Menu Close

(2.38) តើ​ដំណើរការ​វាយ​តម្លៃ​​ផ្នែក​ទី​ ​504 ​ជាអ្វី?​ តើ​វា​ដូចគ្នា​នឹង​ដំណើរ ការ​វាយតម្លៃ​ការអប់រំ​ពិសេស​ដែរ​ឬ​ទេ?

(2.38) តើ​ដំណើរការ​វាយ​តម្លៃ​​ផ្នែក​ទី​ ​504 ​ជាអ្វី?​ តើ​វា​ដូចគ្នា​នឹង​ដំណើរ ការ​វាយតម្លៃ​ការអប់រំ​ពិសេស​ដែរ​ឬ​ទេ?

គ្មាន​ដំណើរការ​​វាយតម្លៃ​ណា​មួយ​​ត្រូវ​បាន​​លើកឡើង​ក្នុង​ផ្នែក​ ​504 ​នៃ​​ច្បាប់​ស្តីពី​ការ​ស្តារនីតិសម្បទា​ឆ្នាំ​1973 (Rehabilitation Act)។ ប៉ុន្តែ​ បទប្បញ្ញត្តិ​ផ្នែក​ 504 តម្រូវ​ឲ្យ​មណ្ឌលសិក្សាធិការ​ “ចុះ​ធ្វើការវាយតម្លៃ​​​លើ​បុគ្គល​នានា​ដែល​ត្រូវការ ឬ​ជឿថា​ត្រូវ​ការ​​ការអប់រំ​ពិសេស​ ឬ​សេវាពាក់ព័ន្ធ​ ដោយសារតែ​ [ពិការភាព​]”។ មណ្ឌលសិក្សាធិការត្រូវបង្កើត​ស្តង់ដា​ និងនីតិវិធី​ដើម្បី​ការវាយតម្លៃ​ 504 និងធានា ថា៖

  1. តេស្ត ​និង​​ឧបករណ៍​វាយ​តម្លៃ​​ផ្សេង​ទៀត​​​​ត្រូវមាន​រង្វាស់​ត្រឹមត្រូវទៅ​តាម​គោល​បំណង​​​នៃ​ការប្រើប្រាស់​ និង​​ការរៀបចំ​ឡើង​​ដោយ​​បុគ្គលិក​​ដែល​​​ទទួល​​ការបណ្តុះ​បណ្តាល​ស្រប​ទៅ​តាម​​ការណែនាំ​​​របស់​អ្នក​តាក់​តែង​តេស្ត​។​
  2. តេស្ត ​និង​​ឧបករណ៍​វាយតម្លៃ​​ផ្សេង​ទៀតរួមមាន​​តេស្ត ​និង​​​ឧបរកណ៍​​​ដែល​គេប្រើ​​ដើម្បី​វាយតម្លៃ​​ផ្នែក​នៃ​​តម្រូវការ​​អប់រំ​ ​និង​​មិន​​មែន​​តែ​​តេស្ត និង​ឧបករណ៍​​ដែល​បង្កើត​ឡើង​​ដើម្បី​វាស់វែង​បញ្ញាទូទៅ​ (IQ) នោះទេ​។ និង​
  3. តេស្ត​ត្រូវបាន​ជ្រើសរើស​ និងរៀបចំធ្វើឡើង​​ឲ្យបាន​ល្អ​បំផុត​ ដើម្បីធានាថា ​នៅពេល​ផ្តល់តេស្ត​ដល់សិស្ស​​ដែល​មាន​​ពិការភាពផ្នែកឥន្ទ្រីយារម្មណ៍ ហត្ថកម្ម ឬ​និយាយ​ នោះ​​លទ្ធផលឆ្លុះ​បញ្ចាំង​យ៉ាងត្រឹមត្រូវអំពីកម្រិត​សម្បទា ឬ​ក៏​​លទ្ធផលសិក្សា​ ឬក៏​កត្តា​ផ្សេងទៀត​ដែលតេស្តនោះ​ចង់​វាស់វែង ជាជាង​ឆ្លុះ​បញ្ចាំងអំពីពិការភាពនៃផ្នែក​ឥន្ទ្រីយារម្មណ៍​ ហត្ថកម្ម ឬ​និយាយ​របស់គាត់ (លើកលែង​តែ​ករណី​ដែល​​​បំណិន​​ទាំង​នោះ​​​គឺ​ជា​​កត្តា​​ដែល​​តេស្ត​​​ចង់​វាស់វែង)។ [34 C.F.R. Sec. 104.35.]

ខណៈ​​​ដែល​​​គ្មាន​ការកំណត់​ពេលវេលា​ជាក់លាក់ណាមួយ​តាម​​ផ្នែក 504 ដែល​​មណ្ឌលសិក្សាធិការត្រូវ​បំពេញ​ការ​វាយ​តម្លៃ​បឋម OCR តម្រូវឲ្យ​មានការបញ្ចប់ ក្នុងពេល​សម​ស្រប​​​នូវ​ជំហាន​ទាំង​ឡាយ​​ឆ្ពោះ​ទៅការដាក់សិស្សឲ្យរៀន រួមទាំង​ការវាយតម្លៃ​ផង។ [Lumberton (MS) Pub. Sch. Dist., (OCR 1991).] នៅ​ពេល​សម្រេច​ចិត្ត​ថា​តើពេលណាមួយដែល​សម​ហេតុ​ផល OCR ចាត់ទុក​​រយៈ​ពេល 60 ថ្ងៃដែលជារយៈពេលកំណត់​ដោយ​រដ្ឋកាលីហ្វ័រញ៉ាជាគោលការណ៍ណែនាំ។ [Beach Park (IL) CMTY Consol. Sch. Dist. (OCR 2013).]

នៅ​ពេល​ណា​ដែល​គេ​រកឃើញកុមារ​​ថា ​មានសិទ្ធិ​ទទួលការ​អប់រំពិសេស តាមផ្នែក​ 504 ពេលនោះ​មណ្ឌលសិក្សាធិការ​ក៏​ត្រូវ​​ចុះ​ធ្វើការវាយតម្លៃ​កុមារ​សារឡើង​វិញ​តាម​ពេល​វេលា​កំណត់​។ [34 C.F.R. Sec. 104.35(d).] ដើម្បីបំពេញភារកិច្ច​នេះ មណ្ឌលសិក្សាធិការ​អាច​អនុវត្ត​តាមលក្ខខណ្ឌ​តម្រូវ​ក្នុងការ​វាយតម្លៃ​ តាមច្បាប់​ IDEA។

ស្តង់ដារ​ និង​នីតិវិធី​​នៃ​ការវាយតម្លៃ​ផ្នែក 504 អាច​​ខុស​គ្នា​ចំពោះ​​មណ្ឌលសិក្សាធិការ​នីមួយៗ។ មណ្ឌលសិក្សាធិការ​អាច​ជ្រើសរើស​ប្រើ​ដំណើរការ​វាយតម្លៃ​ការអប់រំ​ពិសេស​ ឬក៏បង្កើត​ដំណើរការ​ដាច់​ដោយ​ឡែក​សម្រាប់ការវាយតម្លៃតាមផ្នែក 504។  មាតា​បិតា​សិស្ស​គប្បី​​​​សរសេរ​​ទៅ​កាន់​អ្នក​​សម្របសម្រួល​ផ្នែក​ 504 ប្រចាំមណ្ឌលរបស់ខ្លួន និង​​ទទួល​បានសំណៅចម្លងនៃគោលនយោបាយ និងនីតិវិធី​ផ្នែក​ 504។​​ [34 C.F.R. Sec. 104.35.]