Menu Close

(2.50) តើមណ្ឌលសិក្សាធិការត្រូវតែចាត់វិធានការអ្វីខ្លះដើម្បីធានាថា ការវាយតម្លៃផ្នែកអប់រំពិសេសគ្មានការរើសអើង ឬការលម្អៀងប្រឆាំង​នឹ​ងសិស្សស្បែកពណ៌ផ្សេង ឬប្រឆាំងនឹងសិស្សដែលមានភាសាទីមួយ​មិន​មែ​នជាភាសាអង់គ្លេស?

(2.50) តើមណ្ឌលសិក្សាធិការត្រូវតែចាត់វិធានការអ្វីខ្លះដើម្បីធានាថា ការវាយតម្លៃផ្នែកអប់រំពិសេសគ្មានការរើសអើង ឬការលម្អៀងប្រឆាំង​នឹ​ងសិស្សស្បែកពណ៌ផ្សេង ឬប្រឆាំងនឹងសិស្សដែលមានភាសាទីមួយ​មិន​មែ​នជាភាសាអង់គ្លេស?

ច្បាប់សហព័ន្ធនិងច្បាប់រដ្ឋចែងថា មណ្ឌលសិក្សាធិការមិនអាចប្រើ​ការ​វា​យតម្លៃ និងឯកសារវាយតម្លៃផ្សេងទៀត ដែលរើសអើងប្រឆាំងនឹងសិស្ស​ស្បែកពណ៌ផ្សេង ឬប្រឆាំងនឹងសិស្សដែលមានភាសាទីមួយមិនមែន​ជា​ភាសាអង់គ្លេសទេ។ 1

Larry P. v. Riley និង Diana v. ក្រុម​ប្រឹក្សា​អប់រំរដ្ឋ គឺជា​រឿង​ក្ដីពីរ ដែលមានឥទ្ធិពលដោយឡែកលើ​ការវាយតម្លៃផ្នែកអប់រំពិសេស ដែ​ល​ប្រើចំពោះសិស្សស្បែកខ្មៅ (Larry P.) និងសិស្សនិយាយ​ភាសា​អេ​ស្ប៉ាញ (Diana)។ លទ្ធផលនៃរឿងក្ដីទាំងនេះ ដែលស៊ីចង្វាក់ជាមួយច្បាប់សហព័ន្ធ​និង​ច្បាប់​រដ្ឋ ដែលហាមឃាត់មិនឱ្យប្រើការវាយតម្លៃបែបរើសអើង គឺត្រូវបាន​រៀប​រាប់កាន់តែលម្អិតនៅក្នុងជំពូក 2.46 (Larry P.)និង 2.48 (Diana)។

ឥទ្ធិពលនៃច្បាប់សហព័ន្ធនិងច្បាប់រដ្ឋ ដែលត្រូវបានពង្រឹងការអនុវត្ដ​ដោយ​​សំណុំរឿង Larry P. និងសំណុំរឿង Dianaគឺថា ទោះបី​ជាសិស្សមានពូជសាសន៍ឬភាសាទីមួយអ្វីក៏ដោយ គ្មានសិស្សណាម្នាក់​ដែ​លស្វែងរកការវាយតម្លៃផ្នែកអប់រំពិសេសគួរទទួលរងការរើសអើងពូជសាសន៍ឬជនជាតិ ទទួលរងតេស្តដែលលម្អៀងខាងពូជសាសន៍ឬវប្បធម៌ ឬ​ត្រូវបានដាក់ឱ្យទៅកន្លែងអប់រំពិសេសដោយផ្អែកលើសមត្ថភាពមានកម្រិតរបស់ពួកគេក្នុងការនិយាយភាសាអង់គ្លេសឡើយ។

បច្ចុប្បន្ននេះ មានការវាយតម្លៃផ្នែកអប់រំពិសេសតិចតួច​ណាស់​សម្រាប់​សិ​ស្សភាគតិចដែលជាជនជាតិនិងប្រើភាសាដទៃ។ ការវាយតម្លៃផ្នែកអប់រំពិសេស ជាធម្មតា ត្រូវបានធ្វើឡើងដោយ​ប្រើតេ​ស្ត​ទូទៅ ដែលត្រូវបានផ្ដល់ឱ្យសិស្សភាគច្រើន។ ដូច្នេះហើយ សម្រាប់សិស្សជាអ្នករៀនអង់គ្លេស (EL) វាចាំបាច់ដែល​អ្នកវា​យតម្លៃត្រូវចេះភាសាកំណើតឬភាសាទីមួយរបស់សិស្សស្ទាត់ជំនាញ។

  1. សូមមើល 20 U.S.C. Sec. 1414(b)(3)(A); 34 C.F.R. Sec. 300.304(c)(1)(i); Cal. Ed. Code Sec. 56320(a), (b).[]