Menu Close

(2.27) ប្រសិន​បើ​ខ្ញុំ​​មិន​​​ឯកភាព​ទទួលយកការវាយតម្លៃ​​របស់​មណ្ឌលសិក្សាធិការ តើ​ខ្ញុំ​អាច​​ឲ្យ​​មណ្ឌលសិក្សាធិការ​​បង់​ប្រាក់​​ដើម្បីទទួលបានការ​វាយតម្លៃ​ឯករាជ្យដែរឬទេ​?

(2.27) ប្រសិន​បើ​ខ្ញុំ​​មិន​​​ឯកភាព​ទទួលយកការវាយតម្លៃ​​របស់​មណ្ឌលសិក្សាធិការ តើ​ខ្ញុំ​អាច​​ឲ្យ​​មណ្ឌលសិក្សាធិការ​​បង់​ប្រាក់​​ដើម្បីទទួលបានការ​វាយតម្លៃ​ឯករាជ្យដែរឬទេ​?

បាទ/ចាស។ ប្រសិន​​បើ​​អ្នក​​មិន​ឯកភាព​​ទទួល​យក​ការវាយតម្លៃ​​របស់​មណ្ឌលសិក្សាធិការ អ្នក​ត្រូវសុំ​​ឲ្យ​មណ្ឌលសិក្សាធិការបង់ប្រាក់ដើម្បីទទួលបានការ​វាយ​​​តម្លៃ​​​​ឯករាជ្យ​​អំពី​សិទ្ធិ​ទទួល​បាន​ការអប់រំ​ពិសេស (IEE)។​ [Cal. Ed. Code Sec. 56329(b).] អ្នក​គួរ​ធ្វើ​សំណើ​ជា​លាយ​លក្ខណ៍​អក្សរ​ទៅ​អ្នក​ជំនាញ​កម្មវិធី​​របស់​​កូន​​អ្នក​ រួចហើយ​​ផ្ញើ​​សំណើ​ថត​ចម្លង​មួយ​​ច្បាប់​​ជូន​​​នាយក​​មណ្ឌលសិក្សាធិការ​អប់រំ​ពិសេស។ អ្នកចាំបាច់ត្រូវ​លើកឡើង​នូវ​សំណើ​របស់​អ្នក​ថា​​ អ្នកមិន​ឯកភាព​ជាមួយ​នឹងការវាយ​​តម្លៃ​ដែលមណ្ឌលសិក្សាធិការ​ធ្វើ​ឡើង។

