Menu Close

(2.13) តើវេជ្ជបណ្ឌិតគឺជាអ្នកមានវិជ្ជាជីវៈតែម្នាក់គត់ដែល​អាចធ្វើ​រោគ​វិ​និច្ឆ័យ ADD/ADHD ធ្វើជាផ្នែកមួយនៃដំណើរការវាយតម្លៃផ្នែកអប់រំពិ​សេ​ស​​មែនឬទេ?

(2.13) តើវេជ្ជបណ្ឌិតគឺជាអ្នកមានវិជ្ជាជីវៈតែម្នាក់គត់ដែល​អាចធ្វើ​រោគ​វិ​និច្ឆ័យ ADD/ADHD ធ្វើជាផ្នែកមួយនៃដំណើរការវាយតម្លៃផ្នែកអប់រំពិ​សេ​ស​​មែនឬទេ?

ទេ លើកលែងតែមណ្ឌលសិក្សាធិការជឿជាក់ថា គេត្រូវការវេជ្ជបណ្ឌិត​ក្នុង​ការ​ធ្វើរោគវិនិច្ឆ័យ។ ក្នុងករណីនោះ មណ្ឌលសិក្សាធិការត្រូវតែធានាថា វេជ្ជបណ្ឌិតអនុវត្ត​កា​រ​​វាយតម្លៃដោយមិនគិតប្រាក់ពីមាតាបិតា/អា​ណាព្យាបាល/អ្នក​មាន​សិទ្ធិ​អប់រំផ្សេងទៀត។ លិខិតមួយរបស់ក្រសួងអប់រំសហរដ្ឋអាមេរិកធ្វើការបញ្ជាក់ថា៖

បើទីភ្នាក់ងារសាធារណៈ (មណ្ឌលសិក្សាធិការ) ជឿជាក់ថា ការវាយតម្លៃ​ខា​ងវេជ្ជសាស្ត្រដោយគ្រូពេទ្យដែលមានអាជ្ញាបណ្ណគឺចាំបាច់ក្នុងការធ្វើជាផ្នែកមួយនៃការវាយតម្លៃក្នុងការកំណត់ថា តើកុមារ…ដែលត្រូវបានសង្ស័យ​ថាមាន ADD ត្រូវនឹងលក្ខណៈវិនិច្ឆ័យភាពមានសិទ្ធិទទួលបានអំពី​ប្រភេ​ទចុះខ្សោយសុខភាពផ្សេងទៀតឬទេ នោះមណ្ឌលសិក្សាធិការត្រូវតែធានា​ថា ការវាយតម្លៃនេះត្រូវបានធ្វើឡើង និងមិនគិតប្រាក់ពីឪពុកម្ដាយទេ។ 1

បើមណ្ឌលសិក្សាធិការជឿជាក់ថា អ្នកមានវិជ្ជាជីវៈថែទាំសុខភាពក្រៅពី​វេជ្ជ​បណ្ឌិត​អាច​ផ្ដល់ការវាយតម្លៃបាន នោះមណ្ឌលសិក្សាធិការអាចប្រើ​អ្នកផ្ដល់សេវាផ្សេងទៀតបាន ឱ្យតែត្រូវនឹងកិច្ចការពារលក្ខខណ្ឌតម្រូវ​ក្នុងការវាយតម្លៃទាំងអស់នៅក្នុងច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ។ សាលារៀនឬបុគ្គលិកផ្សេងទៀតដែលត្រូវបានជ្រើសរើសឱ្យធ្វើការវាយតម្លៃ ADD/ADHD ត្រូវតែត្រូវបានបណ្ដុះបណ្ដាលឱ្យធ្វើការនោះ។ 2

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតមិនចាំបាច់ពឹងផ្អែកទាំងស្រុងលើការវាយតម្លៃរបស់មណ្ឌលសិក្សាធិការចំពោះរោគវិនិច្ឆ័យ ADD ឬ ADHD នោះទេ។ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចផ្ដល់រោគវិនិច្ឆ័យឯករាជ្យមួយអំពី ADD ឬ ADHD ទៅឱ្យមណ្ឌលសិក្សាធិការ​ពីគ្រូពេទ្យកុមារ ចិត្តវិទូ ឬអ្នកជំនាញសុខភាពផ្លូវចិត្តផ្សេងទៀត។ មណ្ឌលសិក្សាធិការត្រូវតែពិចារណាការវាយតម្លៃឯករាជ្យអំពីកូនរបស់អ្នកនៅក្នុងដំណើរការកម្មវិធី IEP។

  1. លិខិត OSEP, 18 កុម្ភៈ 1992, 18 IDELR 963។[]
  2. 34 C.F.R. Sec. 300.304(c)(1)(iv); Cal. Ed. Code Sec. 56320(b)(3).[]