លក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបានមួយដែលរងឥទ្ធិពលពីសេចក្ដីសម្រេចក្នុងសំណុំរឿង Larry P. គឺប្រភេទនៃពិការភាពផ្នែកការសិក្សាជាក់លាក់។
មុនឆ្នាំ 2004 មណ្ឌលសិក្សាធិការបានប្រើ “គំរូនៃភាពល្អៀងគ្នា” ដើម្បីកំណត់ថា តើសិស្សមានពិការភាពផ្នែកការសិក្សាឬទេ។ តាមគំរូនេះ សិស្សត្រូវតែមានភាពល្អៀងគ្នាខ្លាំងរវាងសមត្ថភាព ខាងបញ្ញា និងលទ្ធផលក្នុងផ្នែកសិក្សា។ សមត្ថភាពសិស្សត្រូវបានវាស់ស្ទង់តាមទម្លាប់ដោយប្រើតេស្ត IQ បែបស្តង់ដារ។ ទោះយ៉ាងណា ដោយសារសំណុំរឿង Larry P. បានរារាំងការប្រើតេស្តទាំងនេះចំពោះសិស្សស្បែកខ្មៅ ទើបមណ្ឌលសិក្សាធិការត្រូវបានតម្រូវឱ្យប្រើវិធីសាស្ត្រជំនួស។ តាមច្បាប់បច្ចុប្បន្ន រដ្ឋមិនអាចតម្រូវឱ្យមណ្ឌលសិក្សាធិការប្រើគំរូនៃភាពល្អៀងគ្នាបានទេ ហើយត្រូវតែអនុញ្ញាតឱ្យប្រើប្រាស់ “ការឆ្លើយតបទៅនឹងអន្តរាគមន៍ផ្អែកលើការស្រាវជ្រាវនិងវិទ្យាសាស្ត្រ” (RTI) របស់កុមារ។ មណ្ឌលសិក្សាធិការណាដែលជ្រើសរើសបន្តប្រើគំរូនៃភាពល្អៀងគ្នាអាចធ្វើដូច្នេះបាន ប៉ុន្តែត្រូវតែប្រើតេស្តជំនួសដើម្បីវាស់ស្ទង់សមត្ថភាពខាងបញ្ញា។ សូមមើល ជំពូក 3 ព័ត៌មានស្តីពីលក្ខណៈវិនិច្ឆ័យនៃសិទ្ធិទទួលបាន។
