Menu Close

(2.6) កូនខ្ញុំត្រូវបានបញ្ជូនបន្តសម្រាប់ការអប់រំពិសេស ហើយខ្ញុំបាន​ទទួ​លបានផែនការវាយតម្លៃមួយជាមួយបញ្ជីតេស្តយ៉ាងវែងដែលអាចនឹងត្រូវធ្វើ។ តើមណ្ឌលសិក្សាធិការមិនគួរជាក់លាក់ជាងនេះទេឬយ៉ាងណា?

(2.6) កូនខ្ញុំត្រូវបានបញ្ជូនបន្តសម្រាប់ការអប់រំពិសេស ហើយខ្ញុំបាន​ទទួ​លបានផែនការវាយតម្លៃមួយជាមួយបញ្ជីតេស្តយ៉ាងវែងដែលអាចនឹងត្រូវធ្វើ។ តើមណ្ឌលសិក្សាធិការមិនគួរជាក់លាក់ជាងនេះទេឬយ៉ាងណា?

មុនពេលធ្វើការវាយតម្លៃ មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ជូន​អ្នកនូវ​ផែន​ការ​វាយតម្លៃមួយ។ ផែនការវាយតម្លៃត្រូវតែរួមបញ្ចូលប្រភេទនៃការវាយតម្លៃដែលត្រូវធ្វើ។ 1 ជាញឹកញាប់ តេស្តមួយចំនួននឹងត្រូវបានរាយបញ្ជីនៅក្នុងផ្នែកនីមួយៗ​ដើ​ម្បីធ្វើការវាយតម្លៃ ព្រោះអ្នកវាយតម្លៃអាចនឹងត្រូវកំណត់ថា តើ​តេស្ត​ណាខ្លះសមស្របបំផុតក្នុងពេលវាយតម្លៃជាក់ស្តែង នៅពេលអ្នកវាយតម្លៃ​បានស្គាល់កូនរបស់អ្នកកាន់តែច្បាស់។ បើអ្នកមិនយល់ពីប្រភេទនៃការវាយតម្លៃដែលគេកំពុងប្រើ ទេ អ្នកគួរតែ​ស្នើសុំឱ្យមានការបញ្ជាក់។ បើអ្នកជឿជាក់ថា ឧបករណ៍តេស្តណាមួយមិនសមស្របចំពោះកូនរបស់​អ្នកទេ អ្នកអាចស្នើសុំមិនឱ្យគេប្រើឧបករណ៍ទាំងនោះបាន និងមិនចុះ​ហត្ថលេខាយល់ព្រមឱ្យវាយតម្លៃ រហូតដល់ពេលអ្នកនិងមណ្ឌលសិក្សាធិការ​មាន​ការព្រមព្រៀងគ្នាអំពីការវាយតម្លៃដែលត្រូវប្រើ។ បើអ្នកមិនអាចយល់ស្របនឹងឧបករណ៍តេស្តសមស្របទេ នោះការប្រើស​វ​នាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អាចនឹងចាំបាច់ក្នុងការកំណត់ឧបករណ៍តេស្តដែលសមស្រប។

  1. 34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56321(b)(3).[]