ទេ បើសិនមណ្ឌលសិក្សាធិការមិនជឿថា វេជ្ជបណ្ឌិតចាំបាច់ត្រូវធ្វើរោគវិនិច្ឆ័យ។ ក្នុងករណីនោះ មណ្ឌលសិក្សាធិការត្រូវធានាថា វេជ្ជបណ្ឌិតធ្វើការវាយតម្លៃដោយមិនគិតថ្លៃជូនមាតាបិតា។ លិខិតរបស់ក្រសួងអប់រំសហរដ្ឋអាមេរិកបញ្ជាក់ច្បាស់ថា៖
- ប្រសិនបើទីភ្នាក់ងារសាធារណៈ (មណ្ឌលសិក្សាធិការ) ជឿថាចាំបាច់ត្រូវមានការវាយតម្លៃវេជ្ជសាស្រ្តដោយគ្រូពេទ្យដែលមានការអនុញ្ញាតដែលជាផ្នែកមួយនៃការវាយតម្លៃដើម្បីកំណត់ថាតើកុមារ … សង្ស័យថា មាន ADD បំពេញតាមលក្ខណៈវិនិច្ឆ័យនៃប្រភេទពិការភាពសុខភាពផ្សេងទៀត ឬមណ្ឌលសិក្សាធិការត្រូវធានាថា ការវាយតម្លៃនេះត្រូវបានធ្វើឡើងដោយឥតគិតថ្លៃជូនមាតាបិតា។
[OSEP Letter, February 18, 1992, 18 IDELR 963.]
ប្រសិនបើមណ្ឌលសិក្សាធិការជឿថា អ្នកជំនាញថែទាំសុខភាពក្រៅពីវេជ្ជបណ្ឌិតអាចផ្តល់ការវាយតម្លៃ នោះមណ្ឌលសិក្សាធិការអាចប្រើអ្នកផ្តល់សេវាផ្សេងទៀត ដរាបណារាល់ការការពារនៃតម្រូវការវាយតម្លៃក្នុងច្បាប់សហព័ន្ធ និងច្បាប់របស់រដ្ឋត្រូវបានឆ្លើយតប។ សាលា ឬបុគ្គលិកផ្សេងទៀតដែលត្រូវបានជ្រើសរើសដើម្បីធ្វើការវាយតម្លៃ ADD / ADHD ត្រូវតែទទួលបានការបណ្តុះបណ្តាលអំពីការវាយតម្លៃ។ [34 C.F.R. Sec. 300.304(c)(1)(iv); Cal. Ed. Code Sec. 56320(b)(3).]
មាតាបិតាមិនចាំបាច់ពឹងផ្អែកលើការវាយតម្លៃរបស់មណ្ឌលសិក្សាធិការដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ ADD ឬ ADHD ទេ។ មាតាបិតាអាចផ្តល់នូវការធ្វើរោគវិនិច្ឆ័យឯករាជ្យ ADD ឬ ADHD ជូនមណ្ឌលសិក្សាធិការពីគ្រូពេទ្យកុមារ ចិត្តវិទូ ឬអ្នកជំនាញសុខភាពផ្លូវចិត្តផ្សេងទៀត។ មណ្ឌលសិក្សាធិការត្រូវពិចារណាអំពីការវាយតម្លៃដោយឯករាជ្យរបស់កូនអ្នកក្នុងដំណើរការកម្មវិធីអប់រំសម្រាប់បុគ្គលម្នាក់ៗ (IEP)។