Menu Close

(2.35) តើចាំបាច់ត្រូវមាន​ការយល់ព្រម​ពីមាតាបិតា​ដើម្បី​វាយតម្លៃ​អំពី​កុមារ​ឡើង​វិញ​ដែរ​ឬ​ទេ?

(2.35) តើចាំបាច់ត្រូវមាន​ការយល់ព្រម​ពីមាតាបិតា​ដើម្បី​វាយតម្លៃ​អំពី​កុមារ​ឡើង​វិញ​ដែរ​ឬ​ទេ?

បាទ/ចាស។ ការវាយ​តម្លៃ​ឡើង​វិញ​នឹង​មិន​ត្រូវ​ធ្វើ​ឡើង​ដោយ​គ្មាន​ការយល់ព្រម​ជាលាយ​លក្ខណ៍អក្សរ​ពី​មាតាបិតា​ទេ​ លើកលែងតែ​មណ្ឌលសិក្សាធិការ​អាច​បង្ហាញ​ថា ខ្លួន​បាន​ចាត់​វិធានការ​សមហេតុផល​ដើម្បី​ទទួល​បាន​ការយល់ព្រម​ ហើយ​មាតាបិតា​មិន​បាន​ឆ្លើយ​តប​។ [Cal. Ed. Code Secs. 56381(f) & 56506 (e); 34 C.F.R. Sec. 300.300(c)(2).] ជំហាន​​​សម​​ហេតុ​ផល​​ដើម្បី​​ទទួល​​បាន​​ការយល់ព្រម​​អាច​ត្រូវ​​បាន​​បង្ហាញ ​ប្រសិន​បើ​​មណ្ឌលសិក្សាធិការ​​អាច​​បង្ហាញ​នូវ​​កំណ​ត់ត្រា​លម្អិត​អំពី​ការហៅទូរសព្ទ​ទៅ​​​មាតា​បិតា​​​ និង​​​លទ្ធផល​​​ ​លិខិត​​​ឆ្លើយ​​ឆ្លង​​ដែល​​​បាន​​​ផ្ញើ​​​ជូន​​មាតា​​បិតា ​និង​ចម្លើយដែលទទួលបាន ឬក៏កំណត់ត្រា​លម្អិត​អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​ដល់ផ្ទះរបស់មាតាបិតាសិស្ស ឬក៏​កន្លែង​ធ្វើការ ​និង​លទ្ធផល។ [34 C.F.R. Secs. 300.300(c)(2) & 300.322(d); Cal. Ed. Code Sec. 56381(f) (2).] មុន​ពេល​ទទួល​បាន​ការព្រមព្រៀងមណ្ឌលសិក្សាធិការ ត្រូវ​ជូនដំណឹង​ដល់​មាតាបិតា​អំពី​ព័ត៌មាន​ទាំងអស់​ដែល​ពាក់ព័ន្ធ​នឹង​សំណើ​វាយតម្លៃ​ឡើង​វិញ។ [34 C.F.R. Sec. 300.9.]