Menu Close

(2.27) តើតេស្តបែបស្តង់ដារផ្លូវការគឺជាប្រភេទទិន្នន័យវាយ​តម្លៃតែ​មួយ​គត់ដែលក្រុមការងារកម្មវិធី IEP អាចពិនិត្យមើលបានមែនឬទេ?

(2.27) តើតេស្តបែបស្តង់ដារផ្លូវការគឺជាប្រភេទទិន្នន័យវាយ​តម្លៃតែ​មួយ​គត់ដែលក្រុមការងារកម្មវិធី IEP អាចពិនិត្យមើលបានមែនឬទេ?

ទេ។ ជាផ្នែកមួយនៃការវាយតម្លៃដំណាក់កាលដំបូងឬការវាយ​តម្លៃឡើង​វិ​ញ បទប្បញ្ញត្តិសហព័ន្ធតម្រូវឱ្យមានការពិនិត្យមើលទិន្នន័យ​ដែលមាន​ស្រា​ប់អំពីកុមារ។ ទិន្នន័យនេះរួមមានការវាយតម្លៃនិងព័ត៌មានដែលផ្ដល់ដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ការសង្កេត​និង​ការ​វាយតម្លៃនៅក្នុងថ្នាក់រៀនបច្ចុប្បន្ន និងការសង្កេតរបស់គ្រូ និងអ្នកផ្ដល់​សេវា​កម្ម​ដែលពាក់ព័ន្ធ។ 1

លើសពីនេះទៀត មណ្ឌលសិក្សាធិការត្រូវតែប្រើប្រាស់ព័ត៌មានពីច្រើន​ប្រភ​ព។ ទាំងនេះរួមមានតេស្តទេពកោសល្យ តេស្តសមិទ្ធផល មតិចូលរួមពី​ឪពុក​ម្ដាយ អនុសាសន៍របស់គ្រូ និងព័ត៌មានអំពីស្ថានភាពរាងកាយរបស់សិស្ស សាវតារសង្គមឬវប្បធម៌ និងអាកប្បកិរិយាសម្របខ្លួន។ 2 អ្នកអាចទទួលបានសេចក្ដីចម្លងនៃទិន្នន័យវាយតម្លៃ ឬពិធីសារដែល​របា​យការណ៍វាយតម្លៃរបស់កូនអ្នកបានផ្អែកលើ។ ការមិនបានចែករំលែកឱ្យមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​នូវទិន្នន័យវាយតម្លៃ​ដែលរបាយការណ៍វាយ​តម្លៃផ្អែក​លើ អាចធ្វើឱ្យមានការបដិសេធចំពោះការអប់រំសាធារណៈ​ដែលសមរម្យ​និ​ង​​ឥតគិតថ្លៃ (FAPE) បើវារារាំងមិនឱ្យ​មាតាបិតា/អាណាព្យា​បាល/អ្ន​កមានសិទ្ធិអប់រំផ្សេងទៀត​ចូលរួមក្នុងដំណើរការកម្មវិធី IEP។ 3

  1. 20. U.S.C. Sec. 1414(c)(1); 34 C.F.R. Sec. 300.305(a)(1).[]
  2. 34 C.F.R. Sec. 300.306(c)(1).[]
  3. M.M. v. Lafayette Sch. Dist. (9th Cir. 2014) 767 F.3d 842; 856, 64 IDELR 31.[]