បទប្បញ្ញត្តិសហព័ន្ធ កំណត់និយមន័យសេវាកម្មឆ្នាំសិក្សាបន្ថែម (ESY) ថាជា “ការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធ … ដែលត្រូវបានផ្តល់ជូនដល់កុមារដែលមានពិការភាព … លើសពីឆ្នាំសិក្សាធម្មតារបស់ទីភ្នាក់ងារសាធារណៈ … ស្របទៅតាមកម្មវិធី IEP របស់កុមារ…” ទាំងនេះ ត្រូវតែផ្តល់ជូនដោយឥតគិតថ្លៃចំពោះឪពុកម្តាយ ហើយត្រូវតែបំពេញតាមស្តង់ដារបស់រដ្ឋ។ [34 C.F.R. Sec. 300.106(b).] ក្រោមច្បាប់រដ្ឋ សិស្សម្នាក់ត្រូវតែបំពេញលក្ខខណ្ឌតម្រូវសិទ្ធិទទួលបានសម្រាប់សេវាកម្ម ESY ក្រោមច្បាប់រដ្ឋកាលីហ្វ័រញ៉ា។ ដើម្បីមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សិស្សត្រូវតែបង្ហាញ៖
- ពិការភាពរបស់គាត់ “អាចនឹងបន្តដោយឥតកំណត់ ឬក្នុងរយៈពេលវែង។
- ការរំខានលើកម្មវិធីអប់រំរបស់គាត់ អាចបណ្តាលឲ្យមានការវិវឌ្ឍថយក្រោយ។
- សមត្ថភាពក្នុងការទាមទារសិទ្ធិមានកម្រិត និង
- កត្តាខាងលើ គឺ “មិនអាចប្រព្រឹត្តទៅ ឬមិនអាចកើតមាន” នោះទេ ការដែលគាត់នឹងទទួលបានការទ្រទ្រង់ជីវិតខ្លួនឯង ឬមានឯករាជ្យភាព ដោយគ្មានសេវាកម្ម ESY នោះ។
ប៉ុន្តែ “កង្វះភស្តុតាងច្បាស់លាស់” នៃកត្តាខាងលើ អាចនឹងមិនយកមកប្រើប្រាស់ដើម្បីបដិសេធឆ្នាំសិក្សា ESY របស់សិស្សនោះទេ ប្រសិនបើក្រុមការងារកម្មវិធី IEP កំណត់លើតម្រូវការចាំបាច់សម្រាប់កម្មវិធីណាមួយ ហើយវាត្រូវបានសរសេរជាលាយលក្ខណ៍អក្សរនៅក្នុងកម្មវិធី IEP។ [5 C.C.R. Sec. 3043.]
នៅពេលសរសេរកម្មវិធី IEP ជាលាយលក្ខណ៍អក្សរ សំខាន់បំផុតត្រូវយល់ថាការអប់រំពិសេស និងសេវាកម្មពាក់ព័ន្ធដែលផ្តល់ទៅឲ្យកូនអ្នកអំឡុងពេលឆ្នាំសិក្សាបន្ថែម ត្រូវតែ “មានស្តង់ដា វិសាលភាព និងគុណភាពប្រហាក់ប្រហែលទៅនឹងកម្មវិធីអប់រំពិសេសដែលបានផ្តល់ជូនអំឡុងឆ្នាំសិក្សាធម្មតា”។ [5 C.C.R. Sec. 3043(f)(2).] លើសពីនេះទៀត បទប្បញ្ញត្តិសហព័ន្ធចែងថាមណ្ឌលសិក្សាធិការ អាចនឹងមិនត្រូវ “កំណត់សេវាកម្មឆ្នាំសិក្សាបន្ថែម ត្រឹមកម្រិតប្រភេទចំណាត់ថ្នាក់ជាក់លាក់ណាមួយនៃពិការភាព ឬ … កំណត់ជាឯកតោភាគីលើប្រភេទ បរិមាណ ឬរយៈពេលនៃសេវាកម្មទាំងនោះ” ឡើយ។ [34 C.F.R. Sec. 300.106(a)(3).]