បាទ/ចាស។ ការអប់រំពិសេសមានន័យថា “ការបង្រៀនដែលបានបង្កើតឡើងជាពិសេស…ដើម្បីបំពេញតាមតម្រូវការពិសេសនានា” របស់សិស្សដែលមានពិការភាព។ តម្រូវការពិសេសទាំងនោះណាមួយ អាចជាការកំណត់មួយទៅលើចំនួនសិស្សក្នុងថ្នាក់។ មណ្ឌលសិក្សាធិការ អាចជឿជាក់ថាចំនួនសិស្សក្នុងថ្នាក់ គឺមិនមែនជាធាតុដ៏សំខាន់នៅក្នុងកម្មវិធីសមស្របណាមួយសម្រាប់សិស្សមា្នក់នោះទេ។ ប៉ុន្តែ មណ្ឌលសិក្សាធិការ អាចនឹងមិនបដិសេធការដាក់បន្ថែមចំនួនសិស្សក្នុងថ្នាក់តាមប្រភេទចំណាត់ថ្នាក់នៅក្នុងកម្មវិធី IEP សម្រាប់ជាផ្នែកមួយនៃគោលនយោបាយទេ។ គោលនយោបាយណាមួយ អាចនឹងមិនអនុញ្ញាតឲ្យក្រុមការងារ IEP បង្កើតកម្មវិធី IEP ណាមួយ ផ្អែកលើតម្រូវការពិសេសរបស់សិស្សនោះទេ ហើយអ្នកអាចមានបំណងចង់ដាក់ពាក្យបណ្តឹងលើការអនុវត្តតាមច្បាប់ ប្រសិនបើមណ្ឌលសិក្សាធិការរបស់អ្នកមានគោលនយោបាយនោះ។ [34 C.F.R. Sec. 300.39; Cal. Ed. Code Sec. 56031.] មើលជំពូក 6 ព័ត៌មានស្តីពីនីតិវិធីនៃកិច្ចដំណើរការត្រឹមត្រូវ/ការអនុវត្តតាមច្បាប់។