អ្វីដែលសំខាន់បំផុតក្នុងការកំណត់សិស្សដែលនិយាយភាសាអេស្ប៉ាញគឺអ្នកវាយតម្លៃ មិនមែនតេស្តទេ។ មាតាបិតាអាណាព្យាបាល/អ្នកមានសិទ្ធិអប់រំផ្សេងទៀត ឬអ្នកគាំទ្រ/អ្នកផ្ដល់សេវាក្នុងសហគមន៍ណាម្នាក់ដែលធ្វើការជាមួយសិស្សនិយាយភាសាអេស្ប៉ាញ គួរតែពិនិត្យដោយប្រុងប្រយ័ត្ននូវការហ្វឹកហាត់ពីរភាសា ការហ្វឹកហាត់ការវាយតម្លៃ និងភាពងាយប៉ះពាល់ខាងវប្បធម៌របស់បុគ្គលដែលកំពុងធ្វើតេស្តអប់រំពិសេស។ ទោះបែបណាក៏ដោយគួរតែចៀសវាងការបកប្រែតេស្ត ព្រោះការបកប្រែធ្វើឱ្យលទ្ធផលមិនត្រឹមត្រូវ។
បញ្ជីខាងក្រោមគឺជាផ្នែកទូទៅនៃការវាយតម្លៃ និងតេស្តដែលត្រូវបានប្រើជាទូទៅជាមួយអ្នកនិយាយភាសាអេស្ប៉ាញ។ តេស្តមិនប្រើការបានសម្រាប់សិស្សរាល់រូបក្នុងគ្រប់ស្ថានភាពទាំងអស់នោះទេ។ សូមចាំថា ផែនការវាយតម្លៃនីមួយៗគួរតែធ្វើឡើងសម្រាប់តែបំពេញតាមតម្រូវការវាយតម្លៃការអប់រំដោយឡែករបស់សិស្សម្នាក់ៗប៉ុណ្ណោះ។
| ការអាន និងមុខវិជ្ជាផ្សេងទៀត៖ | Woodcock-Muñoz III |
| ភាសា៖ | ការវាយតម្លៃបែបគ្លីនិកអំពីមូលដ្ឋានគ្រឹះភាសា (CELF-5 អេស្ប៉ាញ) តេស្តវាក្យសព្ទរូបភាពមួយពាក្យខាងការសម្ដែងចេញ (EOWPVT-4 បោះពុម្ពពីរភាសាមានភាសាអេស្ប៉ាញ) តេស្តវាក្យសព្ទរូបភាពមួយពាក្យខាងការទទួលដឹង (ROWPVT- 4 បោះពុម្ពពីរភាសាមានភាសាអេស្ប៉ាញ) តេស្តវាក្យសព្ទរូបភាព Peabody (PPVT-4 ភាសាអេស្ប៉ាញ) តេស្តអំពីជំនាញដំណើរការសោតវិញ្ញាណ (TAPS-3 SBE) |
| ផ្នែកដំណើរការ៖ | តេស្តអំពីជំនាញដំណើរការសោតវិញ្ញាណ (TAPS-3 SBE) តេស្តអំពីជំនាញដំណើរការចក្ខុវិញ្ញាណ (TVPS – ពីរភាសា (អេស្ប៉ាញ)) |
| ផ្នែកយល់ដឹង៖ | មាត្រដ្ឋានបញ្ញាសម្រាប់កុមារដោយ Wechsler (WISC-5) មាត្រដ្ឋានលទ្ធផលអន្តរជាតិដោយ Leiter (មិនប្រើពាក្យសម្ដី) (LEITER-5) តេស្តអំពីបញ្ញាមិនប្រើពាក្យសម្ដី (TONI-4) |
