Menu Close

(2.23) តើការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់កូនខ្ញុំគួរធ្វើ​​លម្អិត​កម្រិតណា?

(2.23) តើការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់កូនខ្ញុំគួរធ្វើ​​លម្អិត​កម្រិតណា?

ការវាយតម្លៃ​ជាលាយ​លក្ខណ៍​អក្សរ​គួរ​ផ្តល់​ជូន​អ្នក​នូវ​ព័ត៌មាន​ច្បាស់លាស់​អំពី​ការបំពេញ​មុខងារ​របស់​កូន​អ្នក​នៅ​​គ្រប់ផ្នែកដែលត្រូវតេស្តទាំងអស់។ ក្រម​អប់រំ​របស់​រដ្ឋកាលីហ្វ័រញ៉ា​ផ្នែក 56327​ តម្រូវ​​ឱ្យ​​ដាក់​បញ្ចូល​​​នូវ​ចំណុច​​​ដូចខាង​ក្រោម ប៉ុន្តែអាចមានច្រើនជាង​នេះ នៅ​​​ក្នុង​​របាយការណ៍៖​

  1. ថា​តើ​សិស្ស​​ត្រូវការ​ការអប់រំ​ពិសេស​ និង​សេវាកម្ម​ពាក់​ព័ន្ធ​ឬទេ។
  2. មូលដ្ឋាន​ក្នុង​ការធ្វើការ​ប្តេជ្ញា​ចិត្ត។
  3. អាកប្បកិរិយា​ពាក់ព័ន្ធ​ដែល​បាន​កត់សម្គាល់​ក្នុងពេល​សង្កេត​សិស្ស នៅ​​ក្នុ​ង​​បរិយាកាស​​សមរម្យ។
  4. ទំនាក់ទំនង​នៃ​អាកប្បកិរិយា​នោះ​ទៅ​នឹង​ការសិក្សា និងមុខងារក្នុង សង្គមរបស់សិស្ស។
  5. សុខភាព និងការអភិវឌ្ឍដែល​ទាក់ទង​នឹង​ការអប់រំ​របកគំហើញផ្នែក វេជ្ជសាស្ត្រ ប្រសិនបើមាន
  6. ចំពោះសិស្សដែល​មាន​ពិការភាព​ក្នុង​ការរៀន​សូត្រ​មិន​ថា​​មានភាពខុស គ្នារវាងលទ្ធផលសិក្សា និង​សមត្ថភាព​ដែល​មិន​អាចកែ​តម្រូវ​ដោយ​គ្មាន ការអប់រំ​ពិសេស ​និង​សេវាកម្ម​ពាក់ព័ន្ធ។
  7. ការ​កំណត់​ទាក់ទង​នឹង​​​ឥទ្ធិពលនៃ​គុណវិបត្តិបរិស្ថាន វប្បធម៌ ឬសេដ្ឋកិច្ច នៅពេលសមរម្យ និង
  8. តម្រូវការ​សេវាកម្ម ឯកសារ និងឧបករណ៍ឯកទេសសម្រាប់សិស្ស

ដែល​​មាន​ពិការភាព​ស្រាល​ដោយ​ឧបទ្ទេវហេតុ។ លើសពីនេះទៀត គួរបញ្ចូលព័ត៌មានលម្អិត​ជាក់លាក់​អំពី​ផ្នែក​នៃឱនភាព (ភាពខ្សោ​យ ឬភាពយឺតយ៉ាវ) និង​ភាព​ខ្លាំង​​ដែល​​គេអាច​​​​ប្រើ​​ដើម្បី​​ជួយ​​កុមារ​ដោះ​ស្រាយ​​​ភាព​ខ្សោយ​​ទាំង​​នោះ។  ក្នុងនាមជាមាតាបិតា អ្នក​គួរ​ស្វែងយល់​ថាតើ​វិធី​សាស្ត្រក្នុង​ការរៀន​ និងភាពខ្សោយ និងភាពខ្លាំងនៃការសិក្សារបស់កូនមាន​ឥទ្ធិពល​​​​លើ​​​សមត្ថភាព​សិក្សា​របស់​​​កូន​​​អ្នក​​​យ៉ាង​​​ដូចម្តេច។ ប្រសិន​បើ​រឿង​នេះ​មិន​ច្បាស់​ចំពោះ​អ្នក ​សុំ​​ឱ្យ​​បុគ្គលិក​​សាលា​​ពន្យល់​អ្នក​។ សូមកុំស្ទាក់ស្ទើរក្នុងការស្នើសុំឱ្យពួកគេពន្យល់អំពីពាក្យ​បច្ចេកទេស​ជា​ភាសា​ដែល​ងាយ​យល់។ ការវាយតម្លៃ​ត្រូវ​កំណត់ទាំង​​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស និង​​ខ្លឹមសារ​​ដែល​​បាន​ស្នើ​ឡើង​នៅ​ក្នុង​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) ​របស់​កូន​អ្នក  ​និង​​ព័ត៌មាន​​ពាក់​ព័ន្ធ ដើម្បី​ធ្វើ​ឱ្យ​​គាត់​ចូលរួម​ និងរីកចម្រើន​នៅ​ក្នុង​កម្មវិធីសិក្សា​ទូទៅ ​ឬក៏​សម្រាប់​សិស្ស​​ថ្នាក់​​មត្តេយ្យ​ សកម្មភាព​ដែល​​សមស្រប។  [20 U.S.C. Sec. 1414(b)(2); 34 C.F.R. Sec. 300.304(b)(1)(ii).]