Menu Close

(2.42) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​ថា​ កូន​​ខ្ញុំ​មាន​ការវាយតម្លៃ​សមស្រប​?

(2.42) តើ​ខ្ញុំ​ត្រូវ​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​ថា​ កូន​​ខ្ញុំ​មាន​ការវាយតម្លៃ​សមស្រប​?

ចំណុចទីមួយ និងជាចំណុចដែលសំខាន់បំផុត គឺ​ថា​ តេស្ត​ត្រូវ​​តែ​​ជ្រើស​រើស​​ដោយ ​​ផ្អែក​​លើ​​បញ្ហាដែលបានស្នើឡើង និង​​យោង​​​តាម​​តម្រូវការ​​ជាក់លាក់​របស់​កុមារ​ម្នាក់ៗ​។​ អ្នក​គួរ​សួរ​សំណួរ​អំពី​ការអនុវត្តក្នុង​ការវាយតម្លៃ​សិស្ស​ទាំងអស់ ដោយប្រើតេស្តដូចគ្នា (​ឬ​តេស្ត​ជា​បន្ត​បន្ទាប់​) ដោយសារ​តែ​សិស្ស​ម្នាក់ៗ​ជា​បុគ្គល​ពិសេ​ស​​។ [34 C.F.R. Sec. 300.304; Cal. Ed. Code Sec. 56320.]

ភាសា​ដែលបុគ្គលិកវាយតម្លៃប្រើក្នុងការរៀបចំធ្វើ​ការ​វាយតម្លៃ​លើ​កុមារ​ជារឿយៗ​​បំភ័យ​មាតាបិតា​របស់​កុមារ​​ដែលត្រូវការ​ការអប់រំ​ពិសេស។​ តេស្តក្រោយៗមិនស្មុគស្មាញដូចតេស្តដំបូងទេ។ ចិត្តវិទូដែលមានសមត្ថភាព ពេទ្យព្យាបាល​សិស្ស​ដែល​មាន​បញ្ហា​​និយាយ អ្នកជំនាញ​ព្យាបាលសិស្ស​ដែល​មាន​បញ្ហា​សិក្សា ឬ​បុគ្គលិក​វាយ​តម្លៃ​​ផ្សេង​ទៀត​​នៅ​​​តាម​សាលា​រដ្ឋ​​អាច​​ពន្យល់​អំពី​តេស្ត​នេះ​ដល់​អ្នក​បាន​យ៉ាង​ងាយស្រួល។ អ្នកមានសិទ្ធិសួរអំពីការធ្វើតេស្ត របៀប​ច្របាច់​តេស្ត​បញ្ចូល​​គ្នា​ និង​អត្ថន័យ​អំពី​លទ្ធផលតេស្ត​ជា​ភាសា​ច្បាស់​លាស់ ​និងសាមញ្ញ។ សូម​​កុំ​​ស្ទាក់​​ស្ទើរ​​ក្នុង​​ការ​ប្រើ​សិទ្ធិ​នេះ។ អនាគត​កូន​របស់​អ្នក​អាច​នឹងត្រូវ​បាន​សម្រេច​ដោយ​ផ្អែក​លើ​លទ្ធផល​វាយតម្លៃ​បែប​នេះ។ នេះ​គឺ​ជា​សំណួរ​មួយ​ចំនួន​ដែល​អ្នក​អាច​សួរ​ ជាពិសេស​ប្រសិន​បើ​អ្នក ​ឬ​កូន​របស់​អ្នក​គឺ​ជា​សមាជិក​នៃ​  សហគមន៍​ពហុវប្បធម៌៖

