Menu Close

(2.8) តើមណ្ឌលសិក្សាធិការអាចធ្វើការវាយតម្លៃ​ដោយគ្មានការ​យល់ព្រម​ជាលាយលក្ខណ៍អក្សររបស់ខ្ញុំបានដែរឬទេ?

(2.8) តើមណ្ឌលសិក្សាធិការអាចធ្វើការវាយតម្លៃ​ដោយគ្មានការ​យល់ព្រម​ជាលាយលក្ខណ៍អក្សររបស់ខ្ញុំបានដែរឬទេ?

ទេ​។ ការវាយតម្លៃ​ដំណាក់កាលដំបូង​ អាច​មិនត្រូវបាន​ធ្វើឡើង​​ដោយ​គ្មាន​ការយល់ព្រម​ជាលក្ខណ៍អក្សរ​​ពីអ្នក​បាន​ឡើយ​ លើកលែងតែ​មណ្ឌល​សិក្សា​ធិការ​ស្វែងរក ឬ​ឈ្នះសវនាការ​តាមនីតិវិធីត្រឹមត្រូវតាម​ផ្លូវច្បាប់​ ដើម្បី​បង្ខំ​ឲ្យ​ធ្វើការ​វាយតម្លៃ​នោះ​។​ ទោះយ៉ាងណាក៏ដោយ ប្រសិនបើមាតាបិតា /អាណាព្យាបាល/អ្នក​មា​នសិទ្ធិអប់រំផ្សេងទៀតមិនបានឆ្លើយតប​ទៅនឹង​សំណើ​សុំរបស់មណ្ឌល​សិក្សាធិការក្នុងការវាយតម្លៃឡើងវិញលើសិស្សដែលបានទទួលបានសេវាកម្មអប់រំពិសេសរួចហើយនោះទេ មណ្ឌលសិក្សាធិការ​អាច​វាយ​ត​ម្លៃ​បាន​ដោ​យ​​គ្មា​នការយល់ព្រមពីមាតាបិតា /អាណាព្យាបាល/អ្នក​មា​នសិទ្ធិ​អប់រំ​ផ្សេងទៀតបាន។ មណ្ឌលសិក្សាធិការត្រូវតែបង្ហាញថា ខ្លួនបានស្វែងរកការយល់ព្រម​យ៉ា​ង​សមរម្យពី​មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​ ហើយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត បានខកខានក្នុងការឆ្លើយតប។ 1 មណ្ឌលសិក្សាធិការ​មិនត្រូវការ​ការយល់ព្រមពីឪពុកម្តាយ​ដើម្បី​ពិ​និត្យ​មើ​ល​កំណត់ត្រា​មានស្រាប់ដែលជា​ផ្នែក​មួយនៃ​ការ​វាយតម្លៃឡើងវិញ​​ណា​មួយ​​ឡើយ​។​​

ប្រសិនបើអ្នកទទួលបាន​សំណើជាលាយលក្ខណ៍​អក្សរ​សុំ​ការវាយតម្លៃ​ពី​មណ្ឌ​លសិក្សា​ធិការ​របស់អ្នក សូមកុំ​ធ្វើ​មិន​​ដឹង​មិនឮ​ចំពោះ​សំណើនោះ​។​ សូមប្រាកដថា​ត្រូវ​ឆ្លើយតបទៅកាន់​មណ្ឌលសិក្សាធិការ​របស់អ្នក បើទោះបីជា​​វាគ្រាន់តែ​ជាការជម្រាបប្រាប់​ពួកគេ​ថា​​អ្នកកំពុង​តែ​ពិចារណាលើ​សំណើរបស់ពួកគេ​ក៏ដោយ​។​

  1. 34 C.F.R. Sec. 300.300(c)(2); Cal. Ed. Code Secs. 56321(c)(2), 56506(e).[]