Menu Close

(2.28) តើ​មណ្ឌលសិក្សាធិការ​អាច​​កម្រិត​ថ្លៃ​​នៃ​​ការវាយតម្លៃ​ឯករាជ្យ​ និង​កម្រិត​មន្ត្រីវាយតម្លៃជូន​អ្នក​ដែល​ខ្លួន​ជ្រើសរើស​បាន​ដែរ​ឬ​ទេ?

(2.28) តើ​មណ្ឌលសិក្សាធិការ​អាច​​កម្រិត​ថ្លៃ​​នៃ​​ការវាយតម្លៃ​ឯករាជ្យ​ និង​កម្រិត​មន្ត្រីវាយតម្លៃជូន​អ្នក​ដែល​ខ្លួន​ជ្រើសរើស​បាន​ដែរ​ឬ​ទេ?

ច្បាប់សហព័ន្ធ ឬ​ច្បាប់របស់រដ្ឋ ឬ​បទប្បញ្ញត្តិ​របស់​សាលា​មិនបានកំណត់ថ្លៃការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ឡើយ។ ទោះ​យ៉ា​ង​ណា​ក៏​ដោយ ក្រសួង​​អប់រំ​​សហរដ្ឋ​​អាមេរិក​​បាន​ប្រកាន់​​​ជំហរ​​ថា ​មណ្ឌ​ល​សិក្សាធិការ​អាច​​កំណត់​​លក្ខណៈ​វិនិច្ឆ័យ​​អំពីតម្លៃ (បារ៉ែមតម្លៃ) ជូនការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ដរាបណាបារ៉ែម​​តម្លៃមិន​រារាំង​មាតាបិតា​ពីការ​ទទួលបាន​ការវាយ​តម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ។ ជាលទ្ធផល មណ្ឌលសិក្សាធិការ​អាច​កំណត់​បារ៉ែ​ម​​តម្លៃ​សម​ស្រប​ ដែល​ឆ្លុះ​បញ្ចាំង​​អំពី​​អត្រា​តម្លៃ​ទូទៅ​ធម្មតា​​នៅ​ក្នុង​សហគ​ម​ន៍​​​របស់​ពួកគេ​ចំពោះ​ផ្នែក​នៃ​ជំនាញ​នីមួយៗ។ មណ្ឌលសិក្សាធិការ​ក៏​ត្រូវ​ផ្តល់​ជូន​មាតាបិតា​នូវ​ឱកាស​ក្នុងការ​បង្ហាញថា បារ៉ែម​តម្លៃ​មិនគួរ​​អនុវត្ត​ដោយសារ​តែ​កត្តាពិសេស​នៅ​ក្នុង​ករណី​កូនៗ​របស់​គេទេ។​ [មើល Comments on IDEA regulations at 71 Fed. Reg. 46689.]

មណ្ឌលសិក្សាធិការ​ត្រូវបានអនុញ្ញាត​ឱ្យ​មាន​លក្ខណៈវិនិច្ឆ័យ​អំពីទីភ្នាក់ងារដែលធ្វើការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)  ដូចជា​ទីតាំង​នៃ​ការ​វាយតម្លៃ និង​​គុណវុឌ្ឍិ​រ​បស់​​មន្ត្រី​វាយតម្លៃ​​ឯករាជ្យ​។​ លក្ខណៈ​វិនិច្ឆ័​យ​នៃការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ត្រូវ​​ដូច​គ្នា​នឹង​លក្ខណៈ​វិនិច្ឆ័យ​ដែលមណ្ឌលសិក្សាធិការ​ប្រើ​ក្នុង​ការវាយ​តម្លៃ​របស់​ខ្លួន​ហើយ​ត្រូវ​ស្រប​នឹង​​សិទ្ធិ​របស់​មាតា​បិតា​ក្នុង​​ការទទួល​បាន​ការវាយតម្លៃ​ដោយ​ឯករា​ជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ។ [34 C.F.R. Sec. 300.502 (e)(1).]

