Menu Close

(2.8) តើ​មណ្ឌលសិក្សាធិការ​អាច​​ធ្វើការវាយតម្លៃ​ដោយ​គ្មានការ​យល់ព្រមជាលាយលក្ខណ៍​អក្សរពីខ្ញុំ​បាន​ដែរឬទេ​?

(2.8) តើ​មណ្ឌលសិក្សាធិការ​អាច​​ធ្វើការវាយតម្លៃ​ដោយ​គ្មានការ​យល់ព្រមជាលាយលក្ខណ៍​អក្សរពីខ្ញុំ​បាន​ដែរឬទេ​?

ទេ​។ ការវាយតម្លៃ​ដំណាក់កាលដំបូង​មិនអាច​​ធ្វើ​ឡើង​​ដោយ​គ្មានការយល់ព្រម​ជាលាយលក្ខណ៍អក្សរ​​ពី​អ្នក​បាន​ទេ លើក​លែងតែ​​​មណ្ឌលសិក្សាធិការ​​ស្វែងរក ឬ​​ឈ្នះលើសវនាការ​​តាម​នីតិវិធី​ដើម្បី​បង្ខំ​ឲ្យ​​ធ្វើ​ការ​វាយតម្លៃ​​នោះ​។​ ទោះយ៉ាង​ណា​ក៏ដោយ​ ប្រសិនបើ​មាតាបិតា​មិនបាន​ឆ្លើយ​តបចំពោះសំណើរបស់​មណ្ឌលសិក្សាធិការឲ្យ​ធ្វើការ​វាយតម្លៃ​ឡើងវិញអំពី​សិស្ស​​​ដែល​ទទួល​បាន​​ការអប់រំ​ពិសេ​ស​​​រួច​ហើយ​ នោះ​​​​មណ្ឌលសិក្សាធិការ​អាច​​ធ្វើការវាយតម្លៃ​​ដោយ​មិន​បាច់​មាន​ការយល់​ព្រម​ពី​​មាតាបិតា​ឡើយ​។​​​ មណ្ឌលសិក្សាធិការត្រូវតែ​​បង្ហាញ​ថា ​ខ្លួន​បាន​ស្វែងរក​ការ​យល់​ព្រម​​​ពីមាតាបិតា​ តែមាតាបិតា​មិនបានឆ្លើយតប​។​ [34 C.F.R. Sec. 300.​​300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).] ​​មណ្ឌលសិក្សាធិការ​មិន​ត្រូវការ​​ការយល់ព្រម​ពីមាតាបិតា​​ដើម្បី​​ពិនិត្យ​មើល​​កំណត់ត្រាដែល​មាន​ស្រាប់ដែលជា​ផ្នែក​មួយនៃ​ការ​វាយតម្លៃឡើងវិញ​ឡើយ។​​

ប្រសិនបើអ្នកទទួលបាន​សំណើអំពីការវាយតម្លៃ​ជា​លាយ​លក្ខណ៍​​អក្សរ​ពីមណ្ឌល​សិក្សាធិការរបស់អ្នក សូមយក​ចិត្ត​ទុក​​​ដាក់​ពោះ​​សំណើ​នោះ​។​ សូម​ប្រាកដ​ថា​​ត្រូវ​​ឆ្លើយតប​ជូន​មណ្ឌលសិក្សាធិការរបស់​អ្នក​បើ​ទោះ​បី​ជា​​​អ្នកប្រាប់​​ពួក​គេ​ថា​អ្នក​កំពុង​​​តែ​​ពិចារណាអំពី​សំណើរបស់ពួកគេ​ក៏ដោយ​។​