Menu Close

(2.26) តើ​តេស្ត​ផ្លូវការតាមស្តង់ដារ​គឺ​ជា​ប្រភេទ​ទិន្នន័យ​វាយតម្លៃ​​តែ​មួយ​ដែល​ក្រុមការងារនៃកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) អាច​ពិនិត្យ​ឡើង​វិញ​មែនដែរឬ​ទេ?

(2.26) តើ​តេស្ត​ផ្លូវការតាមស្តង់ដារ​គឺ​ជា​ប្រភេទ​ទិន្នន័យ​វាយតម្លៃ​​តែ​មួយ​ដែល​ក្រុមការងារនៃកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គលម្នាក់ៗ​ (IEP) អាច​ពិនិត្យ​ឡើង​វិញ​មែនដែរឬ​ទេ?

ទេ។ ជា​ផ្នែក​មួយ​នៃ​ការ​វាយ​តម្លៃ​ដំបូង ​ឬ​ការវាយ​តម្លៃ​ឡើង​វិញ​ ច្បាប់សហព័ន្ធ​តម្រូវ​ឱ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ទិន្នន័យ​ដែល​មាន​ស្រាប់អំពីកុមារ។ ទិន្នន័យ​នេះ​រួមមាន​ការវាយ​តម្លៃ​ និង​ព័ត៌មាន​ដែល​ផ្តល់​ដោយ​មាតាបិតា  ការ​វាយ​តម្លៃ ​​​​និង​​ការ​សង្កេត​ក្នុង​ថ្នាក់បច្ចុប្បន្ន និងការសង្កេតរបស់​គ្រូ និងអ្នក​ផ្តល់​សេវា​ដែល​ពាក់ព័ន្ធ​។ [20. U.S.C. Sec. 1414(c); 34 C.F.R. Sec. 300.305(a)(1).]

លើស​ពី​នេះ​ទៀត​ មណ្ឌលសិក្សាធិការ​​​​ត្រូវ​​ទាញ​យក​ព័ត៌មាន​ពី​ប្រភពនានា។ ទាំង​នេះរួមមានតេស្តអំពីសម្បទា តេស្ត​អំពី​​លទ្ធផល​​សិក្សា​ ធាតុចូលពីមាតាបិតា   អនុសាសន៍​របស់​គ្រូ​ និង​ព័ត៌មាន​អំពី​ស្ថានភាព​រាងកាយ​របស់​សិស្ស​ ប្រវត្តិសង្គម​ឬ​វប្បធម៌ និង​​អាកប្បកិរិយា​សម្រប​ខ្លួន។​ [34 C.F.R. Sec. 300.306(c)(1).] អ្នក​អាច​ទទួល​បាន​ច្បាប់​ចម្លង​នៃ​ទិន្នន័យ​វាយតម្លៃ ​ឬ​ពិធីសារ​ដែលជាមូលដ្ឋាននៃ របាយការណ៍​វាយ​តម្លៃ​របស់​​កូនអ្នក។ ការ​មិន​បាន​ចែក​រំលែក​ជាមួយ​មាតា​បិតា​នូវ​ទិន្នន័យ​​វាយ​តម្លៃ​ដែល​របាយការណ៍​វាយតម្លៃ​មាន​មូលដ្ឋាន ​អាច​ជា​ការ​បដិសេធ​នៃ FAPE ប្រសិនបើ​វារារាំង​ដល់​ការ​ចូលរួម​របស់​មាតា​បិតា​នៅក្នុង ដំណើរការកម្មវិធី​​អប់រំ​សម្រាប់​​បុគ្គល​ម្នាក់ៗ​ (IEP)។ [M.M. v. Lafayette School District (9th Cir. 2014) 767 F.3d 842; 64 IDELR 31.]