បាទ/ចាស។ ជានិច្ចកាល អ្នកអាចទទួលបានការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE) ស្ថិតក្រោមបន្ទុកចំណាយផ្ទាល់ខ្លួនរបស់អ្នក ហើយមណ្ឌលសិក្សាធិការត្រូវតែពិចារណាលើលទ្ធផលវាយតម្លៃឯករាជ្យនេះ នៅក្នុងការសម្រេចចិត្តណាមួយពាក់ព័ន្ធនឹងការផ្តល់ជូននូវការអប់រំសាធារណៈសមស្របឥតគិតថ្លៃ (FAPE) ទៅដល់កូនអ្នក។ 1 លទ្ធផលនេះ ក៏អាចនឹងយកទៅបង្ហាញជាភស្តុតាងនៅក្នុងសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ 2
នៅពេលអ្នកទទួលបាន IEE ហើយពេញចិត្តនឹងវា សូមផ្ដល់សេចក្ដីចម្លងមួយច្បាប់ទៅឱ្យមណ្ឌលសិក្សាធិការមុនពេលកិច្ចប្រជុំកម្មវិធី IEP។ ហើយជូនដំណឹងដល់មណ្ឌលសិក្សាធិការជាលាយលក្ខណ៍អក្សរអំពីកន្លែងរៀនឬសេវាកម្មជាអនុសាសន៍ចំពោះ IEE ដែលអ្នកកំពុងស្នើសុំឱ្យកូនរបស់អ្នក។ បែបនេះនឹងអាចឱ្យមណ្ឌលសិក្សាធិការផ្ដល់ឱ្យអ្នកនូវ “សេចក្ដីជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ” បើមណ្ឌលសិក្សាធិការបដិសេធមិនផ្ដល់សេវាកម្មឬកន្លែងរៀនជាអនុសាសន៍ចំពោះ IEE។ សូមមើល ជំពូក 4 ព័ត៌មានស្តីពីដំណើរការកម្មវិធី IEP។
ដូចគ្នានេះផងដែរ កុំភ្លេចឱ្យមណ្ឌលសិក្សាធិការដឹងថា អ្នកចង់ឱ្យនរណាម្នាក់ចូលរួមក្នុងកិច្ចប្រជុំកម្មវិធី IEP ដែលត្រូវបានអនុញ្ញាតឱ្យឆ្លើយតបនឹង IEE ក្នុងនាមមណ្ឌលសិក្សាធិការ។ អ្នកគឺជាអ្នកទទួលខុសត្រូវក្នុងការចំណាយសម្រាប់ការវាយតម្លៃដែលអ្នកបានទទួលដោយខ្លួនឯង។ ទោះយ៉ាងណាក៏ដោយ បើមណ្ឌលសិក្សាធិការទទួលយកអនុសាសន៍ដែលបានធ្វើនៅក្នុងការវាយតម្លៃនេះ អ្នកអាចនឹងស្នើសុំសំណងពីមណ្ឌលសិក្សាធិការបាន។
