Menu Close

(2.33) តើការវាយតម្លៃ​ត្រូវ​ធ្វើឡើង​ញឹកញាប់ដែរឬទេ ​សម្រាប់សិស្ស​ដែល​មានពិការភាព​?

(2.33) តើការវាយតម្លៃ​ត្រូវ​ធ្វើឡើង​ញឹកញាប់ដែរឬទេ ​សម្រាប់សិស្ស​ដែល​មានពិការភាព​?

ការវាយតម្លៃ​ដំណាក់កាលដំបូង​ ត្រូវតែ​ធ្វើឡើង​មុនពេល​សិស្ស​ត្រូវបាន​យកមកពិចារណា​សម្រាប់ការអប់រំពិសេស និង​សេវាកម្មពាក់ព័ន្ធនានា​។​ ការវាយតម្លៃឡើងវិញអាចធ្វើឡើងមិនលើសពីម្ដងក្នុងមួយឆ្នាំ លើក​លែ​ង​តែ​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមផ្សេងពីនេះ។ ការវាយតម្លៃឡើងវិញត្រូវតែធ្វើឡើងយ៉ាងហោចណាស់បីឆ្នាំម្ដង លើក​លែង​តែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរថា ការវាយ​តម្លៃ​ឡើ​ងវិញគឺមិនចាំបាច់ទេសម្រាប់សិស្សនៅផ្នែកអប់រំពិសេស។  ការវាយតម្លៃឡើងវិញត្រូវតែធ្វើឡើង នៅពេលណាមាតា​បិតា/អា​​ណា​ព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត របស់សិស្ស គ្រូ ឬបុគ្គលិកម​ណ្ឌ​ល​​សិក្សាធិការស្នើសុំធ្វើ យោងតាមលក្ខខណ្ឌចំនួនពីរ​ដែលថ្លែង​ខាងលើ​។  1

  1. 20 U.S.C. Sec. 1414(a)(2); 34 C.F.R. 300.303; Cal. Ed. Code Sec. 56381(a)(2).[]