Menu Close

(2.16) តើ​មាន​ឯកសារដែលខ្ញុំអាចនឹងមាន ​ដែល​អាច​ជួយ​ក្នុង​ដំណើរការ​វាយតម្លៃ​ដែរ​​ឬ​ទេ​?

(2.16) តើ​មាន​ឯកសារដែលខ្ញុំអាចនឹងមាន ​ដែល​អាច​ជួយ​ក្នុង​ដំណើរការ​វាយតម្លៃ​ដែរ​​ឬ​ទេ​?

មាន។ របាយការណ៍​ជំនាញ​នានា​ដែល​អ្នក​ប្រហែល​ជា​បាន​ទទួល​អំពី​កូន​របស់​អ្នក​ពី​ប្រភព​ផ្សេងៗ​ទៀត​ដូចជា​មជ្ឈមណ្ឌល​ប្រចាំ​តំបន់ ឬ​គ្រូពេទ្យ​​ នឹង​ជួយ​ដល់​ដំណើរការ​វាយ​តម្លៃ។​ ឧទាហរណ៍ សម្តី ​និង​ភាសា​ វិធីព្យាបាលកាយ និងអាជីព របាយការណ៍អំពី​ប្រព័ន្ធ​សរសៃ​ប្រសាទ ឬភ្នែក ការសង្កេត​របស់​គ្រូបច្ចុប្បន្ន (ពី​សាលា​មត្តេយ្យ​ ឬមណ្ឌលសិក្សាធិការ​ផ្សេង) ការសង្កេតលើ​ការសម្រាក ការលំហែកាយ ឬការបោះជំរំ និង​របាយការណ៍​វេជ្ជសាស្រ្ត​ពិសេស​គឺមានប្រយោជន៍។ មណ្ឌលសិក្សាធិការ​ជាទូទៅ​ស្នើសុំ​ឱ្យ​អ្នក​ចែក​ចាយ​របាយការណ៍​ជំនាញ​ផ្សេងទៀត​ជាមួយ​ពួកគេ​ដើម្បី​ជួយ​ក្នុង​​ការកំណត់​តម្រូវការ​របស់​កូន​អ្នក​។ តាមពិត ការ​វាយ​តម្លៃ​ដោយ​ឯករាជ្យ​ណាមួយ​ដែល​បាន​ផ្តល់​ជូន​មណ្ឌលសិក្សាធិការ​ដោយមាតាបិតា​ត្រូវ​ពិចារណា​ក្នុង​ការសម្រេច​ចិត្ត​ណា​មួយ​ដែល​ទាក់ទង​ទៅ​នឹង​កម្មវិធី​និង​សេវាកម្ម​របស់​សិស្ស។ [34 C.F.R. Sec. 300.305(a)(1)(i); Cal. Ed. Code Sec. 56329(c).] ការ​ដែល​​​​​​មណ្ឌលសិក្សាធិការ​​មិន​បាន​​ពិចារណា​អំពី​របាយការណ៍​វាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​កូន​របស់​អ្នក​ក៏​ជា​ការបដិសេធ​មិនផ្តល់​ការអប់រំ​ សាធារណៈ​ដោយ​ឥត​គិត​ថ្លៃ ​និង​សមរម្យ​ព្រោះ​វារារាំង​ការចូលរួម​របស់​មាតាបិតា​ប្រកបដោយអត្ថន័យនៅក្នុង​ដំណើរការ​អភិវឌ្ឍកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។ [Student v. Los Angeles Unified School District (2015) 65 IDELR 246.]