ការវាយតម្លៃដំណាក់កាលដំបូង ត្រូវតែធ្វើឡើងមុនពេលសិស្សត្រូវបានយកមកពិចារណាសម្រាប់ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធនានា។ ការវាយតម្លៃឡើងវិញអាចធ្វើឡើងមិនលើសពីម្ដងក្នុងមួយឆ្នាំ លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមផ្សេងពីនេះ។ ការវាយតម្លៃឡើងវិញត្រូវតែធ្វើឡើងយ៉ាងហោចណាស់បីឆ្នាំម្ដង លើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត និងមណ្ឌលសិក្សាធិការយល់ព្រមជាលាយលក្ខណ៍អក្សរថា ការវាយតម្លៃឡើងវិញគឺមិនចាំបាច់ទេសម្រាប់សិស្សនៅផ្នែកអប់រំពិសេស។ ការវាយតម្លៃឡើងវិញត្រូវតែធ្វើឡើង នៅពេលណាមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត របស់សិស្ស គ្រូ ឬបុគ្គលិកមណ្ឌលសិក្សាធិការស្នើសុំធ្វើ យោងតាមលក្ខខណ្ឌចំនួនពីរដែលថ្លែងខាងលើ។ 1
- 20 U.S.C. Sec. 1414(a)(2); 34 C.F.R. 300.303; Cal. Ed. Code Sec. 56381(a)(2).[↩]
