Menu Close

(2.20) តើ​នរណា​ជា​អ្នក​ដែល​ធ្វើ​ការ​វាយតម្លៃ?​

(2.20) តើ​នរណា​ជា​អ្នក​ដែល​ធ្វើ​ការ​វាយតម្លៃ?​

បុគ្គលិក​ដែល​ទទួល​ការបណ្តុះបណ្តាល​ត្រូវរៀបចំធ្វើ​តេស្ត​នីមួយៗ​នៅ​ក្នុង​ការវាយ​​តម្លៃ​ដោយ​អនុលោម​តាម​ការណែនាំ​​របស់​អ្នកសរសេរ​តេស្ត។ [34 C.F.R. Sec. 300.304(c)(1)(iv)&(v).] ច្បាប់​នេះ​តម្រូវ​ឱ្យ​អ្នកដែល​មាន​ចំណេះដឹង​អំពី​ពិការភាព​ដែលគេវាយតម្លៃ និងអ្នកដែលមាន​សមត្ថភាព​អនុវត្ត​ការ​វាយ​តម្លៃ។ [Cal. Ed. Code Sec. 56320(g).] លើសពីនេះទៀត អ្នកទាំង​នេះ​ត្រូវ​​មាន​ជំនាញ​និយាយ ​​និង​ជំនាញ​​សរសេរ​ជា​ភាសា​ទីមួយ​របស់​សិស្ស ឬក៏​វិធី​ប្រាស្រ័យ​ទាក់​ទ​ង​​ផ្សេង​ទៀត និងត្រូ​វមានចំណេះដឹង ​និង​ការយល់​អំពី​ប្រវត្តិវប្បធម៌ និងជាតិសាស​ន៍របស់សិស្ស។ ច្បាប់របស់រដ្ឋកាលីហ្វ័រញ៉ា​តម្រូវ​ឱ្យ​មាន​អ្នក​បកប្រែ​ភាសា​ ក្នុងករ​ណី​ចាំបាច់។ [5 C.C.R. Sec. 3023.]

ចិត្តវិទូ​ប្រចាំ​សាលា​ដែល​គេ​ទទួល​ស្គាល់​ត្រូវ​បាន​បណ្តុះ​បណ្តាល និង​រៀបចំ​វាយតម្លៃ​អំពី​កត្តាវប្បធម៌​ និង​ជាតិសាសន៍​ដែល​សមស្រប​ទៅនឹង​សិស្ស​ដែល​ត្រូវ​បាន​វាយតម្លៃ​ ត្រូវតែ​​ធ្វើ​ការ​វាយតម្លៃផ្នែកចិត្តសាស្ត្រ។ [Cal. Ed. Code Sec. 56324​(a).] ការវាយតម្លៃអំពីសុខភាពត្រូវតែធ្វើឡើងដោយ​គិលានុបដ្ឋាយិកា​ ឬ​គ្រូពេទ្យប្រចាំសាលា​ដែល​ទទួល​បាន​ការបណ្តុះ​បណ្តាល ​​​និង​ត្រៀម​លក្ខណៈ​​ដើម្បី​វាយតម្លៃ​អំពី​កត្តា​​វប្បធម៌​​ និង​​ជាតិសាសន៍​​ដែល​​សមស្រប​​ទៅ​​នឹង​​សិស្ស​​ដែល​គេ​វាយ​តម្លៃ​។ [Cal. Ed. Code Sec. 56324(b).] ចិត្តវិទូប្រចាំសាលាដែលគេទទួលស្គា​ល់​ត្រូវ​ធ្វើ​តេស្តវាស់វែង​បញ្ញា និងអារម្មណ៍​របស់សិស្ស។ [Cal. Ed. Code Sec. 56320(b)(3).]