សំណុំរឿង Larry P. v. Riles (Larry P.) ត្រូវបានប្ដឹងនៅឆ្នាំ 1971 នៅពេលកុមារស្បែកខ្មៅប្រាំនាក់ ដែលត្រូវបានដាក់ចូលក្នុងថ្នាក់អប់រំពិសេសដោយសារ “ខ្សោយបញ្ញាខាងអប់រំនិងផ្លូវចិត្ត” (EMR) នៅមណ្ឌលសិក្សាធិការរួបរួមសាន់ហ្វ្រង់ស៊ីស្កូបានដាក់ពាក្យប្ដឹងនៅតុលាការមណ្ឌលសហព័ន្ធនៅរដ្ឋកាលីហ្វ័រញ៉ាខាងជើង ដោយទាញហេតុផលថា មានការខុសឆ្គងក្នុងការដាក់ពួកគេចូលក្នុងថ្នាក់ EMR ដោយផ្អែកលើលទ្ធផលតេស្តបញ្ញារបស់ពួកគេដែលលម្អៀងនិងរើសអើងពូជសាសន៍។ 1 បណ្ដឹងនេះក៏បានជំទាស់នឹងអត្រាមិនសមាមាត្រដែលសិស្សស្បែកខ្មៅត្រូវបានដាក់ចូលក្នុងថ្នាក់ EMR បើធៀបនឹងចំនួនសិស្សស្បែកខ្មៅនៅក្នុងប្រព័ន្ធសាលារៀន។
តុលាការបានសម្រេចឱ្យសិស្សឈ្នះក្ដី និងហាមឃាត់មណ្ឌលសិក្សាធិការមិនឱ្យប្រើតេស្ត IQ ដើម្បីកំណត់ឬដាក់សិស្សស្បែកខ្មៅចូលក្នុងថ្នាក់ប្រភេទ EMR។ សេចក្ដីសម្រេចនេះត្រូវបានរក្សាទុកដដែលក្នុងបណ្ដឹងឧទ្ធរណ៍ឆ្នាំ 1984។ 2 ឆ្នាំ 1986 បន្ទាប់ពីការដោះស្រាយដោយគូភាគី ក្រោយពេលរដ្ឋកាលីហ្វ័រញ៉ាបានលុបចោលប្រភេទ EMR តុលាការបានពង្រីកសេចក្ដីសម្រេចរបស់ខ្លួនដោយហាមឃាត់ការប្រើតេស្ត IQ ទៅលើសិស្សស្បែកខ្មៅដែលត្រូវបានបញ្ជូនបន្តសម្រាប់សេវាកម្មអប់រំពិសេស។ 3
ឆ្នាំ 1994, Crawford v. Honig បានញ៉ាំងឱ្យមានការពិនិត្យឡើងវិញនូវសិទ្ធិរបស់កុមារស្បែកខ្មៅនៅក្នុងផ្នែកអប់រំពិសេស។. នៅ Crawford សិស្សស្បែកខ្មៅដែលបានស្វែងរកការផ្ដល់តេស្ត IQ ដល់ពួកគេ សម្រាប់ពិការភាពផ្នែកការសិក្សាដែលគ្មាន EMR បានជំទាស់នឹងការពង្រីកសំណុំរឿង Larry P នៅឆ្នាំ 1986។ ដែលហាមឃាត់ការប្រើតេស្ត IQ ណាមួយចំពោះកុមារស្បែកខ្មៅនៅក្នុងផ្នែកអប់រំពិសេស។ តុលាការបានសម្រេចឱ្យសិស្សឈ្នះ និងបានរំលាយចោលការពង្រីកនៅឆ្នាំ 1986 ដោយអនុញ្ញាតឱ្យកុមារស្បែកខ្មៅបីនាក់ធ្វើតេស្ត IQ ព្រោះឪពុកម្ដាយពួកគេចង់ឱ្យពួកគេធ្វើដូច្នោះ។ សេចក្ដីសម្រេចនោះ ដែលបានទុកសេចក្ដីសម្រេចក្នុងករណី Larry P. ឆ្នាំ 1976 ពីមុនឱ្យនៅដដែល ត្រូវបានអនុម័តក្នុងបណ្ដឹងឧទ្ធរណ៍។ 4
ការណែនាំផ្លូវច្បាប់ថ្មីៗបំផុតរបស់ក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) អំពីបញ្ហានេះបញ្ជាក់ថា “សេចក្ដីបង្គាប់ក្នុងរឿងក្ដី “Larry P. រក្សាទុកនៅដដែល” ហេតុដូច្នេះហើយ មណ្ឌលសិក្សាធិការត្រូវបានហាមឃាត់មិនឱ្យប្រើការវាយតម្លៃណាមួយដែលជា “តេស្តបញ្ញាបែបស្តង់ដារ” សម្រាប់គោលបំណងកំណត់ ឬដាក់សិស្សស្បែកខ្មៅចូលក្នុងប្រភេទ ឬកន្លែងដែល “ពិតជាសមមូល” នឹងអ្វីដែលពីមុនគេហៅថា EMR។ 5
