បាទ/ចាស។ មុនពេលកំណត់ថា កុមារដែលមានពិការភាពលែងមានសិទ្ធិទទួលបានការអប់រំពិសេសនិងសេវាកម្មដែលពាក់ព័ន្ធ មណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃយ៉ាងហ្មត់ចត់និងទូលំទូលាយអំពីកុមារ។ 1 បើអ្នកមិនយល់ស្របនឹងអនុសាសន៍របស់មណ្ឌលសិក្សាធិការអំពីភាពមានសិទ្ធិទទួលបាននោះទេ អ្នកអាចដាក់ពាក្យបណ្ដឹងតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ដើម្បីដោះស្រាយបញ្ហានេះបាន។
ទោះយ៉ាងណាក៏ដោយ បើមណ្ឌលសិក្សាធិការកំពុងបញ្ចប់ភាពមានសិទ្ធិទទួលបាន ពីព្រោះសិស្សបានបញ្ចប់ការសិក្សាបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ ឬបានលើសអាយុដែលមានសិទ្ធិទទួលបានការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធ នោះមិនចាំបាច់មានការវាយតម្លៃទេ។ 2
