Menu Close

(2.20) តើនីតិវិធី និងស្តង់ដារ​សម្រាប់ការធ្វើតេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

(2.20) តើនីតិវិធី និងស្តង់ដារ​សម្រាប់ការធ្វើតេស្ត​ និង​ឧបករណ៍​វាយតម្លៃ​មានអ្វីខ្លះ​?

ការធ្វើតេស្ត​ និង​សម្ភារៈរង្វាយតម្លៃ​ ត្រូវតែ​បាន​ជ្រើសរើស​ និង​រៀបចំ​ដើម្បី​កុំឲ្យ​មានការ​រើសអើង​ជាតិសាសន៍​ វប្បធម៌ និង​ផ្លូវភេទ​ ហើយត្រូវ​តែ​រៀបចំ​ជាភាសាទីមួយ​របស់​សិស្ស​ ឬ​មធ្យោបាយ​ទំនាក់ទំនង​ផ្សេងទៀត​។​​ ការធ្វើតេស្ត​ ត្រូវតែ​ធ្វើឲ្យបាន​សុពល​ភាព​ផងដែរ​សម្រាប់​គោល​បំណង​ជាក់លាក់​ដែលបានប្រើប្រាស់​។ ម្យ៉ាងទៀត ការធ្វើតេស្ត​ត្រូវតែ​វាយតម្លៃ​លើផ្នែកជាក់លាក់​​នានា​​នៃ​តម្រូវការ​អប់រំ​​​ និង​មិនមែនគ្រាន់តែ​បង្កើត​នូវ​ភាពឆ្លាតវៃ​ផ្នែក​បញ្ញា (IQ) ​ទូទៅតែមួយមុខ​នោះទេ​។​ គ្មាន​នីតិវិធី​តែមួយ​មុខណាមួយ​ អាចយកទៅប្រើប្រាស់សម្រាប់ជាលក្ខខណ្ឌ​វិនិច្ឆ័យ​ទាំងស្រុង​សម្រាប់កំណត់​កម្មវិធី​អប់រំដែល​សមស្រប​សម្រាប់សិស្ស​នោះទេ​។​​ នៅទីបំផុត សម្រាប់សិស្សដែលមាន​ជំនាញវិញ្ញាណ ហត្ថកម្ម​ និង​ការ​និយា​យចុះខ្សោយ ការធ្វើតេស្ត​នោះ​ត្រូវ​តែ​ធានា​ថា​លទ្ធផល​ ឆ្លុះបញ្ចាំង​​យ៉ាង​សុក្រិត​​អំពី​កម្រិត​សម្បទា​និងស្នាដៃ​របស់សិស្ស​​ និង​មិនមែន​ជាជំនាញ​ដែល​ចុះខ្សោយរបស់សិស្ស​នោះទេ លើកលែងតែជំនាញទាំងនោះ​ត្រូវបាន​វាស់ស្ទង់​ដោយការធ្វើតេស្តនោះ​។​ 1

បទបញ្ញត្តិសហព័ន្ធចែងថា ការវាយតម្លៃ​ត្រូវតែ​ “មានភាព​គ្រប់​ជ្រុង​ជ្រោ​យ​គ្រប់គ្រាន់​ដើម្បី​កំណត់រាល់​តម្រូវការអប់រំពិសេស​​របស់កុមារ និង​សេវា​កម្មពាក់ព័ន្ធ​នានា​ មិនថា​មានទំនាក់ទំនងជាទូទៅ​​ទៅនឹង​ប្រភេទ​ពិ​កា​រ​ភាពដែល​កុមារនោះ​ត្រូវបាន​ចាត់ថ្នាក់​បញ្ចូល​ទៅក្នុងនោះ​ដែរ​ឬ​អត់​នោះទេ​​។​​​” 2

មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍ធ្វើតេស្តត្រឹមត្រូវតាមបច្ចេកទេសដែលបង្ហាញពីឥទ្ធិពលដែលកត្តាខាងការយល់ដឹង ខាងអាកប្បកិរិយា ខា​ងរាងកាយ និងខាងការលូតលាស់មានទៅលើការបំពេញមុខងារ​របស់​កុ​មារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវតែប្រើ “ឧបករណ៍វាយតម្លៃ និង​យុទ្ធសាស្ត្រ​​​ដែល​ផ្តល់​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​ដែលជួយដល់​ក្រុមការងារកម្មវិធី​ IEP ដោ​យផ្ទាល់​នៅក្នុងការកំណត់​តម្រូវការ​អប់រំរបស់កុមារ​។” 3

លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែប្រើយុទ្ធសាស្ត្រនិង​ឧបករណ៍​វាយតម្លៃច្រើនប្រភេទដើម្បីប្រមូលព័ត៌មានខាងការលូតលាស់និងមុខងារដែលពាក់ព័ន្ធអំពីកុមារ រួមទាំងព័ត៌មានដែលផ្ដល់ដោយមាតាបិតា​/អា​ណាព្យាបាល/អ្នកមាន សិទ្ធិអប់រំផ្សេងទៀត។ ការវាយតម្លៃត្រូវតែប្រមូលផងដែរនូវព័ត៌មានដែលពាក់ព័ន្ធនឹងការធ្វើឱ្យកុមារចូលរួមនិងរីកចម្រើននៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ ឬសម្រាប់​កុមាររៀនថ្នាក់មត្តេយ្យកម្រិតទាបឱ្យចូលរួមក្នុងសកម្មភាពដែលសមស្រប។ 4

  1. 20 U.S.C. Sec. 1414(b); 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.[]
  2. 34 C.F.R. Sec. 300.304(c)(6).[]
  3. 34 C.F.R. Sec. 300.304(c)(7).[]
  4. 34 C.F.R. Sec. 300.304(b)(1).[]