Menu Close

(2.4) សាលារៀនរបស់កូនខ្ញុំគឺធ្វើការពេញមួយឆ្នាំ ប៉ុន្តែគេបានប្រាប់ខ្ញុំថា ពួកគេមិនចាំបាច់ធ្វើតេស្តកូនខ្ញុំនៅក្នុងខែកក្កដា ឬសីហានោះទេ។ តើ​នេះ​ជាការ​ពិត​ដែរឬទេ​?​

(2.4) សាលារៀនរបស់កូនខ្ញុំគឺធ្វើការពេញមួយឆ្នាំ ប៉ុន្តែគេបានប្រាប់ខ្ញុំថា ពួកគេមិនចាំបាច់ធ្វើតេស្តកូនខ្ញុំនៅក្នុងខែកក្កដា ឬសីហានោះទេ។ តើ​នេះ​ជាការ​ពិត​ដែរឬទេ​?​

ទេ។ ទោះយ៉ាងណា ច្បាប់ចែងថាកម្មវិធី IEP ត្រូវតែត្រូវបានបង្កើត​ដោយ​សាលារៀនក្នុងពេល 60 ថ្ងៃ បន្ទាប់ពីទទួលបានការ​យល់​ព្រម​ពី​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតឱ្យ​ធ្វើ​តេស្ត ដោយមិនរាប់ថ្ងៃនៅចន្លោះវគ្គសិក្សាធម្មតារបស់សាលារៀន ឆមាស ឬថ្ងៃឈប់សម្រាករបស់សាលារៀនដែលលើស ប្រាំ (5) ថ្ងៃ​សិក្សា​ឡើ​យ​។ 1  ប្រសិនបើកុមារត្រូវបាន​បញ្ជូនបន្ត​ទៅកាន់ការអប់រំពិសេសក្នុងរយៈ​ពេ​ល ​30 ថ្ងៃ​ ឬ​តិចជាងនេះ នៅ​មុនដំណាច់​ឆ្នាំ​សិក្សា​ នោះ​មណ្ឌល​សិក្សា​ធិការ​ត្រូវតែ​រៀបចំកិច្ចប្រជុំ​ដើម្បី​បង្កើត​កម្មវិធី​ IEP ក្នុងរយៈពេល 30 ថ្ងៃ បន្ទាប់​ពី​ការចាប់ផ្តើម​ឆ្នាំ​សិក្សា​​បន្ទាប់។ 2 នេះមានន័យថា សាលារៀនត្រូវតែបង្ហាញដល់មាតា​បិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតនូវផែនការវាយតម្លៃ ទទួលបានការ​យល់ព្រមពីមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឱ្យធ្វើតេស្ត អនុវត្តការធ្វើតេស្ត និងធ្វើកិច្ចប្រជុំកម្មវិធី IEP នៅថ្ងៃ​ណា​មួ​យ​ដែលនៅសល់នៅក្នុងឆ្នាំសិក្សាមុនបូកនឹង 30 ថ្ងៃ នៅក្នុង​ឆ្នាំសិក្សា​ថ្មី។​ ព្រោះតែពេលវេលាកំណត់ដ៏មមាញឹកនេះ ការធ្វើតេស្តអាចនឹងត្រូវធ្វើ​ឡើ​ង​នៅខែកក្កដា ឬសីហា។ ចំពោះសិស្សនៃសាលាដែលធ្វើការពេញមួយឆ្នាំ ឧទាហរណ៍ បើឆ្នាំសិក្សាចប់​នៅខែមិថុនា ហើយចាប់ផ្ដើមវិញនៅខែកក្កដា នោះការធ្វើតេស្តអាចនឹង​ត្រូវ​ចាប់​ផ្ដើមនៅខែកក្កដា ដូច្នេះដំណើរការនឹងបំពេញក្នុងពេល 30 ថ្ងៃ បន្ទាប់ពីពេលចាប់ផ្ដើមឆ្នាំសិក្សាថ្មីនោះ។

  1. Cal. Ed. Code Sec. 56344(a).[]
  2. Cal. Ed. Code Sec. 56344(a).[]