Menu Close

(2.28) បើខ្ញុំមិន​យល់ព្រម​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិ​ការ តើ​ខ្ញុំអាច​សុំឲ្យ​មណ្ឌលសិក្សាធិការ​បង់ថ្លៃសម្រាប់ការ​វាយតម្លៃ​ឯករាជ្យ​ណា​មួ​យ​​បាន​ដែរឬទេ​?

(2.28) បើខ្ញុំមិន​យល់ព្រម​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌល​សិក្សា​ធិ​ការ តើ​ខ្ញុំអាច​សុំឲ្យ​មណ្ឌលសិក្សាធិការ​បង់ថ្លៃសម្រាប់ការ​វាយតម្លៃ​ឯករាជ្យ​ណា​មួ​យ​​បាន​ដែរឬទេ​?

បាទ/ចាស។​ បើអ្នក​មិន​យល់ព្រម​​​ចំពោះ​ការវាយតម្លៃ​របស់​មណ្ឌលសិក្សាធិការទេ អ្នក​​អាចសុំ​​ឲ្យ​មណ្ឌលសិក្សាធិការ​បង់ថ្លៃសម្រាប់ការ​វាយតម្លៃ​ការអប់រំដោយ​ឯករាជ្យ​ (IEE) បាន។ 1 អ្នកគួរតែធ្វើការស្នើសុំរបស់អ្នកជាលាយលក្ខណ៍អក្សរជូនទៅអ្នកជំនាញខាងកម្មវិធីរបស់កូនអ្នក ហើយផ្ញើសេចក្ដីចម្លងមួយច្បាប់ជូន​ទៅនាយក​ទទួលបន្ទុកផ្នែកអប់រំពិសេសរបស់មណ្ឌលសិក្សាធិការ។ វាជាការសំខាន់ដែលអ្នកបញ្ជាក់ថា សំណើរបស់អ្នកជាការមិន​យល់​ស្រ​ប​​ជាមួយការវាយតម្លៃដែលធ្វើឡើងដោយមណ្ឌលសិក្សាធិការ។

នៅពេល​មណ្ឌលសិក្សាធិការ​ទទួលបាន​សំណើជាលាយលក្ខណ៍របស់អ្នក​សុំ​ការ​វាយ​តម្លៃ​ IEE នោះមណ្ឌលសិក្សាធិការមាន​ជម្រើស​ពីរ​៖ ផ្ដល់ប្រាក់ ឬ ប្ដឹង។  ពោលគឺ មណ្ឌលសិក្សាធិការត្រូវតែបង់ប្រាក់សម្រាប់ការវាយតម្លៃឯករាជ្យ (ផ្ដល់ប្រាក់) ឬក៏ប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ (ប្ដឹង) ដែលអះអាងថា ការវាយតម្លៃរបស់មណ្ឌលសិក្សាធិការគឺ “សមស្រប”។ បើមណ្ឌលសិក្សាធិការមិនបានឆ្លើយតបដោយការបង់ប្រាក់សម្រាប់ IEE ឬដោយការប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ នោះមណ្ឌលសិក្សា​ធិការ​មិនបានអនុវត្តតាមច្បាប់ទេ។ 

បើមណ្ឌលសិក្សាធិការសម្រេចចិត្តប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ និ​ង​ឡើងសវនាការ ហើយមន្ត្រីសវនាការកំណត់ថា ការវាយតម្លៃរបស់​មណ្ឌ​ល​សិក្សាធិការគឺត្រឹមត្រូវ នោះអ្នកនៅតែមានសិទ្ធិធ្វើការវាយ​តម្លៃ​ឯករាជ្យ​បាន ប៉ុន្តែមិនស្ថិតក្រោមការចំណាយសាធារណៈទេ។ 2 នៅពេលអ្នកធ្វើសំណើសុំ IEE មណ្ឌលសិក្សាធិការអាចនឹងស្នើសុំឱ្យអ្នក​កំ​ណត់ផ្នែកជាក់លាក់នានាដែលមិនយល់ស្របជាមួយការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ។ អ្នកមិនចាំបាច់ផ្ដល់ការពន្យល់ដល់មណ្ឌលសិក្សាធិការទេ ហើយសំណើ​សុំព័​ត៌មានណាមួយដោយមណ្ឌលសិក្សាធិការ មិនអាចប្រើដើម្បីពន្យារពេល​កា​រឆ្លើយតបរបស់មណ្ឌលសិក្សាធិការចំពោះសំណើសុំ IEE របស់អ្នកបានទេ។ 3 មណ្ឌលសិក្សាធិការត្រូវតែផ្ដល់ព័ត៌មានឱ្យអ្នកអំពីកន្លែងដែលអាចទទួលបាន IEE និងលក្ខណៈវិនិច្ឆ័យជាមូលដ្ឋានអំពីទីភ្នាក់ងារសម្រាប់ IEE។ 4

