ការវាយតម្លៃទាំងអស់ រួមទាំងការវាយតម្លៃឡើងវិញបីឆ្នាំម្ដង ត្រូវតែធ្វើឡើងដោយយោងតាមច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ។ 1 ផែនការវាយតម្លៃរបស់មណ្ឌលសិក្សាធិការគួរតែផ្ដល់ឱ្យអ្នកនូវព័ត៌មានគ្រប់គ្រាន់ក្នុងការកំណត់ភាពត្រឹមត្រូវនៃការវាយតម្លៃ។ បើផែនការមិនទូលំទូលាយគ្រប់គ្រាន់ទេ អ្នកអាចស្នើសុំឱ្យមានការធ្វើតេស្តបន្ថែម និង/ឬអាចស្នើសុំឱ្យពន្យារពេលកិច្ចប្រជុំកម្មវិធី IEP រហូតដល់ពេលអាចធ្វើការវាយតម្លៃឡើងវិញបានទូលំទូលាយ។ អ្នកក៏អាចជំទាស់នឹងការវាយតម្លៃឡើងវិញដែលខ្វះភាពហ្មត់ចត់តាមរយៈសវនាការតាមនីតិវិធីត្រឹមត្រូវតាមផ្លូវច្បាប់ ឬបណ្ដឹងពីបទអនុលោមភាពរបស់រដ្ឋ ឬស្នើសុំ IEE ផ្អែកលើមូលហេតុនោះ។ 2
