Menu Close

(2.13) តើ​ខ្ញុំ​អាច​ធានា​បាន​យ៉ាង​ដូច​ម្តេច​ថា​ ការ​វាយ​តម្លៃ​គ្រប​ដណ្តប់​លើ​ផ្នែក​អារម្មណ៍​ និង​អាកប្បកិរិយា?​

(2.13) តើ​ខ្ញុំ​អាច​ធានា​បាន​យ៉ាង​ដូច​ម្តេច​ថា​ ការ​វាយ​តម្លៃ​គ្រប​ដណ្តប់​លើ​ផ្នែក​អារម្មណ៍​ និង​អាកប្បកិរិយា?​

ច្បាប់ចែង​ថា គេត្រូវវាយតម្លៃ​កូន​របស់​អ្នក​លើ​គ្រប់ផ្នែក ទាក់ទង​នឹង​ពិការភាព​​ដែល​​​សង្ស័យ។ ប្រសិន​បើ​អ្នក ​ឬ​គ្រូ​របស់​កូន​អ្នក​សង្កេត​ឃើញ​ថា​គាត់​មាន​អាកប្បកិរិ​យា​ដែល​ជះឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​ដល់​លទ្ធផល​សិក្សា (ឧទាហរណ៍​ មាន​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​ មាន​បញ្ហា​ក្នុងការរាប់អានមិត្ត ឬដកខ្លួនចេញ) អ្នក​គួរតែ​ស្នើសុំ​ការ​វាយតម្លៃ​អំពី​ស្ថានភាព​សង្គម​ និង​អារម្មណ៍​របស់​កូន​​អ្នក​​​ដែល​​ជា​​ផ្នែកមួយ​នៃ​ផែនកា​រ​​វាយតម្លៃ​​ដែល​អ្នក​ចុះហត្ថលេខា។ [Cal. Ed. Code Sec. 56320(f).] អ្នក​អាច​ស្នើសុំ​ឱ្យ​មាន​ការវាយ​តម្លៃ​ក្នុង​ផ្នែក នេះ​ទោះបី​មណ្ឌលសិក្សាធិការ​មិន​បាន​កំណ​ត់​​ថា​ជា​ផ្នែកដើម្បីវាយ​តម្លៃ​​នៅ​ក្នុង​ផែនការ​វាយតម្លៃ​ក៏ដោយ។​  មណ្ឌលសិក្សាធិកា​រ​​ចាំបាច់ត្រូវ​ប្រើ​ឧបករណ៍​តេស្ត​សំឡេង​តាម​បច្ចេកទេស​ដើម្បី​វាយ​តម្លៃ​អំពី​ការចូលរួម​ចំណែក​ពី​កត្តា​​​ពុទ្ធិ អាកប្បកិរិយា រាងកាយ​ និង​ការលូតលាស់មកលើ​ពិការភាព និង​តម្រូវការសេវា​របស់​កុមារ​។ [34 C.F.R. Sec. 300.304(b)(3).]