ទេ។ ដើម្បីធ្វើជាផ្នែកមួយនៃការវាយតម្លៃឡើងវិញ ក្រុមការងារកម្មវិធី IEP (ដោយរាប់ទាំងមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត) និងអ្នកមានវិជ្ជាជីវៈដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ផ្សេងទៀត បើសមស្រប ត្រូវតែត្រួតពិនិត្យទិន្នន័យដែលមានស្រាប់អំពីសិស្សដើម្បីកំណត់ថា តើត្រូវការទិន្នន័យបន្ថែមអ្វីខ្លះ បើមាន ដើម្បីកំណត់ថា៖
- តើសិស្សបន្តមានពិការភាពដែលមានសិទ្ធិទទួលបានឬទេ
- តម្រូវការអប់រំរបស់សិស្ស
- តើសិស្សបន្តត្រូវការការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែរឬទេ និង
- តើត្រូវការការបន្ថែមឬការកែប្រែចំពោះសេវាកម្មអប់រំពិសេសនិងសេវាកម្មពាក់ព័ន្ធឬទេ ដើម្បីធ្វើឱ្យសិស្សអាចសម្រេចគោលដៅប្រចាំឆ្នាំដែលអាចវាស់ស្ទង់បាន ដែលបានដាក់ចេញនៅក្នុងកម្មវិធី IEP របស់សិស្ស និងដើម្បីចូលរួមនៅក្នុងកម្មវិធីសិក្សាចំណេះទូទៅ។
ក្រុមការងារត្រូវត្រួតពិនិត្យការវាយតម្លៃនិងព័ត៌មានដែលផ្ដល់ដោយមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ការសង្កេតនិងការវាយតម្លៃនៅក្នុងថ្នាក់រៀនបច្ចុប្បន្ន និងការសង្កេតរបស់គ្រូ និងអ្នកផ្ដល់សេវាកម្មដែលពាក់ព័ន្ធ។ ក្រុមនេះអាចនឹងធ្វើការត្រួតពិនិត្យនេះដោយគ្មានកិច្ចប្រជុំ។ 1 មណ្ឌលសិក្សាធិការមិនចាំបាច់ត្រូវការការយល់ព្រមពីឪពុកម្ដាយដើម្បីត្រួតពិនិត្យទិន្នន័យដែលមានស្រាប់ដើម្បីធ្វើជាផ្នែកមួយនៃការវាយតម្លៃឡើងវិញទេ 2
បើក្រុមការងារកម្មវិធី IEP សម្រេចថា ត្រូវការការធ្វើតេស្ត/ទិន្នន័យបន្ថែម នោះមណ្ឌលសិក្សាធិការត្រូវតែមានការយល់ព្រមពីឪពុកម្ដាយ ហើយអនុវត្តការវាយតម្លៃ។ 3
បើក្រុមការងារសម្រេចថា មិនត្រូវការការធ្វើតេស្ត/ទិន្នន័យបន្ថែមទេ នោះមណ្ឌលសិក្សាធិការមិនត្រូវបានតម្រូវឱ្យអនុវត្តការវាយតម្លៃទេលើកលែងតែមាតាបិតា/អាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀតស្នើសុំឱ្យធ្វើ។ ក្នុងករណីនេះ មណ្ឌលសិក្សាធិការត្រូវតែជូនដំណឹងដល់អ្នកអំពីការសម្រេចចិត្តនេះនិងហេតុផលចំពោះរឿងនេះ ហើយជូនដំណឹងដល់អ្នកអំពីសិទ្ធិរបស់អ្នកក្នុងការស្នើសុំការវាយតម្លៃ។ 4