មណ្ឌលសិក្សាធិការ​មិន​អាច​ដាក់​លក្ខខណ្ឌ​ផ្សេងទៀត ​ឬ​ពេលវេលា​ដែល​ទាក់​ទ​ង​​ទៅ​នឹង​ការទទួល​បាន​ IEE ដូចជា​មន្ត្រី​វាយតម្លៃ​ដែល​មាន​គុណ​វុឌ្ឍិ​ដែល​អ្នក​បាន​​ជួល​។​ [34 C.F.R. Sec. 300.502(e).] គ្មាន​ច្បាប់​​ណា​​មួយ​​ដែល​​តម្រូវ​ឲ្យមាតាបិតា ជ្រើសរើស​មន្ត្រី វាយតម្លៃ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ពី​បញ្ជី​ដែល​ត្រូវ​បាន​អនុម័តទុកមុន​ដោយ​មណ្ឌលសិក្សាធិការ​ឡើយ។​ ទោះយ៉ាងណាក៏ដោយ មណ្ឌលសិក្សាធិការ​មាន​ភារកិច្ច​ជូន​ដំណឹង​ដល់មាតាបិតា​សិស្សអំពី​កន្លែង​ដែល​ពួកគេ​អាច​ទទួល​បាន​ការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)។ [ក្រមនៃបទប្បញ្ញត្តិសហព័ន្ធ (CFR) 34 ផ្នែក 300.​502(a)(2).] អ្នកត្រូវប្រាកដថា មន្ត្រីវាយតម្លៃ​មិនមែន​ជា​បុគ្គលិក​របស់​សាលា និងត្រូវប្រាកដថាគាត់​មាន​គុណវុឌ្ឍិ​​ចាំបាច់​ក្នុង​ការ​វាយតម្លៃ។ [ក្រមនៃបទប្បញ្ញត្តិ សហព័ន្ធ (CFR) 34 ផ្នែក 300.502(a)(3)(i).]

ក្នុងករណីខ្លះ មណ្ឌលសិក្សាធិការ​អាច​ផ្តល់​ជូន​នូវ​ការ​វាយ​តម្លៃ​ដែលធ្វើឡើងដោ​​យ​ មជ្ឈមណ្ឌល​រោគវិនិច្ឆ័យ​រដ្ឋ​កាលីហ្វ័រញ៉ា (CDC) ដែលជា​​ផ្នែក​​មួយ​​នៃ​​ក្រសួងអប់រំ​រដ្ឋ​កាលីហ្វ័រញ៉ា (CDE)។ មជ្ឈមណ្ឌល​រោគ​វិនិច្ឆ័យ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​ដល់​មណ្ឌលសិក្សាធិការ​ដែល​គ្មានជំនាញ​​ក្នុង​​ការ​ធ្វើ​ការ​វាយ​​តម្លៃ​​ណាមួយ។ ខណៈ​ដែលអ្នក​ចង់​ពិចារណា​អំពី​ការវាយ​តម្លៃ​​ដែល​ធ្វើ​ឡើង​​ដោយ​មជ្ឈមណ្ឌលរោគ​វិនិច្ឆ័យ​​មាន​ហេតុផល​ពីរ​យ៉ាង​ដែល​អ្នក​​មិន​ចង់​ទទួល​យក​ជម្រើស​នេះ​៖

  1. ដោយសារ​បញ្ជី​រង់ចាំ ​មជ្ឈមណ្ឌល​រោគ​វិនិច្ឆ័យ​អាច​ចំណាយ​​ពេល​រហូត​ដល់ប្រាំមួយ​ខែ​ដើម្បី​បញ្ចប់​ការ​វាយ​តម្លៃ និង
  2. ដោយសារ​មជ្ឈមណ្ឌល​រោគ​វិនិច្ឆ័យ​គឺជា​ទីភ្នាក់ងារ​សាធារណៈ​ដែល​មាន​ទំនាក់​ទំនង​ជាបន្តបន្ទាប់​ជាមួយ​នឹង​មណ្ឌលសិក្សាធិការ​​របស់​អ្នក​ ការវាយ​តម្លៃ​​របស់​មជ្ឈមណ្ឌល​ មាន​កម្រិត​ត្រឹម​តែ​អនុសាសន៍​របស់​ខ្លួន។