ក្រោមបទប្បញ្ញត្តិសហព័ន្ធ មណ្ឌលសិក្សាធិការត្រូវតែ​ឆ្លើយតបនឹង​សំណើ​រប​ស់អ្នកសុំ​ការវាយ​តម្លៃ​ IEE “ដោយ​​គ្មានការពន្យារពេល​​មិន​សម​ស្រប​​” នោះទេ​។​ [34 C.F.R. Sec. 300.502(b)(2).]   ស្របគ្នានេះបទប្បញ្ញត្តិសហព័ន្ធមិនកំណត់អំពីអ្វីដែលបង្កើតបានជា “កា​រ​ពន្យារពេលដែលមិនចាំបាច់” ទេ ការិយាល័យសវនាការរដ្ឋបាល​បានកំណ​ត់នៅក្នុងករណីមួយថា ការពន្យារពេលរបស់មណ្ឌលសិក្សាធិការ​ក្នុងការ​ផ្ដ​ល់ការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យក្រោមការចំណាយសាធារណៈលើសពីប្រាំខែ បានរំលោភលក្ខខណ្ឌតម្រូវអំពី “ការគ្មានការពន្យារពេលដែល​មិ​ន​ចាំបាច់” របស់សហព័ន្ធ ទោះបីជាមានការខិតខំដោយសុទ្ធ​ចិត្តនិងការ​ចរចាកំពុងបន្តដោយមណ្ឌលសិក្សាធិការជាមួយអ្នកវាយតម្លៃដែលបានដាក់ស្នើក៏ដោយ។ 5 

មូលហេតុមួយដែលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត​អាចនឹងមិនយល់ស្របជាមួយការវាយតម្លៃដំណាក់កាលដំបូង ឬការវាយតម្លៃឡើងវិញរបស់មណ្ឌលសិក្សាធិការគឺ បើមណ្ឌលសិក្សា​ធិការ​មិន​បានកំណត់ពេញលេញនូវផ្នែកទាំងអស់ដែលត្រូវការការវាយតម្លៃ។ ក្នុងករណីបែបនេះ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេង​ទៀត​មានសិទ្ធិស្នើសុំ IEE ក្រោមការចំណាយសាធារណៈបាន។ នេះគឺដោយសារច្បាប់ចែងថា មណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃ​សិស្ស​គ្រ​ប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពដែលបានសង្ស័យរបស់កុមារនោះ ហើយការវាយតម្លៃត្រូវតែ “មានលក្ខណៈទូលំទូលាយគ្រប់គ្រាន់ក្នុង​ការកំណត់សេចក្ដីត្រូវការការអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធទាំងអស់របស់កុមារ ថាតើទាក់ទងជាទូទៅឬទេ ទៅនឹងប្រភេទពិការភាព” របស់​កុមារ។ 6 ម្យ៉ាងទៀត នៅពេលមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំ​ផ្សេង​ទៀត​ស្នើសុំ IEE ដើម្បីវាយតម្លៃផ្នែកដែលត្រូវការដែលមិនមាន​នៅក្នុងការវាយតម្លៃរបស់មណ្ឌលសិក្សាធិការ នោះមណ្ឌលសិក្សាធិការ​ត្រូវ​តែ​​ប្ដឹងសុំនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬផ្ដល់ប្រាក់សម្រាប់  IEE។ មណ្ឌលសិក្សាធិការនៅចំណុចនោះគ្មានជម្រើសក្នុងការធ្វើការវាយតម្លៃដោ​យខ្លួនឯងជាមុន ឬជំនួសឱ្យ IEE ទេ។ 7 

