Menu Close

(2.45) តើអ្វីទៅជាសំណុំរឿង Larry P. និង Riles?  តើ​​វា​​មាន​​ប្រភព​​យ៉ាង​ដូចម្តេច?

(2.45) តើអ្វីទៅជាសំណុំរឿង Larry P. និង Riles?  តើ​​វា​​មាន​​ប្រភព​​យ៉ាង​ដូចម្តេច?

សំណុំរឿង Larry P. v. Riles (Larry P.)​ ត្រូវ​បាន​ប្តឹង​​នៅ​ឆ្នាំ 1971 នៅ​ពេល​ដែល​កុមារ​ជនជាតិ​អាមេរិកដើមកំណើត​អាហ្រ្វិក​ចំនួន 5 នាក់​ត្រូវ​បាន​គេ​ដាក់នៅ​ក្នុង​ថ្នា​ក់​អប់រំ​ពិសេស​សម្រាប់ ”កុមារ​ដែល​មាន​បញ្ញា​ស្មារតី​ខ្សោយ” (“educable ment​a​lly retarded” (EMR)) នៅ​សាលា the San Francisco Unified School District ដែល​ត្រូវគេ​ប្តឹង​នៅតុលាការ Federal District Court of Northern California អះអាង​ថា ​ពួកគេ​ត្រូវ​បាន​ដាក់​ឲ្យ​ចូល​​រៀន​​ថ្នាក់ EMR ខុស​ ផ្អែក​​លើ​​លទ្ធផល​​តេស្ត​វាស់វែង​បញ្ញា​​ដែល​មាន​​ភាព​​លំអៀង​ ​និង​​រើស​​អើង​​ជាតិ​សាសន៍។ [Larry P. v. Riles, 495 F. Supp. 3d 926 (N.D. Cal. 1979).] ពាក្យបណ្តឹងនេះ ក៏បានអះអាង​ផង​ដែរ​ថា ចំនួន​សរុបមិន​ស្មើគ្នានៃសិស្ស​អាមេរិក​​ដើម​កំណើត​​អាហ្វ្រិក​សរុប​​ត្រូវ​បាន​គេ​​ដាក់​ក្នុង​ថ្នាក់ EMR បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន​សិស្ស​​អាមេរិក​​ដើម​កំណើត​​អាហ្វ្រិក​នៅ​​ក្នុង​ប្រព័ន្ធ​សាលា​។

តុលាការ​បាន​សម្រេចចិត្ត​គាំទ្រដល់​​សិស្សទាំងនោះ ហើយមណ្ឌលនេះត្រូវបានហាមឃាត់មិនឲ្យប្រើតេស្ត IQ ដើម្បី​កំណត់ ឬក៏​ដាក់​សិស្ស​អាមេរិក​​ដើម​កំណើត​​អាហ្វ្រិក​​នៅ​ក្នុង​ថ្នាក់​ប្រភេទ EMR។ សេចក្តីសម្រេច​នេះ​ត្រូវ​បាន​តម្កល់​ជា​បណ្តឹង​ឧទ្ធរណ៍​ក្នុង​ឆ្នាំ 1984។  [Larry P. v. Riles, 793 F.2d 969 (9th Cir. 1984).] តុលាការ​បាន​ពង្រីក​សេចក្តីសម្រេច​របស់​ខ្លួន​ក្នុង​សំណុំ​រឿង​នេះ ​ដោយ​ហាម​ឃា​ត់​​ការប្រើ​តេស្ត IQ ​សម្រាប់​សិស្ស ​​អាមេរិក​ដើមកំណើត​អាហ្រ្វិក​ទាំងអស់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ទទួល​ការអប់រំ​ពិសេស​។​

សំណុំរឿង​របស់​តុលាការសហព័ន្ធ (federal district court) អំពី Crawford v. Honi​g ជំរុញ​ឱ្យ​មាន​ការ​ពិចារណា​ឡើង​វិញ​អំពី​សិទ្ធិ​របស់​កុមារ​ពហុ​វប្បធម៌​នៅ​ក្នុង​ការ​អប់រំ​ពិសេស។​  សំណុំ​រឿង​នេះ​បាន​ជំទាស់​ទៅ​នឹង​សេចក្តី​សម្រេច​ ​Larry P. ដែល​ហាមប្រាម​ការប្រើ​តេស្ត ​IQ សម្រាប់​កុមារ​​អាមេរិក​ដើម​កំណើត​​អាហ្វ្រិក​និង​បណ្តាល​ឱ្យ​កុមារ​អាមេរិកដើម​កំណើត​​អាហ្រ្វិក​បី​​នាក់​​​ត្រូវ​​បាន​​អនុញ្ញាត​​​ឲ្យ​​ធ្វើ​​តេស្ត IQ ពីព្រោះ​មាតាបិតា​របស់​​គេ​ចង់​ឲ្យ​ពួកគេ​ធ្វើ​ដូច្នេះ។ បន្ទាប់ពីសា​លា​ឧទ្ធរ​ណ៍ the Ninth Circuit Court of Appeals បញ្ជាក់ថា Crawford CDE បាន​ចេញ​សេច​ក្តី​ណែនាំ​ផ្នែក​ច្បាប់​នៅ​ខែ​តុលា​ឆ្នាំ 1994 ដោយ​បន្ត​ការណែនាំ​ដែល​ហាម​ឃាត់​ការធ្វើ​តេស្ត ​IQ។ [មើល Crawford v. Honig, 37 F.3d 485 (9th Cir. 1994).]