Menu Close

(2.30) បើខ្ញុំមិនយល់ស្របនឹងការវាយតម្លៃដែលបានធ្វើដោយសាលារៀន តើខ្ញុំអាចចំណាយប្រាក់ខ្ញុំដើម្បីទទួលការវាយតម្លៃឯករាជ្យដោយនរណាម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែមិនបម្រើការងារឱ្យសាលា​រៀន​បានឬទេ?

(2.30) បើខ្ញុំមិនយល់ស្របនឹងការវាយតម្លៃដែលបានធ្វើដោយសាលារៀន តើខ្ញុំអាចចំណាយប្រាក់ខ្ញុំដើម្បីទទួលការវាយតម្លៃឯករាជ្យដោយនរណាម្នាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ប៉ុន្តែមិនបម្រើការងារឱ្យសាលា​រៀន​បានឬទេ?

បាទ/ចាស។​ ជានិច្ចកាល អ្នកអាច​ទទួលបាន​ការវាយតម្លៃផ្នែក​អប់រំដោយ​ឯករាជ្យ​ (IEE) ស្ថិ​ត​ក្រោ​មបន្ទុកចំណាយ​ផ្ទាល់ខ្លួន​របស់អ្នក ហើយ​មណ្ឌល​សិក្សា​ធិការ​ត្រូវ​តែ​ពិចារណា​លើលទ្ធផល​វាយតម្លៃ​ឯករាជ្យ​នេះ​ នៅក្នុង​ការស​ម្រេ​ច​ចិត្ត​ណា​មួយ​ពាក់​ព័ន្ធ​នឹង​ការ​ផ្តល់​ជូននូវ​ការអប់រំសាធារណៈ​សម​ស្រប​​ឥតគិតថ្លៃ​​ (FAPE) ទៅដល់កូនអ្នក​។​ 1 លទ្ធផលនេះ​ ក៏អាច​នឹងយកទៅបង្ហាញ​ជាភស្តុតាង​នៅ​ក្នុង​សវនាការ​តា​មនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់​។ 2 

នៅពេលអ្នកទទួលបាន IEE ហើយពេញចិត្តនឹងវា សូមផ្ដល់សេចក្ដីចម្លង​មួយច្បាប់ទៅឱ្យមណ្ឌលសិក្សាធិការមុនពេលកិច្ចប្រជុំកម្មវិធី IEP។ ហើយជូនដំណឹងដល់មណ្ឌលសិក្សាធិការជាលាយលក្ខណ៍អក្សរអំពីកន្លែងរៀនឬសេវាកម្មជាអនុសាសន៍ចំពោះ IEE ដែលអ្នកកំពុងស្នើសុំឱ្យ​កូ​នរបស់អ្នក។ បែបនេះនឹងអាចឱ្យមណ្ឌលសិក្សាធិការផ្ដល់ឱ្យអ្នកនូវ “សេចក្ដីជូន​ដំណឹង​ជាមុនជាលាយលក្ខណ៍អក្សរ” បើមណ្ឌលសិក្សាធិការបដិសេធមិនផ្ដល់សេវា​កម្មឬកន្លែងរៀនជាអនុសាសន៍ចំពោះ IEE។ សូមមើល ជំពូក 4 ព័ត៌មានស្តីពី​ដំណើរការកម្មវិធី IEP

ដូចគ្នានេះផងដែរ កុំភ្លេចឱ្យមណ្ឌលសិក្សាធិការដឹងថា អ្នកចង់ឱ្យ​នរណា​ម្នាក់ចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ដែលត្រូវបានអនុញ្ញាតឱ្យឆ្លើយ​តប​នឹង IEE ក្នុងនាមមណ្ឌលសិក្សាធិការ។ អ្នកគឺជាអ្នកទទួលខុសត្រូវក្នុងការចំណាយសម្រាប់ការវាយតម្លៃដែលអ្នកបានទទួលដោយខ្លួនឯង។ ទោះយ៉ាងណាក៏ដោយ បើមណ្ឌលសិក្សាធិការទទួលយកអនុសាសន៍ដែល​បាន​ធ្វើនៅក្នុងការវាយតម្លៃនេះ អ្នកអាចនឹងស្នើសុំសំណងពីមណ្ឌល​សិ​ក្សាធិការបាន។

  1. 34 C.F.R. Sec. 300.502(c)(1); Cal. Ed. Code Sec. 56329(c).[]
  2. 34 C.F.R. Sec. 300.502(c)(2); Cal. Ed. Code Sec. 56329(c).[]