  1. តើ​តេស្ត​​នោះ​អាច​ទុកចិត្ត​បាន ​និង​ត្រឹមត្រូវ​ប៉ុណ្ណា​?​ មាន​ន័យ​ថា​ ប្រសិ​​ន​​​បើ​​គេ​ធ្វើ​តេស្ត​នេះ​ម្តង​​ទៀត​ តើ​លទ្ធផល​របស់​វា​​នៅ​ដដែល​​ឬ​ទេ (ភាពជឿជាក់)? តើតេស្តនេះវាស់បានគ្រប់គ្រាន់នូវសមត្ថភាពដែលវាត្រូវបានគេសន្មត់ថាវាស់ (សុពលភាព) ដែរឬទេ?
  2. តើ​បទដ្ឋាន​របស់​​តេស្ត​​នេះ​​ផ្អែក​លើ​គំរូ​ដែលតំណាងឲ្យ​សកល​ដែល ក្នុងនោះក៏មានកុមារដែរឬទេ? មាន​ន័យ​ថា ​ប្រសិន​បើ​កុមារគឺជាជនជាតិ​អាមេរិកាំង​​ដើមកំណើតអាស៊ី តើ​ជនជាតិ​អាមេរិក​​ដើម​កំណើត​អាស៊ី​មាន​បញ្ចូល​ក្នុង​គំរូណ័រម៉ាល់​ឬទេ?
  3. តើ​​ទម្រង់​​ចម្លើយ​របស់​តេស្ត​នេះ​សម​ស្រប​នឹង​កុមារ​ដែរ​ឬ​ទេ?​ មាន​ន័យ​ថា ​​ប្រសិន​​​បើ​​​កុមារ​​​មិន​ចេះ​​និយាយ​ តើ​គាត់​អាច​ឆ្លើយ ​ដោយគ្មាន ឧបករណ៍ជំនួយដល់ការនិយាយ​របស់​គេ​​ដែរ​ឬទេ? ប្រសិន​បើ​កូន​របស់​អ្នកពិការភ្នែក​ តើ​គេអាចផ្តល់តេស្តដល់គាត់​ ដោយគ្មានឧបករណ៍ ជំនួ​យ​ដល់ចក្ខុវិញាណ​របស់គាត់​​ដែរ​​ឬ​ទេ​? ប្រសិនបើកូនរបស់អ្នក និយាយ​តែ​ភាសាអេស្ប៉ាញ … មាន​ពិការ​ភាព​​​ផ្នែក​​​រាង​កាយ … មានពិការភាព​ផ្នែក​​​សោត​វិញាណ​…។ល។ តើគាត់​អាច​ធ្វើ​តេស្ត​បាន​ ​ដោយ​​គ្មាន​ឧបករណ៍​​ជំនួយ​​ដល់​រាងកាយ ឬភាសា​​ដែរ​ឬ​ទេ?
  4. តើ​​​​អនុរក្ស​​​ដែល​​​មាន​​​ជំនាញ​​​ក្នុង​​ការរៀបចំ​​តេស្ត​​ មាន​ចំណេះ​ដឹង​​​អំពី​​​លំនាំអភិវឌ្ឍ​​ធម្មតា ​និងខុសពី​ធម្មតា មាន​សមត្ថភាព​អាច​សង្កេត​មើល​លក្ខណៈ​​សម្គាល់​របស់​​តេស្ត ​និង​​មាន​ភាព​ស្ទាត់​ជំនាញ​​ក្នុង​​ការបកស្រាយ ​លទ្ធផល​របស់​តេស្តដែរឬទេ? កូន​​របស់​​អ្នក​​មាន​​សិទ្ធិ​​ទទួល​បាន​សេវា​​វាយ​តម្លៃ​​ពី​​អនុរក្ស​ដែល​​មាន​​សមត្ថភាព​ និង​​មាន​​គុណវុឌ្ឍិ។ [Cal. Ed. Code Sec. 56320(a) & (b)(3).]
  5. តើ​​អនុរក្ស​​បាន​​ផ្តល់​​នូវ​បរិយាកាស​ និង​បង្កើត​នីតិវិធី​មួយ​ដែល​ធានា​ដល់​​​លទ្ធផល​ប្រឡងរបស់​សិស្ស​ដើម្បីការពារ​មិនឲ្យ​បរិយាកាសខាង ក្រៅជះឥទ្ធិពលមក​លើលទ្ធផល​តេស្តដែរឬទេ? បរិយាកាស​​ខាង​ក្រៅ​ដូចជាជំងឺ​ ​ការថប់​បារម្ភ​ ​ឃ្លានបាយ​ ការប៉ះទង្គិចផ្លូវចិត្ត កម្លាំងចិត្ត ភាពជឿជាក់ សីតុណ្ហភាព ពន្លឺ ។ល។ ការវាយតម្លៃដែល​ល្អ​ត្រូវ​ទទួល​ស្គាល់​ឥទ្ធិពល​នៃ​អថេរទាំងនេះ និង​ប៉ាន់ស្មានអំពី​ឥទ្ធិពល​របស់វា​មក​លើ​​ លទ្ធ​​ផល​វាយតម្លៃ។