Menu Close

(4.43) តើខ្ញុំអាច​ដាក់ឈ្មោះរបស់គ្រូបង្រៀន​ជាក់លាក់ណាមួយ​​ ឬ​ថ្នាក់​​រៀន​​ជាក់​លាក់ណាមួយទៅក្នុងកម្មវិធី​ IEP បាន​ដែរ​ឬ​ទេ?

(4.43) តើខ្ញុំអាច​ដាក់ឈ្មោះរបស់គ្រូបង្រៀន​ជាក់លាក់ណាមួយ​​ ឬ​ថ្នាក់​​រៀន​​ជាក់​លាក់ណាមួយទៅក្នុងកម្មវិធី​ IEP បាន​ដែរ​ឬ​ទេ?

ទេ។ អ្នក​មិនមាន​សិទ្ធិ​ផ្ទាល់ខ្លួន​ក្នុងការកំណត់​ឲ្យ​មណ្ឌលសិក្សា​ធិការ​​ផ្តល់សេវាកម្ម​ពីបុគ្គលជាក់លាក់ណា​ម្នាក់ ឬនៅក្នុង​ថ្នាក់​រៀន​​ណាមួយ​ឡើយ​។ ប៉ុន្តែ​ ក្រុមការងារ​កម្មវិធីIEP ពិតជាមាន​​សិទ្ធិ​អំណាច​ផ្លូវ​ច្បាប់​​​​ក្នុងការធ្វើដូច្នោះបាន​ ដោយ​មានការ​យល់​ព្រមពី​មណ្ឌល​សិក្សា​ធិការ និង​ឪពុកម្តាយ​។ មណ្ឌលសិក្សាធិការ ត្រូវផ្តល់​ជូ​ន​ “រួមគ្នា​នូវ​សម្ភារៈ បុគ្គលិក ទីតាំង​ និង​សម្ភារៈបរិក្ខារ​ដែលចាំបាច់​ដើម្បីផ្តល់​សេវាក​ម្ម​​​បង្រៀន…ដូចមានចែង​នៅក្នុង​កម្មវិធី​អប់រំ​សម្រាប់​បុគ្គល​…” [5 C.C.R Sec. 3042​(a).] ក្រុមការងារ​កម្មវិធី​ IEP របស់កូនអ្នក​ ត្រូវតែ​ពិចារណា​លើ​កត្តា​ពិសេស​ទាំង​នេះ​ នៅពេល​កំណត់​ទីតាំង​ និង​បុគ្គល​ជាក់​លាក់​នានា​។ ឧទាហរណ៍ ក្រុមការងារ​គួរ​ពិចារណា​លើលទ្ធភាព​ចូល​ទៅ​ប្រើប្រាស់ និង​ទីតាំង​ថ្នាក់រៀន​ នៅពេល​ពិចារណា​ថាតើ​កម្មវិធីជាក់លាក់មួយមានលក្ខណៈជាមជ្ឈដ្ឋាន​រឹត​បន្តឹង​តិច​តួច​ដែរឬអត់។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ​ គួរ​ពិចារណាលើ​លក្ខណៈ​សម្បត្តិ​​របស់​គ្រូ​​ ដូចជា​ចំណេះ​ដឹងលើ​ភាសា ឬ​បច្ចេកទេស​ជាក់លាក់មួយចំនួន​ នៅ​ពេ​​​ល​​សម្រេច​ចិត្ត​ទៅលើ​ទីតាំង​ និង​​បុគ្គលិក​ណាមួយ​​។

ម្យ៉ាងវិញទៀត មណ្ឌលសិក្សាធិការ​ ត្រូវតែ​ផ្តល់សេវាកម្ម​នៅ​ក្នុង​មជ្ឈដ្ឋាន​ និងជា​មួយ​អ្នកដែល​អាច​បំពេញនូវគោល​ដៅ​​ និង​វត្ថុ​បំណង​របស់​កម្មវិធី​ IEP របស់កូន​អ្នក​​។​ ប្រសិនបើ​ថ្នាក់រៀន ឬ​គ្រូដែលបានស្នើសុំ មិនអាចបំពេញ​បាន​នូវ​គោលដៅ​កម្មវិធី​ IEP របស់កូនអ្នកទេ អ្នកអាច​ស្នើ​សុំ​មណ្ឌល​សិក្សា​ធិការ​ធ្វើការផ្លាស់ប្តូរ​ពួក​គេ​​​បាន​។

ក្នុងករណីភាគច្រើន អ្នកគួរ​​អង្កេត​តាមដាន​ថ្នាក់រៀន​ដោយ​ខ្លួ​ន​​ឯង​ មុនពេល​ឯកភា​ព​​លើការដាក់បញ្ចូលនោះ ប្រសិនបើ​អ្នក​​មានក្តីបារម្ភ។ អ្នកក៏អាច​ស្នើសុំ​ឲ្យ​អ្នកជំនាញ​វិជ្ជាជីវៈផ្នែកអប់រំ​ឯករាជ្យ ធ្វើការ​តាម​ដានលើការដាក់បញ្ចូល​ក្នុងការ​សិ​ក្សា​​ដែល​បាន​ណែនាំ​នោះផងដែរ ដើម្បីឲ្យអ្នក​អាចដឹងច្បាស់ថា​វា​មាន​ភាព​សម​ស្រប​។ ប្រសិនបើអ្នក​មិនឯកភាព​លើការកំណត់​ថ្នាក់រៀន​ជាក់លាក់​របស់​កូន​អ្នក​នោះទេ​ ជាការល្អបំផុត​ត្រូវបង្ហាញ​ប្រាប់​ក្តីបារម្ភ​របស់​អ្នក​ដល់​មណ្ឌល​សិក្សាធិការរបស់អ្នក​ និង​សហការ​គ្នា​ដើម្បី​​រៀបចំ​ការកំណត់​ថ្នាក់​រៀនផ្សេងទៀត​។ ទោះយ៉ាងណា​ក៏ដោ​យ​ ករណីនេះ​ប្រហែលជាមិនអាច​ទៅរួចទេ​ ហើយ​អ្នក​អាច​នឹងត្រូវប្រើប្រាស់​នីតិវិធី​កិ​ច្ច​ដំណើរការ​ត្រឹម​ត្រូវតាមផ្លូវច្បាប់​ដែល​មានផ្តល់ជូនអ្នក​។ មើលជំពូក​ 6 ព័ត៌មាន​ស្តី​ពីនីតិវិធី​នៃ​កិច្ចដំណើរការសមស្រប​​​/ការអនុវត្តតាមច្បាប់​​។ មណ្ឌលសិក្សាធិការ​ មិនអាច​បង្ខំ​ឲ្យអ្នក​ទទួលយក​សេវាកម្ម ឬការដាក់​បញ្ចូល​ណាមួយ​ដោយគ្មានការ​យល់ព្រមរបស់អ្នក​បានទេ លើកលែងតែ​តាម​រយៈកិច្ច​ដំណើរការត្រឹមត្រូវ​ច្បាប់​​​។ [Cal. Ed. Code Sec. 56346.]