Menu Close

(2.14) ខ្ញុំ​ជឿ​ជាក់​ថា​ កូន​​ខ្ញុំ​មាន​ពិការភាព​ក្នុង​ការ​រៀន​សូត្រ​។ តើមណ្ឌលសិក្សាធិការ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទេនៅ​ពេល​វាយ​តម្លៃអំពី​​ភាពពិការ​​នៃ​ការសិក្សា​​​ណា​មួយ​?

(2.14) ខ្ញុំ​ជឿ​ជាក់​ថា​ កូន​​ខ្ញុំ​មាន​ពិការភាព​ក្នុង​ការ​រៀន​សូត្រ​។ តើមណ្ឌលសិក្សាធិការ​ត្រូវ​ធ្វើ​អ្វី​ផ្សេង​ទេនៅ​ពេល​វាយ​តម្លៃអំពី​​ភាពពិការ​​នៃ​ការសិក្សា​​​ណា​មួយ​?

ច្បាប់សហព័ន្ធមាននីតិវិធីពិសេសសម្រាប់​វាយ​តម្លៃ​សិស្ស​ដែលសង្ស័យថា មាន​ពិការ​ភាព​ក្នុង​ការ​រៀន​សូត្រ។ ការកំណត់​អំពី​ការទទួល​បាន​សិទ្ធិ​អប់រំ​ពិសេស​គួរ​តែ​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ជំនាញ​ដែល​មាន​គុណវុឌ្ឍិ និង​មាតា​បិតា​របស់​កុមារ​រួម​ទាំង​គ្រូបន្ទុកថ្នាក់​របស់​គាត់​ ឬ​ប្រសិន​បើ​គ្មានគ្រូបង្រៀន គ្រូអប់រំទៀងទាត់​ដែល​​មាន​​​គុណវុឌ្ឍិ​ក្នុងការបង្រៀន​គាត់​ និង​យ៉ាងតិច​មនុស្ស​ម្នាក់​ដែល​មាន​គុណវុឌ្ឍិ​វាយតម្លៃ និងធ្វើរោគវិនិច្ឆ័យ​លើកុមារ​ ដូចជា​ចិត្តវិទូប្រចាំសាលា ឬគ្រូព្យាបាលផ្នែកអំណាន។ សមាជិក​ក្រុម​ម្នាក់​យ៉ាង​តិច​បំផុត​ត្រូវ​សង្កេត​មើល​លទ្ធផល​សិក្សា​របស់​កុមារ​ក្នុង​ថ្នាក់​រៀន​ធម្មតា​ហើយ​ប្រសិន​បើ​កុមារ​ស្ថិតក្នុងអាយុ​​​មុនចូល​សាលា​​មត្តេយ្យ ​ការសង្កេត​គួរ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​សមស្រប​សម្រាប់​អាយុ​នោះ​។ ការសង្កេតអាចត្រូវបានធ្វើឡើងមុនពេលស្នើសុំឲ្យកុមារ ទទួលការវាយតម្លៃអំពីសិទ្ធិទទួលបានការអប់រំពិសេស។ របាយការណ៍​វាយ​តម្លៃ​ជា​លាយ លក្ខណ៍​អក្ស​រ​​របស់​ក្រុម​ត្រូវ​បញ្ចូល​មូលដ្ឋាន​សម្រាប់​ការសម្រេចចិត្ត​ថា​តើ​មាន​ពិការភាព​ក្នុង​ការសិក្សា​ណាមួយ ​និង​ទំនាក់ទំនង​របស់​វា​ទៅ​នឹង​ដំណើរការ​សិក្សា​ និង​អាកប្បកិរិយា​ដែល​គេសង្កេត​ឃើញរបស់កុមារ​ដែរ​ឬទេ។  [34 C.F.R. Secs. 300.307-311.] ចំពោះ​ព័ត៌មានណាមួយ​​អំពី​ការកំណត់​​កូន​របស់​អ្នក​ទៅ​តាម​​ប្រភេទ​នៃ​ពិការភាព​ក្នុងការរៀនសូត្រណាមួយ សូម​មើល​ជំពូក 3 ព័ត៌មាន​អំពី​​លក្ខណៈ​វិនិច្ឆ័យ​​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស​។