Menu Close

(2.1) តើខ្ញុំ​អាច​ឲ្យ​មណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ​ ឬ​ផ្តល់រង្វាយតម្លៃ​លើ​កូនខ្ញុំដោយរបៀបណា?​

(2.1) តើខ្ញុំ​អាច​ឲ្យ​មណ្ឌលសិក្សាធិការធ្វើការវាយតម្លៃ​ ឬ​ផ្តល់រង្វាយតម្លៃ​លើ​កូនខ្ញុំដោយរបៀបណា?​

មណ្ឌលសិក្សាធិការរបស់អ្នក​មាន​កាតព្វកិច្ចជាវិជ្ជមាន​ក្នុងការ “កំណត់​អ​ត្តសញ្ញាណ កំណត់​ទីតាំង​ និង​ធ្វើការវាយតម្លៃ​​” ចំពោះ​កុមារទាំង​អស់​ដែល​មាន​ពិការ​ភាព ដែលពួកគេ​អាច​មានសិទ្ធិទទួលបាន​ការអប់រំពិសេស​ រួម​ទាំង​អ្នក​ដែល​​កំពុង​ចូលរៀន​នៅសាលា​ឯកជន ឬ​​គ្មានទីជម្រក ឬ​​ជាបា​លិ​ត​របស់តុលាការផងដែរ​​។​ 1  នេះ​ហៅថា​ “ការពិនិត្យរកពិការភាព​កុមារ (Child Find)” បើមណ្ឌលសិក្សាធិការមានហេតុផលក្នុងការសង្ស័យថា កូនរបស់អ្នក​មាន​ពិការភាព នោះគាត់មានភារកិច្ចរបស់ខ្លួនផ្ទាល់ក្នុង​ការធ្វើការវាយ​តម្លៃ​ពេញលេញដើម្បីកំណត់ពីសិទ្ធិទទួលបាន។ កម្រិតសម្រាប់ការសង្ស័យអំពីពិការភាពដែលត្រូវការការវាយតម្លៃគឺទាបគួរសម។ មណ្ឌលសិក្សាធិការត្រូវតែវាយតម្លៃសិស្សដោយផ្អែកលើការសង្ស័យអំពីពិការភាពនិងតម្រូវការដែលជាផលវិបាកចំពោះសេវាកម្ម ថាតើសិស្ស​ពិតជា​មានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់សេវាកម្មអប់រំពិសេសឬទេ។ 2  វាគឺជាដំណើរការវាយតម្លៃដែលកំណត់សិទ្ធិទទួលបានការអប់រំពិសេសសម្រាប់សិស្សដែលមានពិការភាពដែលត្រូវបានសង្ស័យ។       

អ្នកក៏អាច​ធ្វើការបញ្ជូន​​បន្ត​សម្រាប់​ការវាយតម្លៃ​នេះ​គ្រប់ពេលវេលាផងដែរ​។​ ផ្ញើលិខិតណែនាំបញ្ជូនជាលាយលក្ខណ៍អក្សរដែលមានចុះកាលបរិច្ឆេទទៅរដ្ឋបាលនៃសាលារៀនក្នុងមូលដ្ឋានរបស់អ្នក (ដូចជា នាយកសាលា ឬអ្ន​ក​ប្រឹក្សាកម្មវិធីអប់រំពិសេសជាដើម) គូសបញ្ជាក់ពីផ្នែក​ដែលអ្នកព្រួយ​បា​រម្ភអំពីពិការភាពរបស់កូនអ្នកដែលត្រូវបានសង្ស័យ និងស្នើសុំ “ការ​វាយ​តម្លៃ”។ តាមដានតាមរយៈការហៅទូរសព្ទដើម្បីធានាថា មណ្ឌលសិក្សា​ដឹងអំពី​លិខិ​តណែនាំបញ្ជូនបន្តរបស់អ្នក និងដើម្បីរំឭកពួកគេអំពីកាលវេលា​កំណត់​ដែល​ពួកគេត្រូវធ្វើតាម។ 

