សំណុំរឿង Diana v. ក្រុមប្រឹក្សាអប់រំរដ្ឋ (Diana) បានកើតឡើងពេលសិស្សនិយាយភាសាអេស្ប៉ាញមួយក្រុមត្រូវបានកំណត់ដោយមិនត្រឹមត្រូវឱ្យចូលថ្នាក់ដែលធ្លាប់ត្រូវបានគេហៅថា “ខ្សោយបញ្ញាខាងអប់រំនិងផ្លូវចិត្ត (EMR)” ដោយផ្អែកលើការវាយតម្លៃមួយដោយអ្នកវាយតម្លៃម្នាក់ដែលចេះតែភាសាអង់គ្លេសដែលគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ 1 ចិត្តវិទូនេះបានធ្វើតេស្តអ្នកនិយាយភាសាអេស្ប៉ាញជាភាសាអង់គ្លេស និងបានប្រើទិន្នន័យនេះដើម្បីដាក់សិស្សចូលក្នុងថ្នាក់អប់រំពិសេស។ សំណុំរឿងនេះបានដាក់ប្ដឹងក្នុងឆ្នាំ 1969 និងបានដោះស្រាយក្រៅតុលាការក្នុងឆ្នាំ 1970។ ក្រោមកិច្ចព្រមព្រៀងដោះស្រាយដែលបានចុះកិច្ចសន្យា ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ត្រូវបានតម្រូវឱ្យ៖
- តាមដានសាលារៀនអំពីភាពមិនស្មើគ្នាខាងពូជសាសន៍
- កែតម្រូវភាពមិនស្មើគ្នានានា
- ប្រមូលទិន្នន័យប្រចាំឆ្នាំ និង
- ប្រើអ្នកតំណាងសហគមន៍ឡាទីន នៅពេលធ្វើសវនកម្មនៅក្នុងមណ្ឌលសិក្សាធិការ។
ឆ្នាំ 1967 នៅពេលសំណុំរឿងនេះត្រូវបានប្ដឹងទាស់ សិស្សឡាទីនមានចំនួនលើសលុបនៅក្នុងថ្នាក់សម្រាប់កុមារដែលមានពិការភាពខាងបញ្ញា រហូតដល់ 26% នៃចំនួនកុមារសរុបទូទាំងរដ្ឋដែលមានពិការភាពខាងបញ្ញា ប៉ុន្តែមានតែ 14% នៃចំនួនអ្នកដល់អាយុចូលនៅទូទាំងរដ្ឋក្នុងឆ្នាំ 1967។
រហូតដល់សព្វថ្ងៃនេះ CDE ត្រូវបានតម្រូវឱ្យគោរពតាមបង្គាប់តុលាការឆ្នាំ 1971 និងតាមដានផ្នែកអប់រំពិសេសដើម្បីធានាថា សិស្សដែលនិយាយភាសាអេស្ប៉ាញគ្មានចំនួនលើសលុបនៅក្នុងផ្នែកអប់រំពិសេស។
ដោយសារសំណុំរឿង Diana ច្បាប់រដ្ឋមានបទប្បញ្ញត្តិសម្រាប់ការធ្វើតេស្តជាភាសាកំណើតរបស់កុមារ ដើម្បីឱ្យកុមារនឹងមិនត្រូវបានដាក់ចូលក្នុងផ្នែកអប់រំពិសេសដោយសារតែសមត្ថភាពនិយាយអង់គ្លេសមានកម្រិត។ 2
