Menu Close

(2.25) តើ​ខ្ញុំ​អាច​ទទួល​បាន​របាយការណ៍​វាយតម្លៃ​ជាលាយ​លក្ខណ៍​អក្ស​​រ​មុន​ពេល​ប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)​ ដែរ​ឬ​ទេ​?

(2.25) តើ​ខ្ញុំ​អាច​ទទួល​បាន​របាយការណ៍​វាយតម្លៃ​ជាលាយ​លក្ខណ៍​អក្ស​​រ​មុន​ពេល​ប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)​ ដែរ​ឬ​ទេ​?

បាទ/ចាស។ អ្នក​អាច​ទទួល​បាន​ច្បាប់​ចម្លង​។ ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យមណ្ឌលសិក្សាធិការ​​ផ្តល់​ជូន​នូវ​របាយការណ៍​វាយតម្លៃ​​​ថតចម្លង​​ដោយ​មិន​គិត​ថ្លៃ​នៅ​ពេល​បញ្ចប់​​ការវាយតម្លៃ និងមុនពេលប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។ [20 U.S.C. Sec. 1414(b)(4); 34 C.F.R. Secs. 300.306(a)(2) & 300.613(a).] អ្នក​គួរ​ស្នើ​​ជា​លាយ​លក្ខណ៍​អក្សរ​ថា រាល់​ការវាយតម្លៃ​ទាំងអស់​ត្រូវ​បាន​ផ្ញើ​ជូន​អ្នក​ក្នុង​ពេល​សម​ស្រប​មុន​ពេល​ប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។ នៅ​ក្នុង​ច្បាប់សហព័ន្ធ ឬ​ច្បាប់របស់រដ្ឋ មិន​មាន​ពេល​វេលា​ជាក់​លាក់​ណា​មួយ​ដែល​ប្រាប់​មណ្ឌលសិក្សាធិការ​ថា​តើ​សាលា​ត្រូវ​ផ្តល់​ច្បាប់​ចម្លង​នៃ​ការវាយតម្លៃ​និង​របាយ​ការណ៍​អប់រំ​ផ្សេងទៀតជូនមាតាបិតាប៉ុន្មាន​ថ្ងៃ​មុន​​​កិច្ចប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)ឡើយ។

នៅ​ពេលដែលអ្នកស្នើសុំវាយតម្លៃមុនពេលប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) សូម​​ប្រាប់​មណ្ឌលសិក្សាធិការ​​ថា ​​អ្នក​​នឹង​​យល់​ព្រម​កំណត់​​​ពេល​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) ឡើង​វិញ ​​ប្រសិន​​បើ​​របាយការណ៍​​មិន​​ត្រូវ​បាន​បំពេញ​ក្នុង​ពេល​គ្រប់គ្រាន់​មុន​ពេល​ប្រជុំ​ ដើម្បី​​ឱ្យ​​អ្នក​បាន​​ពិនិត្យ​ឡើង​វិញ។​ ប្រសិន​​បើ​​មណ្ឌលសិក្សាធិការ​​​នឹង​​មិន​​គោរព​​តាម​​សំណើ​​របស់​​អ្នក​ទេ​ នោះ​​អំណះ​​អំណាង​​ល្អ​​បំផុត​​​គឺ​​​ការ​​​មិន​បាន​ផ្តល់​ការ​វាយ​តម្លៃ​​ជាមុន​​ធ្វើ​​​ឱ្យ​​​អ្នក​​​បាត់​​បង់​​សិទ្ធិ​​របស់​​​អ្នក​​ក្នុង​ការ​ចូល​រួម​​ដែល​​មាន​អត្ថន័យ​នៅ​ក្នុង​អង្គប្រជុំ​ និង​ផ្តល់​ការ​យល់​ព្រម​ដល់​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។  [34 C.F.R. Sec. 300.322; Cal. Ed. Code Sec. 56346.]