នៅ​ពេល​​មណ្ឌលសិក្សាធិការ​​ទទួល​បាន​​សំណើ​​ជា​​លាយ​​លក្ខណ៍​​​អក្សរ​​​របស់​​អ្នក​​​ដើម្បី​​ទទួល​​បានការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ​មណ្ឌលសិក្សាធិការមាន​​ជម្រើស​​ពីរ​​យ៉ាង៖  គិតថ្លៃ ឬមិនគិតថ្លៃ  មាន​ន័យ​ថា មណ្ឌលសិក្សាធិការ​ត្រូវ​បង់​ប្រាក់​ដើម្បីទទួល​បាន​ការវាយតម្លៃ​ឯករាជ្យ (គិតថ្លៃ​) ឬ​ក៏​​ដាក់​​ពាក្យ​ស្នើសុំ​តាម​​នីតិវិធី​ (​មិន​គិតថ្លៃ​) ដោយ​អះអាង​ថា​ការវាយ​តម្លៃ​របស់​ មណ្ឌលសិក្សាធិការគឺ ”មានលក្ខណៈ​ត្រឹមត្រូវ”។ ប្រសិនបើ​​មណ្ឌលសិក្សាធិការ​​​សម្រេចចិត្តទៅ​សវនាការ ហើយ​មន្ត្រី​សវនាការ​កំណត់​ថា​ ការវាយតម្លៃ​របស់មណ្ឌលសិក្សាធិការ​គឺ​​មាន​លក្ខណៈ​ត្រឹមត្រូវ​ អ្នក​មាន​សិទ្ធិ​ទទួល​បាន​ការវាយ​តម្លៃ​ឯករាជ្យ ប៉ុន្តែ​ការចំណាយ​មិនមែន​ជា​បន្ទុក​របស់​រដ្ឋ​ឡើយ។ [34 C.F.R. Sec. 300.502; Cal. Ed. Code Sec. 56329(b).] ​​មណ្ឌល​សិក្សាធិការអាច​ស្នើ​សុំ​ឱ្យ​អ្នក​កំណត់​​នូវចំណុច​ដែល​អ្នក​មិនឯកភាពជាមួយនឹងការវាយតម្លៃរបស់ សាលា។ អ្នក​មិនបាច់​​ពន្យល់​មណ្ឌលសិក្សាធិការ​នោះទេ​ ​ហើយ​រាល់សំណើរសុំ ព័ត៌មានពី​​មណ្ឌលសិក្សាធិការ​មិន​អាច​ត្រូវបាន​ប្រើ​ដើម្បី​ពន្យា​រការឆ្លើយតប​របស់មណ្ឌលសិក្សាធិការ​ទៅ​នឹងសំណើសុំការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) របស់​អ្នក​ឡើយ។ [34 C.F.R. Sec. 300.502(b)(4).] ​​មណ្ឌលសិក្សាធិការ​ត្រូវ​តែ​ផ្តល់​ជូន​អ្នក​នូវ​ព័ត៌មាន​អំពី​កន្លែង​ដែល​​​អាច​​ទទួល​​​បាន​​ការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)  និង​លក្ខណៈ​វិនិច្ឆ័យមូលដ្ឋានរបស់ទីភ្នាក់ងារដើម្បីទទួលបានការវាយតម្លៃ​ដោយ ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)។ [34 C.F.R. Sec. 300.502 (a)(2).]

តាមច្បាប់សហព័ន្ធ មណ្ឌលសិក្សាធិការ​ត្រូវ​ឆ្លើយតប​ចំពោះ​សំណើរបស់អ្នកដើ​ម្បី​​ទទួលបានការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) “ដោយ​​គ្មាន​ការពន្យារ​ពេល​មិនចាំ​បាច់”។​ [34 C.F.R. Sec. 300.502​(b​)​(2).]  ប្រសិន​បើមណ្ឌលសិក្សាធិការ​​មិន​​បាន​​ឆ្លើយ​តប​​ដោយ​បង់​ថ្លៃនៃការវាយតម្លៃ​ដោយ​​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ឬ​ដាក់​ពាក្យស្នើសុំតាម​នីតិវិធីនោះទេ សាលាមិន​បានអនុវត្ត​តាមច្បាប់។ ការពន្យារ​ពេល​រយៈ​ពេល​បីខែ​ដោយ​មណ្ឌលសិក្សាធិការ ក្នុង​ការ​ផ្តល់​នូវ​ការវាយតម្លៃដោយ​ឯករាជ្យ ដោយរាល់​ការ​ចំណាយ​គឺ​ជា​បន្ទុក​របស់​រដ្ឋ​ទោះបី​ជា​មាន​ការ​ប្រឹង​ប្រែង​​ល្អ​​ និង​​ការចរចារជាបន្តបន្ទាប់ ជាមួយ​នឹង​អ្នក​វាយ​តម្លៃ​ដែល​បាន​ស្នើ​ឡើង បាន​រំលោភ​លើ​​លក្ខខ​ណ្ឌ​​តម្រូវនៃ​ច្បាប់​សហព័ន្ធ​ “ដោយ​គ្មាន​ការពន្យារពេលមិនចាំបាច់”។ [Student v. Dixon United Sch. Dist. (2014) 114 LRP 29153.]

