Menu Close

(2.24) តើ​ខ្ញុំ​​មាន​សិទ្ធិ​​ក្នុង​ការពិនិត្យ​ ​និង​​/​ឬ​​ទទួល​បាន​សំណៅ​​ឯកសារ ចម្លង​នៃ​របាយការណ៍​អប់រំរបស់​កូនខ្ញុំ​ដែរ​ឬ​ទេ​?

(2.24) តើ​ខ្ញុំ​​មាន​សិទ្ធិ​​ក្នុង​ការពិនិត្យ​ ​និង​​/​ឬ​​ទទួល​បាន​សំណៅ​​ឯកសារ ចម្លង​នៃ​របាយការណ៍​អប់រំរបស់​កូនខ្ញុំ​ដែរ​ឬ​ទេ​?

ច្បាប់​សហព័ន្ធតម្រូវ​​ឲ្យ​មណ្ឌលសិក្សាធិការ​​គោរព​តាម​​សំណើ​របស់មាតាបិតា​​ក្នុង​​ការ​​​ត្រួតពិនិត្យ​ និង​សើរើ​ឡើង​វិញ​​នូវ​របាយការណ៍​អប់រំ​ ​ដោយ​គ្មាន​​ការ​ពន្យារ​ពេ​ល​​មិន​ចាំ​បាច់​ណាមួយ​ និង​ទោះក្នុងករណីណាក៏ដោយ​ ក្នុងរយៈពេល​លើសពី 45 ថ្ងៃ​​បន្ទាប់​​ពី​សំណើនោះត្រូវបានធ្វើឡើង​។​  [34 C.F.R. Sec. 300.613.] ប៉ុន្តែ​ ច្បាប់រដ្ឋ​ផ្តល់សិទ្ធិ​ដល់ឪពុកម្តាយ​ក្នុងការ​ពិនិត្យ​តាមដាន​ និង​ទទួលបាន​សំណៅ​ឯកសារ​ចម្លង​នៃ​របាយការណ៍​សាលាទាំងអស់​ក្នុងរយៈពេល​ 5 ថ្ងៃ​ធ្វើការ​ ចាប់ពី កាលបរិច្ឆេទ​នៃ​សំណើ​ជាពាក្យសម្តី ឬ​​ជាលាយលក្ខណ៍អក្សរ។​ [Cal. Ed. Code Sec. 56504.]

មណ្ឌលសិក្សាធិការ​អាច​​គិត​ប្រាក់​​មិន​លើស​​ពី​​តម្លៃជាក់​ស្តែង​​នៃការសរសេរ​ របាយការណ៍​​សាឡើង​វិញឡើយ​​។​ ប្រសិនបើ​ការគិតប្រាក់នេះ​ មានប្រសិទ្ធភាព​រារាំង​ឪពុកម្តាយ​ពីការ​​ទទួលបាន​ឯកសារ​ចម្លង​នានា ដូច្នេះ​ឯកសារ​ទាំងនោះ​ត្រូវ​បានផ្តល់ជូន​ដោយឥតគិតថ្លៃ​។​​ ​ [34 C.F.R. Sec. 300.617; Cal. Ed. Code Sec. 56504.]