Menu Close

(2.3) តើកូនរបស់ខ្ញុំត្រូវស្នើទៅ​ក្រុម​សិក្សា​មុន​ពេល​វាយ​តម្លៃ​ដើម្បីទទួល​បានការអប់រំពិសេសដែរឬទេ?

(2.3) តើកូនរបស់ខ្ញុំត្រូវស្នើទៅ​ក្រុម​សិក្សា​មុន​ពេល​វាយ​តម្លៃ​ដើម្បីទទួល​បានការអប់រំពិសេសដែរឬទេ?

ទេ។ សំណើសុំ​ការវាយតម្លៃ​ដើម្បី​ទទួល​បាន​ការអប់រំ​ពិសេស​ត្រូវ​តែផ្តួចផ្តើម​ឱ្យមានដំណើរការវាយតម្លៃ​ ហើយ​ពេលវេលា និងការប្រើប្រាស់ដំណើរការ​ណាមួយ​នៃក្រុមសិក្សាវាយតម្លៃ (SST) មិន​ប៉ះពាល់​ដល់​កាតព្វកិច្ច​នេះឡើយ។ មិន​មាន​សិទ្ធិ​អំណាច​នៅ​ក្នុង​ច្បាប់ ​ឬ​បទ​បញ្ញត្តិ​តម្រូវ​ឱ្យ​​កូន​សិស្ស​ឆ្លង​កាត់​ក្រុម​សិក្សា​​វាយ​តម្លៃ​ មុន​ពេល​​ដំណើរការ​​សំណើសុំ​​ការវាយតម្លៃ​​ដើម្បី​​ទទួល​​បាន​​ការអប់រំ​​ពិសេស​នោះទេ។ 

ខណៈពេលដែលច្បាប់តម្រូវឱ្យមណ្ឌលសិក្សាធិការពិចារណា​ និងប្រើប្រាស់នៅពេលសមស្របនូវធនធាននៃកម្មវិធី​អប់រំទៀងទាត់មុនពេលស្នើសុំ​​ការវាយតម្លៃ​​ដើម្បី​​ទទួល​​បាន​​ការអប់រំ​​ពិសេស [Cal. Ed. Code Sec. 56303] ដំណើរការ​របស់​ក្រុម​​សិក្សា​​​វាយ​​តម្លៃ​​មិន​អាច​​ដើរ​​​តួ​ជំនួស ​ឬ​ពន្យារពេល​វាយតម្លៃ​ការអប់រំពិសេស​និង​ពេល​វេលា​​​នៃ​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) ដោយ​គ្មាន​ការយល់​ព្រម​​​ពី​​អ្នក​​ឡើយ។ [Cal. Ed. Code Sec. 56321(f).]

មណ្ឌលសិក្សាធិការ​នានា​អាច​ធ្វើការសម្រិតសម្រាំងសិស្ស​ដើម្បី​កំណត់​វិធីសាស្ត្រ​បង្រៀន​ដល់​សិស្ស​ដែល​មិន​ទាន់​មាន​សិទ្ធិ​ទទួលការអប់រំពិសេស។ ប៉ុន្តែ​ការសម្រិ​ត​សម្រាំង ប្រហែល​ជា​មិន​ពន្យារ​ពេល​ដល់​ការ​វាយ​​តម្លៃ​​សិទ្ធិ​ទទួល​បានការអប់រំ​ពិសេស​ដែល​ត្រូវ​បញ្ចប់​ក្នុង​​រយៈពេល 60 ថ្ងៃ​បន្ទាប់ពី​ទទួល​បាន​ការយល់ព្រម​ពី​ឪពុក​ម្តាយ។ [Letter to Torres (2009) Office of Special Education and Rehabilitative Services [OSERS] 53 IDELR 333.]