លើសពីនេះ មណ្ឌលសិក្សាធិការ​ត្រូវ​វាយ​តម្លៃ​សិស្ស​នៅ​គ្រប់​ផ្នែក​ទាំង​អស់​ដែល​ទាក់ទង​នឹង​ពិការភាពដែលសង្ស័យ ​របស់​​កុមារនោះ ហើយការវាយតម្លៃត្រូវតែមានលក្ខណៈ គ្រប់​ជ្រុង​ជ្រោយ​ដើម្បី​កំណត់​រកតម្រូវការ​ការអប់រំ​ពិសេស​របស់​កុមារ​ និង​តម្រូវការ​សេវាដែល​ពាក់ព័ន្ធ ទោះបី​មាន​ឬ​គ្មាន​ “ទំនាក់ទំនងជាទូទៅ”ជាមួយនឹងប្រភេទនៃពិការ​ភាព​របស់​កុមារ​​នោះ​ក្តី។ [34 C.F.R. Sec. 300.304(c) (6); Cal Ed. Code Sec. 56320(f).]

ប្រសិន​បើ​មណ្ឌលសិក្សាធិការ​បាន​ធ្វើការ​វាយ​តម្លៃបឋម​ ឬ​ក៏ការ​​វាយតម្លៃ​​ឡើង​វិ​ញ​ ប៉ុន្តែ​មិន​បាន​កំណត់​ឱ្យ​បាន​ពេញ​លេញ​នូវ​គ្រប់​ផ្នែក​ដែល​ត្រូវ​វាយ​តម្លៃ​ នោះមាតាបិតា​មាន​សិទ្ធិ​ស្នើ​សុំ​ការវាយ​តម្លៃ​ ដោយរាល់ការ​ចំណាយ​គឺ​ជា​បន្ទុក​របស់​​រដ្ឋ​ប្រសិនបើ​មាតា​បិតា​មិន​យល់​​ស្រប​​នឹង​​ការ​វាយ​តម្លៃ​នេះ។ ប្រសិនបើ​មណ្ឌលសិក្សា​ធិការ​​​បាន​​ធ្វើការវាយ​តម្លៃ​​របស់​ខ្លួន​ហើយមាតាបិតាស្នើសុំការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE) ​អំពី​តម្រូវការ​ដែល​មិន​មានបញ្ចូល​ក្នុង​ការវាយ​តម្លៃរបស់សាលា នោះ​មណ្ឌលសិក្សាធិការ​​​​​ត្រូវ​ដាក់​ពាក្យសុំការវាយ​តម្លៃតាមនីតិវិធី​ ឬ​ផ្តល់​ថវិកា​ដល់​ការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)។  ​មណ្ឌលសិក្សាធិការ​មិនមាន​ជម្រើស​ធ្វើការវាយតម្លៃ​ដោយ​ខ្លួនឯងជាមុន ឬជំនួសឲ្យការវាយតម្លៃ​ដោយ​ឯករាជ្យ​អំពី​សិទ្ធិ​ទទួល​បាន​ការ​អប់រំ​ពិសេស (IEE)។ [Letter to Carroll (2016) Office of Special Education Programs (OSEP) 68 IDELR 279.]

អ្នក​អាច​ដាក់​ពាក្យ​បណ្តឹងអំពី​អនុលោមភាព​ដើម្បី​ស្នើសុំ​ក្រសួង​អប់រំ​រដ្ឋកាលីហ្វ័រញ៉ា (CDE)​ ឱ្យកំណត់ថាតើមណ្ឌលសិក្សាធិការ​​​គួរ​តែ​ផ្តល់​ថវិការ​ដល់ IEE ដោយសារ​តែ​ការពន្យារ​ពេល​ដែល​មិន​ចាំបាច់​ក្នុង​ការឆ្លើយតប​ទៅ​នឹង​សំណូមពរ​របស់​មាតាបិតា ​ឬ​ការមិន​បាន​វាយ​តម្លៃ​លើ​គ្រប់​ផ្នែក​ដែល​ទាក់ទង​នឹង​ពិការភាព​របស់កូន​អ្នក​។ មើលជំពូក​ 6 ព័ត៌មាន​អំពីដំណើរការតាមនីតិវិធី/នីតិវិធី​អនុវត្តតាមច្បាប់​​