បាទ/ចាស។ ឪពុកម្តាយ អាចប្រើប្រាស់ម៉ាស៊ីនថតសំឡេងដើម្បីថតកិច្ចប្រជុំកម្មវិធី IEP ណាមួយ បើទោះបីជាគ្មានការអនុញ្ញាតពីមណ្ឌលសិក្សាធិការក៏ដោយ ដរាបណាឪពុកម្តាយផ្តល់ដំណឹងដល់មណ្ឌលសិក្សាធិការ ក្នុងរយៈពេល 24 ម៉ោង អំពីគោលបំណងក្នុងការថតសំឡេងនោះ។ ដូចគ្នានេះដែរ មណ្ឌលសិក្សាធិការ អាចថតសំឡេងកិច្ចប្រជុំណាមួយបាន ដោយមានការជូនដំណឹងក្នុងរយៈពេល 24 ម៉ោងដល់ឪពុកម្តាយ។ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ មិនអាចថតសំឡេងកិច្ចប្រជុំបានទេ ប្រសិនបើឪពុកម្តាយបដិសេធ។ ប្រសិនបើឪពុកម្តាយបដិសេធចំពោះការថតសំឡេងរបស់មណ្ឌលសិក្សាធិការ ពេលនោះនឹងអាចគ្មានការសំឡេងកិច្ចប្រជុំ ទាំងខាងភាគីមណ្ឌលសិក្សាធិការ និងភាគីខាងឪពុកម្តាយ។ [Cal. Ed. Code Sec. 56341.1(g)(1).]
ក្រោមច្បាប់សហព័ន្ធ និងច្បាប់រដ្ឋ ការថតសំឡេងដែលធ្វើឡើងដោយមណ្ឌលសិក្សាធិការ ត្រូវស្ថិតនៅក្រោមលក្ខខណ្ឌរក្សាការសម្ងាត់នៃច្បាប់ស្តីពីសិទ្ធិឯកជនភាព និងសិទ្ធិអប់រំគ្រូសារ (Family Educational Rights and Privacy Act) ឆ្នាំ1974។ [20 U.S.C. Secs. 1232g(a)(4) & (b)(2); 34 C.F.R. Secs. 300.610 – 300.626; Cal. Ed. Code Sec. 56341.1(g)(2).] ម្យ៉ាងទៀត អ្នកអាចមានសិទ្ធិ៖
- ពិនិត្យ និងតាមដានការថតខ្សែអាត់សំឡេងដែលធ្វើឡើងដោយមណ្ឌល សិក្សាធិការ។
- ស្នើសុំឲ្យធ្វើការកែប្រែការថតខ្សែអាត់សំឡេងនោះ ប្រសិនបើអ្នកគិតថាពួកវាមានព័ត៌មានដែលមិនត្រឹមត្រូវ មិនពិត ឬរំលោភបំពានលើសិទ្ធិឯកជនភាព ឬសិទ្ធិផ្សេងទៀតរបស់បុគ្គលដែលមានតម្រូវការពិសេស។ និង
- តវ៉ាជំទាស់នៅក្នុងសវនាការចំពោះព័ត៌មានដែលអ្នកគិតថាមិនត្រឹមត្រូវ មិនពិត ឬបំពានលើសិទ្ធិឯកជនភាព និងសិទ្ធិបុគ្គល ឬសិទ្ធិដទៃផ្សេងទៀត។ [34 C.F.R. Secs. 99.10 – 99.22; Cal Ed. Code Sec. 56341.1(g)(2)(A) & (B).]