អ្នកអាចដាក់បណ្ដឹងពីបទអនុលោមភាពដើម្បីស្នើឱ្យក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) កំណត់ថា តើមណ្ឌលសិក្សាធិការគួរតែផ្ដល់ប្រាក់សម្រាប់ IEE ដោយសារការពន្យារពេលដែលមិនចាំបាច់ក្នុងការឆ្លើយតប​ចំពោះ​សំ​ណើ​របស់មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬដោយសារមិនបានវាយតម្លៃគ្រប់ផ្នែកទាំងអស់ដែលពាក់ព័ន្ធនឹងពិការភាពរបស់កូនអ្នកឬទេ។ សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពី​នីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោមភាព​

ជាក់ស្ដែង មណ្ឌលសិក្សាធិការជួនកាលស្នើសុំឱ្យមាតា​បិតា/អាណា​ព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចូលរួមក្នុងការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អំពីសំណើរបស់មាតា​បិតា/អាណា​ព្យា​បាល/​អ្នក​មានសិទ្ធិអប់រំផ្សេងទៀតដែលសុំ IEE។ ទោះបីជាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតអាចជ្រើសរើសចូលរួមដោយស្ម័គ្រចិត្តក្នុងការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់អំពីសំណើសុំ IEE របស់ខ្លួនក៏ដោយ ក៏មណ្ឌលសិក្សា​ធិការមិនអាចទាមទារដោយឯកតោភាគីឲ្យមាតាបិតា/អាណាព្យា​បាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតចូលរួមដែរ។ ដូចបានពន្យល់ខាងលើ មណ្ឌលសិក្សាធិការមានជម្រើសតែពីរប៉ុណ្ណោះ​ក្នុងការឆ្លើយតបនឹងសំណើសុំ IEE របស់មាតាបិតា/អាណាព្យា​បាល/​អ្ន​ក​មានសិទ្ធិអប់រំផ្សេងទៀតពោលគឺត្រូវប្ដឹងសុំសវនាការតា​មនីតិវិធីត្រឹម​ត្រូវ​តា​ម​ផ្លូវច្បាប់ ឬក៏យល់ព្រមផ្ដល់ប្រាក់សម្រាប់ IEE។ ការសម្រុះសម្រួលតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ គឺខុសពីការ​ប្ដឹ​ង​សុំ​សវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ សូមមើល ជំពូក 6 ព័ត៌មាន​ស្តីពី​នីតិវិធី​ត្រឹម​ត្រូវ​តាមផ្លូវច្បាប់​​​/នីតិវិធីនៃអនុលោមភាព​ ដូច្នោះហើយ មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេង​ទៀ​ត​ដែលមិនចង់ចូលរួមក្នុងការសម្រុះសម្រួលតាមនីវិធី​ត្រឹម​ត្រូវ​តាម​ផ្លូវច្បាប់ជាមួយមណ្ឌលសិក្សាធិការអំពីសំណើសុំ IEE របស់ខ្លួនអាច​ស្នើ​​ឱ្យ​មណ្ឌលសិក្សាធិការឆ្លើយតបដោយការប្ដឹង ឬផ្ដល់​ប្រាក់ជំនួសវិញ។  

  1. 34 C.F.R. Sec. 300.502(b); Cal. Ed. Code Sec. 56329(b).[]
  2. 34 C.F.R. Sec. 300.502(b)(3); Cal. Ed. Code Sec. 56329(c).[]
  3. 34 C.F.R. Sec. 300.502(b)(4).[]
  4. 34 C.F.R. Sec. 300.502(a)(2).[]
  5. សិស្ស v. មណ្ឌលសិក្សាធិការរួបរួម Dixon សំណុំរឿង​ OAH លេខ 2013090674, 114 LRP 29153 (18 មេសា 2014)។[]
  6. 34 C.F.R. Sec. 300.304(c)(6); Cal Ed. Code Sec. 56320(f).[]
  7. កម្មវិធីការិយាល័យអប់រំពិសេស (OSEP), លិខិតទៅកាន់ Carroll (22 តុលា 2016), 68 IDELR 279។[]