Menu Close

(2.31) មណ្ឌលសិក្សាធិការ​បដិសេធ​មិន​ឲ្យមន្ត្រីវាយតម្លៃ​ឯករាជ្យ​មក​មើល​ទីតាំង​សាលា​ដើម្បី​សង្កេត​មើល​កូន​​ខ្ញុំ​​​នៅ​​ក្នុង​​កម្រិត​​សិក្សា​បច្ចុប្បន្ន​ ឬ​ក៏កម្រិត​សិក្សា​ដែល​បាន​ស្នើសុំ​។ តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន?

(2.31) មណ្ឌលសិក្សាធិការ​បដិសេធ​មិន​ឲ្យមន្ត្រីវាយតម្លៃ​ឯករាជ្យ​មក​មើល​ទីតាំង​សាលា​ដើម្បី​សង្កេត​មើល​កូន​​ខ្ញុំ​​​នៅ​​ក្នុង​​កម្រិត​​សិក្សា​បច្ចុប្បន្ន​ ឬ​ក៏កម្រិត​សិក្សា​ដែល​បាន​ស្នើសុំ​។ តើ​ខ្ញុំ​អាច​ធ្វើអ្វី​បាន?

នេះគឺជាឧត្តមានុវត្តមួយដែល​ឲ្យ​មន្ត្រីវាយតម្លៃ​ឯករាជ្យ​របស់​អ្នក​បញ្ចូល​​ការសង្កេត ​ក្នុង​​ថ្នាក់​​ជា​ផ្នែក​មួយ​នៃ​ការវាយតម្លៃ​។ បើមិនដូច្នោះទេ អ្នកជំនាញ​របស់​អ្នក​នឹង​ត្រូវ​មណ្ឌលសិក្សាធិការ​​​ធ្វើការ​​វាយប្រហារ​ ដោយសារតែការផ្ដល់​យោបល់​តាម   ទស្ស​នៈវេជ្ជសាស្ត្រ​ដែល​មិន​ទាក់ទង​នឹង​អ្វី​ដែល​កើតមាន​​ឡើងក្នុង​ថ្នាក់។​ ប្រសិន​បើ​ការសង្កេត​មានតម្លៃ​ថ្លៃ​ពេក​ ឬ​ប្រើពេលយូរ​ មន្ត្រី​វាយ​តម្លៃ​គួរតែយ៉ាងហោចណា​ស់​​ទាក់ទង​ជាមួយ​គ្រូ ​និង​អ្នក​ផ្តល់​សេវា​ផ្សេង​ទៀត​ដើម្បី​​គាំទ្រ​ដល់​ការសន្និដ្ឋាន និង/ឬ​អនុសាសន៍​អំពី​ការវាយ​តម្លៃ​​ឯករាជ្យ។

ប្រសិន​​បើ​​មណ្ឌលសិក្សាធិការ​​​​​សង្កេត​កុមារ​​ជា​ផ្នែក​​មួយ​​នៃការ​វាយ​តម្លៃ​របស់​ខ្លួន​ ឬ​ប្រសិនបើ​នីតិវិធី​វាយតម្លៃ​របស់​មណ្ឌលសិក្សាធិការ​ធ្វើឱ្យ​ការសង្កេត​ក្នុង​ថ្នាក់​ទទួល​បាន​ការអនុញ្ញាតិ  មន្ត្រីវាយតម្លៃ​ឯករាជ្យ​មាន​សិទ្ធិ​សង្កេត​កុមារ​​​ក្នុង​ការកំណត់​កម្រិត​សិក្សា​បច្ចុប្បន្ន ​ឬក៏​ការកំណត់​កម្រិត​សិក្សា​​ដែលស្នើឡើង ទោះបី​​ការចំណាយ​លើ​​ការវាយ​តម្លៃ​ដោយ​ឯករាជ្យ​នោះគឺជាបន្ទុករបស់រដ្ឋ ឬជា​របស់​ឯកជនក៏ដោយ។ សិទ្ធិនេះកើតមានឡើងទោះមាន ឬគ្មានសំណើសុំសវនាការតាម​នីតិវិធីក៏ដោយ។​ [Cal. Ed. Code Sec. 56329(b) & (c).]

ប្រសិនបើមណ្ឌលសិក្សាធិការ​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​មន្ត្រីវាយតម្លៃ​ឯករាជ្យ​ចូល​មើល​ទីកន្លែងវាយតម្លៃជា​​ផ្នែក​​មួយ​នៃ​​ការវាយតម្លៃ​ដោយ​ឯករាជ្យ​ អ្នក​អាច​ដាក់​ពាក្យ​បណ្តឹង​តវ៉ា​ទៅក្រសួងអប់រំ (CDE) ឬដាក់ញត្តិទៅ​ការិយាល័យ​សវនាការ​​ដើម្បី​អនុវត្ត​សិទ្ធិ​នេះ។ មើលជំពូក​ 6 ព័ត៌មាន​អំពី​ដំណើការ​នៃ​សវនាការ​តាម  ​នីតិវិធី​/នីតិវិធី​អនុវត្តតាមច្បាប់​​

​សិទ្ធិ​​សង្កេត​​លើ​​ការកំណត់​​កម្រិត​​សិក្សា​​ដែលបានស្នើឡើងក៏​​អនុវត្ត​​ចំពោះ​​មណ្ឌល​សិក្សាធិការ​ផង​ដែរ។  ប្រសិន​បើ​មាតា​បិតា​ស្នើ​សុំឱ្យសាលា​​បង់​ថ្លៃ​​ ឬ​ក៏ទូទាត់​​ប្រា​ក់​ជូន​​មាតាបិតា​​ចំពោះ​​ថ្លៃ​​ដាក់​កូន​ឲ្យ​រៀន​​នៅ​​សាលា​ឯកជន ​មណ្ឌលសិក្សាធិកា​រ​ ត្រូវ​មាន​សិទ្ធិ​សង្កេត​សាលា​ឯកជន​​ដែលបានស្នើឡើង និង/ឬ​សង្កេត​សិស្ស​រៀន​នៅ​​​សាលា​ឯកជន​ដែលបានស្នើឡើង ប្រសិនបើ​មាតាបិតា​បាន​​ដាក់​កូន​​ឲ្យរៀន​នៅ​ទីនោះ​រួច​ហើយ​។​ [Cal. Ed. Code Sec. 56329(d).]