Menu Close

(2.29) ប្រសិន​បើ​ខ្ញុំ​មិន​យល់​ស្រប​នឹង​ការវាយតម្លៃ​ដែល​អនុវត្ត​ដោយ​មណ្ឌលសិក្សាធិការ ​តើខ្ញុំ​អាច​ទទួល​បាន​ការវាយ​តម្លៃ​ដោយ​ឯករាជ្យ​ ដែលរាល់ការចំណាយ​គឺ​ជា​បន្ទុករបស់ខ្ញុំ​ពី​មន្ត្រី​ដែល​មាន​គុណវុឌ្ឍិ ប៉ុន្តែ​មិនមែន​ជា​បុគ្គលិក​របស់​​សាលា​ដែរ​ឬ​ទេ?

(2.29) ប្រសិន​បើ​ខ្ញុំ​មិន​យល់​ស្រប​នឹង​ការវាយតម្លៃ​ដែល​អនុវត្ត​ដោយ​មណ្ឌលសិក្សាធិការ ​តើខ្ញុំ​អាច​ទទួល​បាន​ការវាយ​តម្លៃ​ដោយ​ឯករាជ្យ​ ដែលរាល់ការចំណាយ​គឺ​ជា​បន្ទុករបស់ខ្ញុំ​ពី​មន្ត្រី​ដែល​មាន​គុណវុឌ្ឍិ ប៉ុន្តែ​មិនមែន​ជា​បុគ្គលិក​របស់​​សាលា​ដែរ​ឬ​ទេ?

បាទ/ចាស។ ជានិច្ចកាល ​អ្នក​អាច​​ទទួល​បាន​​ការវាយតម្លៃ​ដោយ​​ឯករាជ្យ​​ (IEE) ​ដែល​រាល់​ការ​ចំណាយ​គឺ​ជា​បន្ទុករបស់ខ្លួន​ឯង​ ហើយ​​មណ្ឌលសិក្សាធិការ​ត្រូវ​ពិចារណាអំពីលទ្ធផល​វាយ​តម្លៃ​​​ដោយ​​ឯករាជ្យ​​នេះ ​ក្នុង​​ការសម្រេច​ចិត្ត​​ណា​មួយ​ពាក់ព័ន្ធ​​​នឹង​​​ការផ្ដល់​ជូន​​នូវ​​ការអប់រំ​សមស្របរបស់រដ្ឋ​​ដោយ​ឥត​គិតថ្លៃ​​ដល់​កូនរបស់អ្នក​។​ លទ្ធផលនេះ​ ក៏អាច​នឹងយកទៅបង្ហាញ​ជាភ័ស្តុតាង​នៅ​ក្នុង​សវនាការតាមនីតិវិធីបានផងដែរ។ [34 C.F.R. Sec. 300.502(c); Cal. Ed. Code Sec. 56329(c).] 

នៅ​​ពេល​​ដែល​​អ្នក​​​ទទួល​​បាន​ការ​វាយ​តម្លៃ​ដោយ​​ឯករាជ្យអំពី​​សិទ្ធិ​​ទទួល​​បាន​​​ការអប់រំ​​ពិសេស (IEE)​ ហើយ​​ពេញចិត្ត​​ចំពោះ​ការ​វាយតម្លៃនោះ​ សូម​​ផ្តល់​ឯកសារ​មួយ​ច្បាប់​ជូន​មណ្ឌលសិក្សាធិការ​មុន​ពេល​ប្រជុំ​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)។​ ហើយ​ជូន​ដំណឹង​ដល់​មណ្ឌលសិក្សាធិការ​ជា​លាយ​លក្ខណ៍​អក្សរ​​អំពី​​សេ​វា​​ ​ឬ​ការកំណត់​​កម្រិត​​​សិក្សាដែល​បាន​ណែនាំ​​​អំពីការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ដែល​អ្នក​កំពុង​ស្នើ​សុំ​ជូន​កូន​របស់​អ្នក។ នេះ​​នឹង​​អនុញ្ញាត​​ឱ្យមណ្ឌលសិក្សាធិការ​​ផ្តល់​ជូន​អ្នកនូវ “សេចក្តី​ជូន​ដំណឹង​ជា លាយលក្ខណ៍​អក្សរ​ជាមុន” ប្រសិន​បើ​​មណ្ឌលសិក្សាធិការ​បដិសេធ​មិន​ផ្តល់​សេវាកម្ម ឬកំណត់​កម្រិតសិក្សា​ដែលបានណែនាំនៅក្នុងការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)។ មើលជំពូក​ 4 ព័ត៌មាន​អំពីកិច្ច​ដំណើរការ​កម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP)

ដូចគ្នានេះដែរ ត្រូវ​ប្រាកដ​ថា​ អ្នក​ប្រាប់​​មណ្ឌលសិក្សាធិការ​ឲ្យដឹងថា អ្នក​ចង់​ឲ្យ​​មនុស្ស​​ម្នាក់​ចូលរួម​ការ​ប្រជុំកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) ដែល​ត្រូវ​​បាន​​អនុញ្ញាត​​​ឲ្យ​ឆ្លើយតប​ចំពោះ​ការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​​​សិទ្ធិ​​ទទួល​​បាន​​ការ អប់រំ​​ពិសេសក្នុង​នាម​មណ្ឌលសិក្សាធិការ។ អ្នក​​ទទួល​​ខុស​​ត្រូវ​​ចំពោះ​​រាល់​​ការ ចំណាយ​​លើ​​ការវាយតម្លៃ​​ដែល​​អ្នក​​ទទួល​បាន​ដោយ​ខ្លួន​ឯង​។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើ​មណ្ឌលសិក្សាធិការទទួល​យក​អនុសាសន៍​ដែល​បាន​ធ្វើ​ក្នុង​ការវាយ​តម្លៃ​នេះ​ អ្នក​អាច​​ស្វែង​រក​ការទូទាត់ប្រាក់ពីមណ្ឌលសិក្សាធិការ។