Menu Close

(2.15) ខ្ញុំជឿជាក់ថា កូនរបស់ខ្ញុំមានពិការភាពផ្នែកការសិក្សា។ តើសាលារៀនត្រូវធ្វើអ្វីខុសប្លែកឬទេនៅពេលវាយតម្លៃចំពោះពិការភាពផ្នែកការសិក្សាជាក់លាក់?

(2.15) ខ្ញុំជឿជាក់ថា កូនរបស់ខ្ញុំមានពិការភាពផ្នែកការសិក្សា។ តើសាលារៀនត្រូវធ្វើអ្វីខុសប្លែកឬទេនៅពេលវាយតម្លៃចំពោះពិការភាពផ្នែកការសិក្សាជាក់លាក់?

ច្បាប់សហព័ន្ធមាននីតិវិធីពិសេសសម្រាប់ការវាយតម្លៃសិស្សដែលសង្ស័យថាមានពិការភាពផ្នែកការសិក្សា។ ការកំណត់សិទ្ធិទទួលបានគួរតែធ្វើឡើងដោយក្រុមអ្នកមានវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងមាតាបិតា/អាណាព្យា​បាល/អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀត របស់កុមារដូចជា គ្រូប្រចាំថ្នាក់ពួកគេ ឬបើ​គ្មានគ្រូទេ គ្រូអប់រំចំណេះទូទៅដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ក្នុង​ការ​បង្រៀនពួកគេក៏បាន និងយ៉ាងហោចណាស់មានមនុស្សម្នាក់ដែល​មាន​លក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការធ្វើការវាយតម្លៃរោគ​វិនិច្ឆ័យជា​លក្ខ​ណៈបុគ្គលទៅលើកុមារដូចជា ចិត្តវិទូ ឬគ្រូកែតម្រូវការអាន។ យ៉ាងហោចណាស់សមាជិកក្រុមម្នាក់ត្រូវតែសង្កេតមើលលទ្ធផលសិក្សា​រប​ស់កុមារនៅក្នុងថ្នាក់អប់រំចំណេះទូទៅ ហើយបើកុមារស្ថិតក្នុងអាយុចូល​រៀ​នថ្នាក់មត្តេយ្យសិក្សាកម្រិតទាប ការសង្កេតគួរតែធ្វើឡើងក្នុងមជ្ឈដ្ឋា​ន​សម​ស្របសម្រាប់អាយុនោះ។ ការសង្កេតអាចជាការមួយដែលត្រូវធ្វើមុនបញ្ជូនកុមារបន្តទៅទទួលការ​វាយតម្លៃផ្នែកអប់រំពិសេស។ របាយការណ៍វាយតម្លៃជាលាយលក្ខណ៍អក្សររបស់ក្រុមការងារត្រូវតែរួមមាន មូលដ្ឋានសម្រាប់ការកំណត់របស់ខ្លួនថាតើមានពិការភាព​ផ្នែកការ​សិ​ក្សាជាក់លាក់ឬទេ និងទំនាក់ទំនងរបស់វាទៅនឹងការបំពេញមុខងារ​សិ​ក្សា​ និងអាកប្បកិរិយាដែលបានសង្កេតរបស់កុមារ។  1 សម្រាប់ព័ត៌មានជាក់លាក់អំពីការកំណត់ថា កូនអ្នកស្ថិតក្រោម​ប្រ​ភេទពិការភាពផ្នែកការសិក្សាជាក់លាក់ណាមួយ សូមមើល ជំពូក 3 ព័ត៌មាន​ស្តីពីលក្ខណៈវិនិច្ឆ័យ​នៃសិទ្ធិ​ទទួលបាន

  1. 34 C.F.R. Secs. 300.307-311.[]