Menu Close

(2.39) ប្រសិន​បើ​ខ្ញុំ​ស្នើសុំ​​ការវាយតម្លៃ​អំពី​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេសផ្នែក​ 504 ​តើ​​មណ្ឌលសិក្សាធិការ​ចាំបាច់​ត្រូវ​ធ្វើ​ការវាយ​តម្លៃ​​​កូន​​របស់​ខ្ញុំ​​ដើម្បី​​កំណត់​សិទ្ធិ​​ទទួល​​បាន​សេវាការស្នាក់នៅ និង/ឬ​សេវាផ្សេង ៗ​ដែរ​ឬ​ទេ​​?

ទេ។ ប្រសិន​បើ​​មណ្ឌលសិក្សាធិការ​​ជឿថា ​កូនរបស់អ្នក​មិន​មាន “ពិការភាព​​រាងកាយ​ និង​​ផ្លូវចិត្ត​​​​ដែល​​​រឹតត្បិតលើ​សកម្មភាព​រស់នៅ​​មុខងាររបស់កុមារ” នោះ​មណ្ឌលសិក្សាធិការ​​​អាច​​​​បដិសេធ​មិន​វាយតម្លៃ​កុមារ​នោះ។​​ អ្នក​​​ត្រូ​វ​ដាក់​​ពាក្យ​​សុំឱ្យមានការ​ធ្វើ​សវនាការ​​ផ្នែក​​ 504​ ដើម្បី​​ទាមទារ​ឲ្យមណ្ឌលសិក្សាធិការ​​ធ្វើ​ការវាយ​តម្លៃ​​កូន​របស់​អ្នក​ដើម្បី​ទទួល​បាន​​ការអប់រំ​ពិសេស។​ [OCR Memorandum, April 29, 1993; 19 IDELR 876.]

ទោះយ៉ាងណាក៏ដោយ ​ប្រសិន​បើ​​មណ្ឌលសិក្សាធិការ ​ឯកភាព​​ថា​ ​កុមារ​ម្នាក់​​មាន​ ​ឬក៏​​អាច​មាន​​ពិការភាព ការ​ពន្យា​រពេល​វាយ​​តម្លៃ​រយៈពេល​បួនខែ​​ត្រូវ​​គេ​​រក​​ឃើញ​ថា ​ជា​ការ​រំលោភ​លើ​ផែ្នក 504។ [Tracy Unified School District (2015) Office for Civil Rights, Western Division, San Francisco.]