ពេល​​ណាដែលមណ្ឌលសិក្សាធិការទទួលបានការបញ្ជូនបន្តជាលាយ​លក្ខណ៍​អ​ក្សរ​របស់អ្នកសម្រាប់ការវាយតម្លៃ​ ដំណើរការ​វាយតម្លៃ​ត្រូវ​តែ​ចាប់​​ផ្ដើម។ ការបញ្ជូន​​បន្តត្រូវបានឲ្យនិយមន័យថាជា​ការ​ស្នើជាលាយលក្ខណ៍​អក្សរសុំ​​កា​រ​វាយតម្លៃ​ដោយ​មាតាបិតា អាណាព្យាបាល ឪពុកម្ដាយចិញ្ចឹម គ្រូប​ង្រៀ​ន ឬ​អ្នកផ្តល់សេវា​ផ្សេងទៀត​។​ [Cal. Ed. Code Sec. 56029.] ស្ថិត​ក្រោម​​បទបញ្ញត្តិ​រដ្ឋ​កាលីហ្វ័រញ៉ា​ គ្រប់​សំណើ​សុំ​បញ្ជូន​បន្ត​ជា​លាយ​លក្ខ​ណ៍​អក្សរទាំង​អស់​​​ត្រូវ​ផ្ដួចផ្ដើម​ដំណើរការ​វាយ​តម្លៃ​។​  [5 Cal. Code of Regulations (C.C.R.) Sec. 3021.] ប្រសិនបើអ្នក​ហៅទូរសព្ទ ឬ​និយាយទៅកាន់​បុគ្គលិកសាលា​​សុំ​ធ្វើការ​ប​ញ្ជូ​ន​បន្ត នោះ​មណ្ឌលសិក្សាធិការ​ត្រូវតែជួយ​ដាក់សំណើ​សុំរបស់អ្នក​​ជាលា​យ​លក្ខណ៍​អក្សរ​។​ 3

សូមមើលលិខិតគំរូ – សំណើសុំវាយតម្លៃ ផ្នែក​ឧបស​ម្ព័​ន្ធ – ឧបសម្ព័ន្ធ A

បើមណ្ឌលសិក្សាបដិសេធមិនវាយតម្លៃកូនរបស់អ្នកតាមការស្នើសុំការវាយតម្លៃជាលាយលក្ខណ៍អក្សររបស់អ្នកទេ ពួកគេត្រូវបដិសេធ​ដោយ​មា​ន​ឯកសារជាលាយលក្ខណ៍អក្សរដែលហៅថាសេចក្ដីជូនដំណឹងជាមុនជាលាយលក្ខណ៍អក្សរ ដោយពួកគេពន្យល់ពីមូលហេតុដែលពួកគេបដិសេធ និ​ងព័ត៌មានដែលពួកគេបានប្រើដើម្បីធ្វើសេចក្ដីសម្រេចនេះ។ 4 បើអ្នកមិនយល់ស្របនឹងការបដិសេធរបស់មណ្ឌលសិក្សាទេ អ្ន​កមានសិទ្ធិជំទាស់ការបដិសេធនោះដោយដាក់បណ្ដឹងពីបទអនុលោមភាពទៅអង្គភាពសម្រុះសម្រួលនិងគ្រប់គ្រងបណ្ដឹងនៃក្រសួងអប់រំរដ្ឋកាលីហ្វ័រញ៉ា (CDE) ឬអ្នកអាចស្នើសុំសវនាការតាមនីតិវិធីត្រឹមត្រូវ​តាមផ្លូវ​ច្បា​ប់​។ សូមមើល ជំពូក 6 ព័ត៌មានស្ដីពីសវនាការ​តាម​នីតិវិធី​​ត្រឹមត្រូវតាមផ្លូវច្បាប់/បណ្ដឹងពីបទ​អនុលោមភាព

  1. 34 Code of Federal Regulations [C.F.R.] Sec. 300.111; California Education Code (Cal. Ed. Code) Secs. 56300-56302.[]
  2. សិស្ស v.មណ្ឌល​សិក្សាធិការរួបរួម Berkeley (2014) 114 IDELR 17833។[]
  3. Cal. Ed. Code Sec. 56029 and 5 C.C.R. Sec. 3021.[]
  4. Cal. Ed. Code Sec. 56500.4[]