ដូចដែលចិត្តវិទូរបស់សមាគមសាលារៀនរដ្ឋកាលីហ្វ័រញ៉ាបានពន្យល់ នេះមានន័យថា តេស្ត IQ អាចនឹងមិនត្រូវបានប្រើដើម្បីដាក់សិស្សស្បែកខ្មៅចូលក្នុងប្រភេទពិការភាពខាងបញ្ញា (“ID”) ទេ ប៉ុន្តែចិត្តវិទូសាលារៀននៅតែអាចប្រើការវិនិច្ឆ័យតាមវិជ្ជាជីវៈរបស់ពួកគេអំពីថាតើប្រើតេស្ត IQ ឬទេចំពោះផ្នែកដែលសង្ស័យផ្សេងទៀតនៃពិការភាព ឱ្យតែពួកគេធ្វើតាមលក្ខខណ្ឌតម្រូវផ្សេងទៀតទាំងអស់នៃច្បាប់។ 6 ជាក់ស្ដែង មណ្ឌលសិក្សាធិការជួនកាលបកស្រាយខុសអំពីសំណុំរឿង Larry P. ថា រារាំងពួកគេមិនឱ្យអនុវត្តការវាយតម្លៃខាងការយល់ដឹងដ៏សំខាន់និងចាំបាច់ ដែលការពិតត្រូវបានអនុញ្ញាតក្រោមសំណុំរឿង Larry P. និងការណែនាំផ្លូវច្បាប់របស់ CDE។
បើគ្រួសារនៃសិស្សស្បែកខ្មៅដែលមានពិការភាពព្រួយបារម្ភអំពីរោគវិនិច្ឆ័យខុសឬការវិនិច្ឆ័យរោគខុស ដោយសារមណ្ឌលសិក្សាធិការមិនបានអនុវត្តការវាយតម្លៃខាងការយល់ដឹងដែលត្រូវការ ព្រោះតែមណ្ឌលសិក្សាធិការយល់ខុសអំពីសំណុំរឿងLarry P. នោះពួកគេអាចនឹងចង់គិតគូរស្វែងរកការវាយតម្លៃផ្នែកអប់រំដោយឯករាជ្យ (IEE)។ ព័ត៌មានអំពី IEEs គឺមាននៅ SERR Ch. 2.27-2.29។
ទាក់ទងនឹងប្រភេទអប់រំពិសេសនៃពិការភាពផ្នែកការសិក្សាជាក់លាក់ (SLD) CDE នៅក្នុងអនុស្សរណៈរបស់ខ្លួនអំពីសេចក្ដីបង្គាប់របស់សំណុំរឿង Larry P.’s ដែលត្រូវបានពន្យល់នៅក្នុងសំណួរនេះ លែងហាមឃាត់ដោយផ្ទាល់មិនឱ្យប្រើតេស្ត IQ ទៀតហើយ។ ផ្ទុយទៅវិញ CDE ថ្លែងថា បើមណ្ឌលសិក្សាធិការជ្រើសរើសប្រើគំរូនៃភាពល្អៀងគ្នាខ្លាំងក្នុងការវាយតម្លៃសម្រាប់ភាពមានសិទ្ធិទទួលបាន SLD នោះមណ្ឌលសិក្សាធិការ មិនត្រូវបានតម្រូវឱ្យប្រើតេស្ត IQ ដើម្បីកំណត់សមត្ថភាពបញ្ញាទេ។
- Larry P. v. Riles, 495 F. Supp. 926 (N.D. Cal. 1979).[↩]
- Larry P. v. Riles, 793 F.2d 969 (9th Cir. 1984).[↩]
- See Crawford v. Honig, 37 F.3d 485, 486 (9th Cir. 1994).[↩]
- សូមមើល Crawford, 37 F.3d ត្រង់ប្រការ 488-89។[↩]
- Cal. Dep’t of Educ., Mem. Re. ការវាយតម្លៃផ្នែកអប់រំពិសេសចំពោះសិស្សអាមេរិកដើមកំណើតអាហ្វ្រិក (14 កញ្ញា 2022) មាននៅលើគេហទំព័រ https://www.cde.ca.gov/sp/se/ac/memo091422.asp។[↩]
- សូមមើល Cal. Assoc. of Sch. Psycs., ការឆ្លើយតបរបស់ CASP ចំពោះអនុស្សរណៈរបស់ CDE អំពីការអប់រំពិសេសរបស់សិស្សអាមេរិកដើមកំណើតអាហ្វ្រិក – 14 កញ្ញា 2022 (10 តុលា 2023) មាននៅលើគេហទំព័រ https://casponline.org/pdfs/resource-papers/Updated%20Larry%20P.%20Guidance%20Paper%2010-10-23.pdf។[↩]
