Menu Close

(2.31) តើមានវិធីផ្សេងទៀតក្នុងការទទួលបានការវាយតម្លៃឯករាជ្យឬទេ បើមណ្ឌលសិក្សាធិការបដិសេធមិនផ្ដល់ឱ្យ ហើយខ្ញុំគ្មានលទ្ធភាពបង់​ប្រា​ក់​ដើម្បីធ្វើវា?

(2.31) តើមានវិធីផ្សេងទៀតក្នុងការទទួលបានការវាយតម្លៃឯករាជ្យឬទេ បើមណ្ឌលសិក្សាធិការបដិសេធមិនផ្ដល់ឱ្យ ហើយខ្ញុំគ្មានលទ្ធភាពបង់​ប្រា​ក់​ដើម្បីធ្វើវា?

មាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និង​ម​ណ្ឌលសិក្សាធិការ ជាញឹកញាប់នឹងយល់ព្រមចំពោះការវាយតម្លៃ​ផ្នែកអប់​រំដោយឯករាជ្យ ធ្វើជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះស្រាយនៅក្នុង​ករណី​នីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់។ ចៅក្រមច្បាប់រដ្ឋបាល (ALJ) នៅឯសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវ​ច្បាប់ ក៏អាចនឹងបញ្ជាឱ្យធ្វើការវាយតម្លៃឯករាជ្យ ធ្វើជាផ្នែកមួយនៃ​សវ​នា​ការផងដែរ។ ក្នុងករណីនេះ ការវាយតម្លៃឯករាជ្យគឺស្ថិតក្រោមការចំណាយសាធារណៈ។ 1 អ្នកគួរតែទាក់ទងមន្ទីរពេទ្យក្នុងមូលដ្ឋាន មជ្ឈមណ្ឌលវេជ្ជសាស្ត្រ មជ្ឈ​ម​ណ្ឌលបណ្ដុះបណ្ដាល-ធនធានឪពុកម្ដាយ ក្រុមគាំទ្រឪពុកម្ដាយ មជ្ឈមណ្ឌ​ល​ប្រចាំតំបន់ ឬទីភ្នាក់ងារផ្សេងទៀតដែលតាំងនៅក្នុងសហគមន៍ ដើ​ម្បី​ស្វែងយល់ពីលទ្ធភាពនៃការវាយតម្លៃដែលមានតម្លៃទាប។

  1. Cal. Ed. Code Sec. 56505.1(e).[]