Menu Close

(4.30) តើខ្ញុំអាច​ស្នើសុំ​ប្រភេទ​នៃ​ការបង្រៀន ឬ​កម្មវិធី​ជាក់​លាក់​មួយដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​អប់រំពិសេស​របស់កូនខ្ញុំ​បានដែរ​ឬទេ?

(4.30) តើខ្ញុំអាច​ស្នើសុំ​ប្រភេទ​នៃ​ការបង្រៀន ឬ​កម្មវិធី​ជាក់​លាក់​មួយដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវការ​អប់រំពិសេស​របស់កូនខ្ញុំ​បានដែរ​ឬទេ?

បាទ/ចាស​។ ច្បាប់សហព័ន្ធ​និងរដ្ឋ កំណត់​និយមន័យ​សេវាអប់រំ​ពិសេស​ថា​ជា​ “ការ​​​បង្រៀន​​​ដែល​បង្កើត​ឡើង​យ៉ាងពិសេស ដោយ​ឪពុក​ម្តាយ​​មិន​ចំណាយ​ប្រាក់​ឡើ​យ​​​ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​ពិសេស​” របស់សិស្ស​ដែលមាន​ពិការភាព​​។ ការបង្រៀនដែល​បានបង្កើតឡើង​យ៉ាង​ពិសេស​ មានន័យថា​ “…​ការ​កែ​សម្រួលឲ្យ​បានសមស្រប​ទៅតាម​តម្រូវ​ការ​របស់​កុមារ​​​ដែល​ទទួល​បាន​សិទ្ធិ​ … ខ្លឹមសារ វិធីសា​ស្ត្រ ឬ​ការ​ផ្តល់​ការ​ណែនាំដើម្បី​ដោះស្រាយ​បញ្ហា​តម្រូវ​ការ​ពិសេស​របស់​កុមា​រ​​នោះ​ ​ដើម្បី​ធានា​ដល់ការចូលរួម​របស់​កុមារ​ទៅ​ក្នុង​កម្ម​វិធី​អប់រំ​ទូទៅ ដើម្បី​ឲ្យ​កុមារ​អាច​បំពេញ​តាម​ស្តង់ដា​​អប់រំ​​ដែល​អនុវត្ត​ចំពោះសិស្សទាំងអស់​។​ [34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.] ហេតុដូច្នេះ ការស្នើសុំ និង​ការពិភា​ក្សា​​អំពីតម្រូវការ​ពិសេស​របស់សិស្ស​សម្រាប់​វិធីសាស្ត្រ​បង្រៀនជាក់លាក់មួយ​ ឬ​កម្មវិ​ធី​ជាក់លាក់ណាមួយ​នៅក្នុងកិច្ច​ប្រជុំ​ IEP គឺ​ស្ថិតក្នុង​ក្របខណ្ឌ​សិទ្ធិរបស់​ឪពុកម្តាយ​។