Menu Close

(2.21) តើអ្នកណាធ្វើការវាយតម្លៃ?

(2.21) តើអ្នកណាធ្វើការវាយតម្លៃ?

បុគ្គលិកដែលទទួលបានការបណ្ដុះបណ្ដាលត្រូវតែចាត់ចែងតេស្តនីមួយៗនៅក្នុងការវាយតម្លៃដោយអនុលោមតាមការណែនាំរបស់អ្នកបង្កើតតេស្ត។ 1 ច្បាប់តម្រូវឱ្យមនុស្សដែលមានចំណេះដឹងអំពីពិការភាពដែលត្រូវវាយតម្លៃ និងដែលមានសមត្ថភាពក្នុងការធ្វើការវាយតម្លៃ ជាអ្នកធ្វើវា។ 2 លើសពីនេះទៀត មនុស្សទាំងនេះត្រូវតែមានសមត្ថភាពទាំងខាងជំនាញ​និយាយនិងសរសេរភាសាទីមួយ ឬរបៀបប្រាស្រ័យទាក់ទងរបស់សិស្ស ហើ​យត្រូវតែមានចំណេះដឹងនិងការយល់ដឹងអំពីសាវតារជនជាតិ និងវប្បធ​ម៌​របស់សិស្ស។ បទប្បញ្ញត្តិរដ្ឋកាលីហ្វ័រញ៉ាតម្រូវឱ្យប្រើអ្នកបកប្រែភាសានៅពេលចាំបាច់។ 3

ចិត្តវិទូសាលារៀនដែលមានសមត្ថភាព ដែលបានបណ្ដុះបណ្ដាលនិង​ត្រៀ​ម​ឱ្យវាយតម្លៃកត្តាវប្បធម៌និងជនជាតិ ដែលសមស្របជាមួយសិស្ស​ដែល​ត្រូវវាយតម្លៃ ត្រូវតែជាអ្នកធ្វើការវាយតម្លៃផ្លូវចិត្ត។ 4  ការវាយតម្លៃសុខភាពត្រូវតែធ្វើឡើងដោយគិលានុបដ្ឋាកសាលារៀនដែលមានសមត្ថភាព ឬគ្រូពេទ្យដែលបានបណ្ដុះបណ្ដាលនិងត្រៀមឱ្យវាយ​តម្លៃ​កត្តាវប្បធម៌និងជនជាតិ ដែលសមស្របជាមួយសិស្សដែលត្រូវវាយតម្លៃ។ 5 ចិត្តវិទូសាលារៀនដែលមានសមត្ថភាព ត្រូវតែចាត់ចែងតេស្តដែលរៀប​ចំដាច់ដោយឡែកអំពីមុខងារខាងបញ្ញាឬអារម្មណ៍។ 6

  1. 34 C.F.R. Sec. 300.304(c)(1)(iv)&(v).[]
  2. Cal. Ed. Code Sec. 56320(g).[]
  3. 5 C.C.R. Sec. 3023.[]
  4. Cal. Ed. Code Sec. 56324(a).[]
  5. Cal. Ed. Code Sec. 56324(b).[]
  6. Cal. Ed. Code Sec. 56320(b)(3).[]