Menu Close

(2.10) តើ​ការវាយតម្លៃ​គ្របដណ្តប់លើអ្វីខ្លះ​?

(2.10) តើ​ការវាយតម្លៃ​គ្របដណ្តប់លើអ្វីខ្លះ​?

ប្រសិន​បើ​សមស្រប សិស្សត្រូវតែ​ទទួលបាន​ការវាយតម្លៃ​​នៅ​គ្រប់ផ្នែក​ដែ​ល​ពាក់ព័ន្ធនឹង​ពិការ​ភាព​​ដែលបានសង្ស័យ ឬពិការភាពនានារួមមាន​ ​​សុខ​ភាព​​ និង​ការលូតលាស់ គំហើញ (រួមទាំង​​ការខ្សោយ​គំហើញផងដែរ​​) ការ​ស្ដា​ប់ សមត្ថភាព​ចលករ មុខងារ​​ភាសា សមត្ថភាព​ទូទៅ លទ្ធផល​សិក្សា ការ​ជួយ​ខ្លួនឯង ជំនាញ​តម្រង់ទិស​និង​ចល័តភាព សមត្ថភាព​ជំ​នាញ​អាជីព​វិជ្ជាជីវៈ និង​ចំណាប់អារម្មណ៍ និង​ស្ថានភាព​សង្គម​និង​អារ​ម្មណ៍​​។​ ប្រវត្តិនៃ​ការលូតលាស់​ គប្បីផ្តល់ជូន​​ ប្រសិនបើ​សមស្រប​។  1

បទប្បញ្ញត្តិរបស់សហព័ន្ធនិងរដ្ឋបានបញ្ជាក់ថា ការវាយតម្លៃត្រូវតែ “មាន​លក្ខណៈទូលំទូលាយគ្រប់គ្រាន់ក្នុងការកំណត់សេចក្ដីត្រូវការការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធទាំងអស់របស់កុមារ ថាតើទាក់ទងជាទូទៅឬទេ” ទៅនឹងប្រភេទពិការភាពរបស់កុមារ។ 2 មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍ធ្វើតេស្តត្រឹមត្រូវតាមបច្ចេកទេសដែលបង្ហាញពីឥទ្ធិពលដែលកត្តាខាងការយល់ដឹង ខាងអាកប្បកិរិយា ខា​ងរាងកាយ និងខាងការលូតលាស់មានទៅលើការបំពេញមុខងារ​របស់​កុ​មារ។ ជាទូទៅ មណ្ឌលសិក្សាធិការត្រូវតែប្រើឧបករណ៍វាយតម្លៃ និងយុទ្ធសាស្ត្រ​ដែ​លផ្ដល់ព័ត៌មានពាក់ព័ន្ធ ដែលជួយដោយផ្ទាល់ដល់អ្នកដែលធ្វើការ​កំណ​ត់ពីសេចក្ដីត្រូវការរបស់កុមារខាងការអប់រំ។ 3

លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែពិចារណាថា តើកូនរបស់អ្នក​ត្រូវ​ការបច្ចេកវិទ្យាជំនួយ (AT) ដើម្បីបានអត្ថប្រយោជន៍ពីការបង្រៀន​ឬទេ។ នេះអាចមានន័យថា ធ្វើការវាយតម្លៃសម្រាប់សេវាកម្មឬឧបករណ៍ណាមួ​យ​ដែល​ជួយដោយផ្ទាល់ដល់កុមារក្នុងការជ្រើសរើស ការទទួលបាន ឬការ​ប្រើឧបករណ៍ AT។ ការវាយតម្លៃត្រូវតែរួមមាន “ការវាយតម្លៃខាងមុខងារ” របស់កូន​អ្នក​នៅ​ក្នុង “មជ្ឈដ្ឋានតាមតម្រូវការ” របស់កុមារ។ [34 C.F.R. Sec. 300.6.] ការវាយតម្លៃគួរតែជួយដល់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការក្នុងការកំណត់ខ្លឹមសារ​នៃ​កម្ម​វិធី IEP របស់កូនអ្នក បើកុមារត្រូវបានរកឃើញថាមានសិទ្ធិទទួលបាន​ការ​អប់រំ​ពិសេស 4 ហើយសេវាកម្មនិងបច្ចេកវិទ្យាជំនួយគឺជា​សមាសភាគ​ដែលអាចមាននៅក្នុងកម្មវិធី IEP របស់កុមារ។  5  សូមមើល ជំពូក 5 ព័ត៌មានស្តីពីសេវាកម្ម​ពាក់​ព័ន្ធ​

នៅពេលមណ្ឌលសិក្សាធិការមានហេតុផលក្នុងការសង្ស័យថា កុមារ​មាន​ពិការភាព នោះមណ្ឌលសិក្សាធិការត្រូវតែធ្វើការវាយតម្លៃដំបូងជា​លក្ខណៈ​ដោយឡែកនិងពេញលេញ ដែលធានាថា កុមារត្រូវបានវាយតម្លៃសម្រាប់​ពិការភាពដែលសង្ស័យគ្រប់ផ្នែកទាំងអស់ ដោយប្រើឧបករណ៍ត្រឹមត្រូវ​តាម​បច្ចេកទេសនិងអាចទុកចិត្តបានច្រើនប្រភេទ។ បើមិនបានធ្វើដូច្នោះទេ នោះមណ្ឌលសិក្សាធិការជាគោលការណ៍គឺរំលោភ​ច្បាប់អប់រំពិសេស ហើយនឹងមិនអាចរៀបចំកម្មវិធី IEP ដែលដោះស្រាយ​សេចក្ដីត្រូវការពិសេសរបស់សិស្សបានទេ។ ការវាយតម្លៃរហ័ស ក៏ធ្វើឱ្យចុះខ្សោយផងដែរនូវលទ្ធភាពរបស់មាតា​បិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតក្នុងការចូលរួមពេញលេញក្នុងដំណើរការបង្កើតកម្មវិធី IEP។ 6  

  1. Cal. Ed. Code Sec. 56320(f); 34 C.F.R. Sec. 300.304(c)(4).[]
  2. 34 C.F.R Sec. 300.304(c)(6); Cal Ed. Code Sec. 56320(f).[]
  3. 34 C.F.R. Sec. 300.304(c)(7).[]
  4. 34 C.F.R. Sec. 300.304(b)(1)(ii)[]
  5. 34 C.F.R. Sec. 300.324(a)(2)(v); Cal. Ed. Code 56341.1(b)(5).[]
  6. Timothy O. v. មណ្ឌលសិក្សាធិការរួបរួម Paso Robles (9th Cir. 2016) 822 F.3d 1105; 67 IDELR 227។[]