Menu Close

(2.16) តើអ្វីខ្លះជាតេស្តទូទៅបំផុតដែលប្រើនៅក្នុងការវាយតម្លៃ​ចំពោះ​កុ​មារដែលមានពិការភាពផ្នែកការសិក្សាដែលបានសង្ស័យ?

(2.16) តើអ្វីខ្លះជាតេស្តទូទៅបំផុតដែលប្រើនៅក្នុងការវាយតម្លៃ​ចំពោះ​កុ​មារដែលមានពិការភាពផ្នែកការសិក្សាដែលបានសង្ស័យ?

ច្បាប់តម្រូវឱ្យមានការផ្ដល់ឱ្យសិស្សធ្វើតេស្តដែលរៀបចំដាច់ដោយឡែកអំពីសមត្ថភាពឬបញ្ញា និងតេស្តអំពីសមិទ្ធផលក្នុងផ្នែកនានាដូចជា ការ​អាន គណិតវិទ្យា និងការសរសេរ។ ឧទាហរណ៍មួយចំនួនអំពីការធ្វើតេស្តបញ្ញាឬការយល់ដឹងរួមមាន៖ មាត្រដ្ឋានបញ្ញាសម្រាប់កុមារដោយ Wechsler មាត្រដ្ឋានបញ្ញា​ថ្នាក់​មុនមត្តេយ្យកម្រិតទាបនិងបឋមសិក្សាដោយ Wechsler-កែ​តម្រូវ (WPPSI-R), តេស្តបញ្ញាដោយ Stanford-Binet,កម្រង​តេស្តវាយ​តម្លៃសម្រាប់កុមារដោយ Kaufman និងប្រព័ន្ធ​វាយ​តម្លៃ​ការ​យល់ដឹង

តេស្តសមិទ្ធផលដែលប្រើជាទូទៅបំផុតគឺ តេស្តសមិទ្ធផលចន្លោះអាយុធំ (WRAT)តេស្តសមិទ្ធផលលក្ខណៈដោយឡែក Peabody​ (PIAT) និងកម្រងតេស្តផ្នែកអប់រំនិងចិត្តសាស្ត្រដោយ Woodcock-Johnson-បានកែសម្រួល (WJPEB-R)។ ទាំងអស់នេះគឺជាតេស្តខ្លីៗដែលរចនាឡើងដើម្បីប្រាប់អ្នកពីកម្រិតថ្នាក់និងសមមូលអាយុដែលសិស្សកំពុងអនុវត្តនៅក្នុងការអាន ការសរសេរ ការប្រកប និងគណិតវិទ្យា។ 

មណ្ឌលសិក្សាធិការនឹងប្រើការសង្កេតបែបគ្លីនិកនិងការសម្ភាសក្រៅផ្លូវការផងដែរដើម្បីប្រមូលទិន្នន័យអំពីជំនាញរស់នៅប្រចាំថ្ងៃនិងការដំណើរការមុខងារនៅក្នុងផ្ទះនិងសហគមន៍។